no-alternative title
no-alternative title

ស្មាតហ្វូនបត់បានជំនាន់ថ្មី Xiaomi Mix Fold នឹងបំពាក់នូវបន្ទះឈីប Snapdragon ដ៏ខ្លាំងក្លា!

ក្រុមហ៊ុន Xiaomi ត្រូវបានគេរំពឹងថា នឹងមានការបង្ហាញចេញស្មាតហ្វូនបត់បានជំនាន់ថ្មី Xiaomi Mix Flip 2 ដែលជាប្រភេទ Clamshell របស់ខ្លួននៅក្នុងប្រទេសចិន នាចុងខែនេះហើយ។ ប៉ុន្តែបើមើលទៅលើស្មាតហ្វូនជំនាន់ថ្មីត្រកូល Xiaomi Mix Fold 4 វិញ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ហាក់បីដូចជាមិនមានគម្រោងនៅក្នុងការប្រកាសចេញនៅឡើយទេ។ យោងតាមអ្នកទម្លាយ Smart Pikachu នៅថ្ងៃនេះ បានអះអាងថា ក្រុមហ៊ុន Xiaomi នឹងមានការបញ្ចេញនូវស្មាតហ្វូនបត់បានជំនាន់ថ្មី Mix Fold របស់ខ្លួន ដែលមានការ Upgrade កាន់តែខ្លាំងក្លា នៅឆ្នាំក្រោយនេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្អែកតាមការទម្លាយចុងក្រោយនេះ គេនៅមិនទាន់ច្បាស់នោះទេថា ស្មាតហ្វូនជំនាន់ថ្មី ដែលបានបង្ហាញខ្លួននៅឆ្នាំក្រោយនេះនឹងមានឈ្មោះហៅថា Xiaomi Mix Fold 6 ឬ ឈ្មោះផ្សេងនោះទេ ប៉ុន្តែការបែកធ្លាយនេះ បានទម្លាយថា ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងប្រើប្រាស់នូវខ្នាតអេក្រង់ Aspect ratio ថ្មី ហើយនិងមានការ Upgrade ទៅលើផ្នែកជាច្រើនផងដែរ។ អ្នកទម្លាយ  Smart Pikachu បានបន្តទម្លាយថា ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងប្រើប្រាស់នូវបន្ទះឈី Snapdragon ជំនាន់ថ្មី។

 

ជាមួយគ្នានេះ ក៏មានរបាយការណ៍ជាច្រើនបានទម្លាយថា ក្រុមហ៊ុន Xiaomi ក៏នឹងធ្វើការនៅលើស្មាតហ្វូនបត់បាន 3 តង់ដំបូងបំផុត របស់ខ្លួន ដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន Huawei Mate XT ផងដែរ។ ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 ឆ្នាំ 2026 ខាងមុខនេះជាមួយលេខកូដឈ្មោះហៅថា “zhuque” ហើយនិងលេខម៉ូដែល 26013VP46C។ មកដល់ពេលនេះ គេនៅមិនទាន់ច្បាស់នោះទេថា ស្មាតហ្វូនអេក្រង់បត់បាន 3 តង់នេះ នឹងក្លាយជាជំនាន់ថ្មីរបស់ស្មាតហ្វូន Xiaomi Mix Fold 4 ឬក្រុមហ៊ុន Xiaomi មានគម្រោងនៅក្នុងការបង្ហាញនូវស្មាតហ្វូនបត់បានចំនួន 2 ម៉ូដែលនៅឆ្នាំក្រោយនេះ នោះគឺស្មាតហ្វូនប្រភេទអេក្រង់ផ្តេក (Horizon Foldable) និងស្មាតហ្វូនបត់បាន 3 តង់។

នៅក្នុងរបាយការណ៍ខាងលើបានអោយដឹងបន្ថែមទៀតថា ក្រុមហ៊ុន Xiaomi នឹងបង្ហាញនូវស្មាតហ្វូនជាច្រើននៅខែនេះ (ខែមិថុនា) នៅក្នុងប្រទេសចិន។ ខណៈពេលដែលស្មាតហ្វូន Mix Flip 2 នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite នោះ ក្រុមហ៊ុន Xiaomi នឹងបញ្ចេញនូវស្មាតហ្វូន Redmi K80 Ultra ជាមួយនឹងបន្ទះឈីប Dimensity 9400+ ដែលនេះ គឺជាថេប្លេតដែលផ្តោតទៅលើការលេងហ្គេម។ ថេប្លេតថ្មីនេះ នឹងអាចប្រជែងជាមួយនឹងថេប្លេតលេងហ្គេមជំនាន់ថ្មីរបស់ Red Magic និងថេប្លេត  Lenovo Legion Y700 (Gen 4) ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន