Chery ទើបតែបានប្រកាសចេញកូនឡានអគ្គិសនីស៊េរីថ្មីដ៏សែន Cute ម៉ូដែល QQ Domi ជាផ្លូវការណ៍។ កូនឡានអគ្គិសនីស៊េរីថ្មីប្រភេទ Hatchback ទ្វារ 5 មួយនេះមានពីរជម្រើសម៉ូដែល គឺម៉ូដែលជិះបាន 305km និង 405km នៅពេលសាកភ្លើងពេញម្តងជាមួយតម្លៃចាប់ពីខ្ទង់ $8,300 ដល់ $9,700។ Chery QQ Domi ជា Compact Hatchback EV ដែលមានតួរខ្លួនប្រវែង 3,720mm/ ទទឹង 1,700mm/ កំពស់ 1,608mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,520mm។
ផ្នែកខាងមុខត្រូវបានរចនាឡើងប្រកបដោយភាពទាក់ទាញ និងភាព Cute គួរឲ្យចាប់អារម្ម ដោយក្នុងនោះមានការឌីស្សាញចង្កៀង LED Headlight ស្រដៀងភ្នែកមនុស្ស ជាមួយរន្ធលំហូរខ្យលនៅខាងក្រោម។ នៅផ្នែកចំហៀងឃើញមានទ្វារលាក់ចូលក្នុង Hidden-door-handle រីផ្នែកខាងក្រោយរចនាចង្កៀងស្រដៀងគ្នានឹងចង្កៀងខាងមុខដែរ។ QQ Domi មានចជម្រើសពណ៌ដូចជា ពណ៌ស snow white, ពណ៌ខៀវ sky blue, ទឹកប្រាក់ meteor silver, និងផ្កាឈូក rouge pink។ រីនៅផ្នែកខាងក្នុងមានរំលេចដោយពណ៌លាយគ្នាដូចជាខ្មៅលាយប្រផេះ black-grey និងផ្កាឈូកលាយប្រផេះ pink-grey។
ជាមួយគ្នានេះ នៅផ្នែកកាប៊ីនខាងក្នុងមានបំពាក់នូវអេក្រង់ Digital Instrument Panel ទំហំ 7-inch, អេក្រង់កម្សាន្តប្រភេទ Touchscreen ទំហំ 10.25-inch, មានមុខងារបញ្ជាដោយសំឡេង Voice recognition, ប្រព័ន្ធសោរ Smart Key ឬ Keyless Entry, មុខងារបញ្ចេះរថយន្តពីចម្ងាយតាមរយះកម្មវិធីនៅលើទូរស័ព្ទដៃ រីចង្កឹះលេខស្ថិតនៅជាប់នឹងដៃចង្កូតតែម្តង។ Chery QQ Domi បំពាក់ម៉ូទ័រអគ្គិសនីមួយកម្លាំង 40kW នៅលើភ្លៅខាងមុខ ហើយនិងមានកម្លាំងរមូល 110Nm និងអាចជាន់ល្បឿន Top Speed ដល់ 100km/h។ សម្រាប់កញ្ចប់ថ្មវិញ គឺមានជម្រើសទំហំ 28.5kWh និង 39.33kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 305km និង 405km តាមទំហំថ្មរៀងៗគ្នា។
សម្រាប់ការសាកបញ្ចូលថាមពលថ្មវិញ Chery QQ Domi គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដែលអាចសាកបញ្ចូលថាមពលពី 30 ទៅ 80% ចាយពេលខ្ទង់ 30 នាទី។ ជាពិសេសសម្រាប់ម៉ូដែល 405km មានមុខងារ VTOL ដែលអាចទាញភ្លងចេញសម្រាប់ការប្រើប្រាស់គ្រឿងអេឡិចត្រូនិចផ្សេងៗបានថែមទៀតផង។ ស្របពេលជាមួយគ្នានេះ Chery ក៏បានបញ្ចេញកូនឡានអគ្គិសនីស៊េរីថ្មីពីរម៉ូដែលផ្សេងទៀត គឺ Chery Little Ant “Love Edition” ដែលមានតម្លៃខ្ទង់ $7,400 ដោយម៉ូដែលនេះមានបំពាក់នូវអេក្រង់កម្សាន្តខាងក្នុងទំហំ 104-inch Touch Screen ហើយនិងមានជម្រើសពីរពណ៌ គឺពណ៌ស និងប្រផេះ។
ចំនែកមួយម៉ូទ័រទៀតមានឈ្មោះថា Chery QQ Ice cream “Vitality Edition” មានតម្លៃខ្ទង់ $5,500។ ម៉ូដែលនេះសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 205km និងការសាកភ្លើងពី 30% ទៅ 80% ចាយពេលខ្ទង់ 33 នាទី។ Chery QQ Domi គឺជាដៃគូប្រជែងទីផ្សារតម្លៃជាមួយនឹងឡាន Compact EV ដូចជា BYD Seagull ដែលមានតម្លៃខ្ទង់ $9,720 និង Leapmotor T03 ដែលមានតម្លៃខ្ទង់ $8,340៕