no-alternative title
no-alternative title

Haval Raptor រថយន្ត Off-road ស៊េរីថ្មីដំណើរការដោយម៉ាស៊ីនសាំងសុទ្ធ នឹងមកដល់ឆាប់ៗនេះ

ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត Great Wall Motor ឬ GWM បានបញ្ចេញរថយន្ត off-road ស៊េរីថ្មីរបស់ខ្លួនជាផ្លូវការណ៍ដែលមានឈ្មោះថា Haval Raptor ដែលជាប្រភេទរថយន្តប្រើម៉ាស៊ីនសាំងសុទ្ធ។ រថយន្ត Compact off-road SUV ស៊េរីថ្មីនេះ មានការឌីស្សាញរូបរាងឡើងថ្មីមានភាពរឹងហាបជាងម៉ូដែល Plug-in-hybrid ដែលកំពុងដាក់លក់នៅល់ទីផ្សារប្រទេសចិនបច្ចុប្បន្ន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Haval Raptor មានការឌីស្សាញរូបរាងបែបប្រអប់ដែលភាសាឌីស្សាញហៅថា Boxy-design ជាមួយផ្ទាំងប៉ាណាមុខរចនាបែបបញ្ឈរមានអក្សរ HAVAL នៅកណ្តាល អមសងខាងដោយចង្កៀងរចនាបែបជ្រុង និងមានកាងខាងក្រោមរចនារំលេចជាមួយពណ៌ទឹកប្រាក់ដែលបង្ហាញពីភាពប្រណិត និងភាពរឹងមាំបែបរថយន្ត off-road តែម្តង។

សម្រាប់ផ្នែកខាងក្រោយត្រូវបានរចនាជារាងជ្រុង ដែលរំលេចជាមួយចង្កៀងបំភ្លឺខាងក្រោយរចនាបែបបញ្ឈ ជាមួយទា្វរខាងក្រោយបើកទៅចំហៀងដែលមានភ្ជាប់នូវកង់ស៊ីគួផងដែរ។ ផ្នែកដំបូលត្រូវបានឌីស្សាញឡើងបែបទាលជាមួយដំបូលបើកពីរតង់ panoramic sunroof, ជើងសម្រាប់ជាប់ដាក់គ្រែ roof rack ហើយនៅផ្នែកចំហៀងប្រើប្រាស់ដៃទ្វារធម្មតា និងមានឈ្លាន់ជាន់ឡើងដំណើរការឡើងចុះស្វ័យប្រវត្តិផងដែរ។

 

Haval Raptor ICE ថ្មីនេះ មានប្រវែងតួរខ្លួន 4.8m/ ទទឹង 1.95m/ កំពស់ 1.8m និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2.7m។ រថយន្ត Compact off-road SUV ស៊េរីថ្មីនេះ មានជម្រើសប្រើសសម្បកកង់ និងយ៉ាន់កង់ខ្នាត 245/55 R19, 265/60 R18 និង 255/60 R19។

សម្រាប់កំលាំងអូសទាញវិញ Haval Raptor ICE របស់ GWM ត្រូវពឹងផ្អែកលើម៉ាស៊ីនទំហំ 2.0T Engine ដែលអាចផលិតកំលាំងបាន 235 សេះ និងផ្គួរផ្គងភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខ DCT ស្វ័យប្រវត្តិ 9 វគ្គ (9-speed DCT) និងដំណើរការដោយប្រព័ន្ធប៉ុងពីរ (AWD)។ បច្ចុប្បន្ន GWM មិនទាន់បញ្ជាក់ពីតម្លៃរបស់ Haval Raptor ដែលប្រើម៉ាស៊ីនសាំងសុទ្ធនៅឡើយទេ។ 

ដោយឡែកសម្រាប់ម៉ូដែល Haval Raptor Plug-in-Hybrid (PHEV) ត្រូវបានក្រុមហ៊ុនកំពុងដាក់លក់នៅទីផ្សារប្រទេសចិនក្នុងតម្លៃចាប់ពីខ្ទង់ $22,800 និងដល់ $26,500។ ក្នុងខែមីនា ការលក់រថយន្ត Haval Raptor PHEV គឺចំនួន 5,565 គ្រឿង កើនឡើងដល់ 166.1% បើធៀបនឹងឆ្នាំមុន និង 56.7% បើធៀបនឹងខែកុម្ភៈ។ ហើយការលក់សរុបក្នុងត្រីមាសទីមួយ (មករា-មីនា) ឆ្នាំ 2025 មានចំនួនសរុប14,159 គ្រឿង និងបានជាប់នៅចំណាត់ថ្នាក់ទី 60 ក្នុងបញ្ជីរថយន្តប្រភេទ SUV ដែលលក់ដាច់បំផុតនៅប្រទេសចិន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន