no-alternative title
no-alternative title
no-alternative title
no-alternative title

Tesla Shanghai Gigafactory បំបែកកំនត់ត្រាថ្មី ដោយអាចបង្កើនការផលិតរថយន្ត Model Y ថ្មីបានលឿនបំផុត

ក្រុមហ៊ុន Tesla បានបង្ហោះព័ត៌មាននៅលើគណនី Weibo របស់ខ្លួន ដោយបានបង្ហាញពីសមត្ថភាពសង្វាក់ផលិតកម្មរថយន្តរបស់ខ្លួននៅក្នុងរោងចក្រ Tesla Shanghai Gigafactory។ យោងតាមខ្លឹមសារដែលបានបង្ហោះ បានរៀបរាប់ថា រោងចក្រនេះ បានបញ្ចប់ការបង្កើនសមត្ថភាពក្នុងការផលិតសម្រាប់រថយន្ត Tesla Model Y ថ្មីក្នុងរយះពេលត្រឹមតែ 6 ខែ ប៉ុណ្ណោះ ដែលបានបង្កើតនៅកំណត់ត្រាថ្មីនៃការបង្កើនបរិមាណផលិតកម្មដ៏លឿនបំផុតក្នុងប្រវត្តិសាស្រ្តរបស់ Tesla។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះ ក្រុមហ៊ុនក៏បានបញ្ជាក់ទៀតថា សម្រាប់រោងចក្ររបស់ Tesla ស្ថិតនៅអាមេរិកខាងជើង នឹងធ្វើការផ្លាស់ប្តូរសម្រាប់ខែ្សសង្វាក់ផលិតកម្មរថយន្តម៉ូដែលថ្មី Tesla Cybercap robotaxi ដែលនឹងមានសមត្ថភាពផលិតបាន 1 គ្រឿងរៀងរាល់ 5 វិនាទីម្តង។ នៅលើ Weibo ដដែលបានបញ្ជាក់ថា ការបង្អាក់ការផលិតរថយន្ត និងគំរូនៃការផលិតកម្ម ហើយនិងការប្រកាន់ខ្ជាប់នូវគោលការណ៍ដំបូងនៃការផលិតរថយន្ត គឺជាចំណុចខ្លាំងស្នូលរបស់ក្រុមហ៊ុន Tesla។

Tesla បានធ្វើការប្រកាសចេញរថយន្ត Model Y ម៉ូដែលថ្មី បំពាក់កៅអី 5 នៅក្នុងប្រទេសចិន កាលពីថ្ងៃទី 10 ខែមករា ហើយការផលិតរថយន្តអគ្គិសនី SUV ម៉ូដែលថ្មីនេះ គឺនៅរោងចក្រ Shanghai Gigafactory របស់ខ្លួនបានចាប់ផ្តើមនៅថ្ងៃទី 18 ខែកុម្ភៈ។ គួរកត់សម្គាល់ថា ទីផ្សាររថយន្តអគ្គិសនី Tesla Model Y នៅក្នុងប្រទេសចិនហាក់បានធ្លាក់ចុះ ដោយសារតែមានលេចឡើងនៃដៃគូប្រកួតប្រជែងក្នុងស្រុកកាន់តែច្រើន។ 

 

Tesla បានប្រកាសកាលពីថ្ងៃទី 22 ខែមេសា កន្លងទៅនេះថា អតិថិជនក្នុងប្រទេសចិនដែលទិញ Tesla Model Y ណាមួយមុនថ្ងៃទី 30 ខែមិថុនា អាចទទួលបាននូវគម្រោងហិរញ្ញប្បទានគ្មានការប្រាក់រយៈពេល 5 ឆ្នាំ ដែលការផ្តល់ជូននេះ គឺបានធ្វើឡើងត្រឹមតែរយះបីខែបន្ទាប់ពីការដាក់បង្ហាញរថយន្ត Model Y ម៉ូដែលថ្មីនៅក្នុងប្រទេសចិន។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ មានពាក្យចចាមអារ៉ាមជាច្រើនអំពី Tesla Model Y ថ្មីដែលនឹងមានវត្តមានផ្លូវការណ៍នៅលើទីផ្សារឆាប់ៗខាងមុខនេះ។

កាលពីថ្ងៃទី 28 ខែមេសា អ្នកសរសេរប្លុកទាក់ទងនឹងរថយន្តក្នុងប្រទេសចិន ដែលបានតាមដានការអភិវឌ្ឍន៍របស់ Tesla ជាយូរមកហើយនេះ បានបង្ហោះនៅលើគណនី Weibo ខ្លួនថា Tesla អាចនឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនី Model Y ថ្មីដែលមានកៅអីបីជួរជាមួយគម្លាតចន្លោះកង់មុខ និងកង់ក្រោយវែងជាងមុនក្នុងខែឧសភា។

ហើយនៅថ្ងៃទី 14 ខែមីនា សារព័ត៌មានរ៉យទ័របានរាយការណ៍ថាក្រុមហ៊ុន Tesla នឹងចាប់ផ្តើមការផលិតទ្រង់ទ្រាយធំនៃរថយន្តអគ្គិសនី Model Y ដែលមានតម្លៃធូរថ្លៃ ដែលមានកូដ "E41" នៅឆ្នាំ 2026 នៅរោងចក្រ Shanghai Gigafactory របស់ខ្លួន។ Tesla Model Y ម៉ូដែលថ្មីបច្ចុប្បន្នមានលក់នៅក្នុងប្រទេសចិនដោយមានជម្រើសពីរម៉ូដែល ដោយរួមទាំងម៉ូដែលប្រើម៉ូទ័រខាងក្រោយមួយ ឬ real-wheel-drive ដែលមានតម្លៃផ្តើមពី 263,500 យាន់ ($36,400) និងប្រភេទ All-wheel-drive ដែលមានតម្លៃចាប់ពី 303,500 យាន់ ($41,944) ឡើងទៅ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍