no-alternative title
no-alternative title
no-alternative title
no-alternative title

វីដេអូថ្មីរបស់ Huawei Pura 80 បង្ហាញអំពីសមត្ថភាពនៃកាមេរ៉ា 20x Periscope

នៅថ្ងៃនេះ ក្រុមហ៊ុន Huawei បានបញ្ចេញនូវព័ត៌មានថ្មីអំពីការប្រើប្រាស់នូវមុខងារកាមេរ៉ា 20x នៅលើ Periscope សម្រាប់ស្មាតហ្វូនលំដាប់ Flagship ម៉ូដែល Pura 80 Series។ ព័ត៌មានខាងលើនេះ ត្រូវបានក្រុមហ៊ុននបច្ចេកវិទ្យាយក្សចិនមួយនេះ ចែករំលែកតាមរយៈវីដេអូថ្មីមួយនៅលើទំព័រ Weibo ផ្លូវការរបស់ខ្លួន ដោយបានធ្វើការបង្ហាញអំពីសមត្ថភាពនៃកាមេរ៉ាសម្រាប់ស្មាតហ្វូន Pura ជំនាន់ថ្មីនេះកាន់តែច្បាស់។ កាលពីពេលមុននេះ ស្មាតហ្វូន Pura 80 Series ក៏ធ្លាប់មានពាក្យចចាមអារ៉ាមជាច្រើន បាននិយាយថា  នឹងប្រើប្រាស់នូវកាមេរ៉ាទំហំត្រឹមតែ 10x optical zoom periscope ប៉ុណ្ណោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ ក្រុមហ៊ុន Huawei បានទម្លាក់នូវវីដេអូថ្មីមួយ ដោយបង្ហាញយ៉ាងច្បាស់ថា ស្មាតហ្វូនជំនាន់ថ្មី Pura 80 ទាំងអស់នឹងមានកាមេរ៉ា 20x periscope។ ក្នុងនោះក៏មានការបង្ហាញថា ស្មាតហ្វូនថ្មីនេះ អាចថតរូបភាព និងវីដេអូបានយ៉ាងច្បាស់តាមរយៈកាមេរ៉ាថ្មីថែមទៀតផង។ បន្ថែមពីនេះក្រុមហ៊ុន Huawei ក៏បាននិយាយដែរថា “នៅថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2025 នេះវេលាម៉ោង 14:30 #HuaweiPura80# series នឹងបង្ហាញខ្លួនជាផ្លូវការ! សូមរង់ចាំទស្សនាទាំងអស់គ្នា! #HarmonyOS5”

ជាមួយគ្នានេះ នៅក្នុងព័ត៌មានវីដេអូដែលបែកធ្លាយខាងលើនេះ បង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Pura 80 នេះអាចធ្វើការ zoom ដល់ទៅ 20 ដង។ ផ្អែកទៅលើការបែកធ្លាយជាច្រើនមុននេះ ស្មាតហ្វូននេះ នឹងបំពាក់នូវ dual-focal length lens ដែលមានសមត្ថភាពនៃការថតកម្រិត 10x និង 20x optical zoom។ ការប្រើប្រាស់នូវ Dual-focal length periscope នេះ គឺមានកម្រិត high-optical sensitive module ដែលអាចគ្រប់គ្រងពន្លឺបានយ៉ាងល្អដែលធ្វើអោយរូបភាពកាន់តែច្បាស់ និងស្រស់ស្អាតបំផុត។ ស្មាតហ្វូនស៊េរីថ្មី Huawei Pura 80 series នឹងបង្ហាញខ្លួននៅថ្ងៃទី 11 ខែមិថុនាខាងមុខនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន