no-alternative title
no-alternative title

ថេប្លេតស៊េរីថ្មី Redmi K Pad នឹងបង្ហាញខ្លួន ជាមួយអេក្រង់ 3K ទំហំ 8.8-អ៊ីងល្បឿន 165Hz

ក្រុមហ៊ុន Xiaomi ត្រូវបានគេមើលឃើញថា បានត្រៀមខ្លួននៅក្នុងការពង្រីកទៅលើថេប្លេតរបស់ខ្លួននៅក្នុងត្រកូល Redmi ទៅលើទីផ្សារថែមទៀតហើយ។ សម្រាប់ថេប្លេត Flagship ដែលមានរូបរាងតូចនេះ នឹងបង្ហាញខ្លួនឆាប់ៗនេះ ហើយនៅក្នុងព័ត៌មានថ្មីនេះ ក៏មានការបង្ហាញនូវទំហំអេក្រង់របស់ថេប្លេត Redmi K Pad ផងដែរ។ នៅពេលនេះ ការឌីស្សាញ និងពណ៌ថ្មីរបស់ថេប្លេតនេះត្រូវបានគេទម្លាយចេញថែមទៀតហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបែកធ្លាយខាងលើនេះ បានបង្ហាញថា ថេប្លេតជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិននេះ គឺមានឈ្មោះហៅថា Redmi K Pad មានអេក្រង់ទំហំ 8.8-អ៊ីងជាប្រភេទកញ្ចក់ LCD ហើយអេក្រង់នេះ គឺមានកម្រិតបង្ហាញចេញនូវភាពច្បាស់ 3K resolution នៅលើខ្នាត 16:10 aspect ratio ហើយនិងមានល្បឿនអេក្រង់ 165Hz refresh rate។ ទំហំអេក្រង់នេះ គឺសមល្មមសម្រាប់ការប្រើប្រាស់ ប្រសិនបើមើលទៅលើថេប្លេតភាគច្រើន គឺសុទ្ធតែមានអេក្រង់ធំជាងនេះ។ ក្រឡេកមកមើលការថតរូបនៅលើថេប្លេត Redmi K Pad វិញ គឺនឹងមានកាមេរ៉ាមួយគ្រាប់នៅខាងក្រោយជាមួយនឹងភ្លើង LED Flash។ 

 

ថេប្លេតនេះ ក៏នឹងមានពណ៌បៃតងយ៉ាងស្រស់ស្អាតផងដែរ ហើយថ្មីៗនេះ ក៏មានការបង្ហាញថេប្លេតថ្មីនេះ ជាមួយនឹងពណ៌ស្វាយស្រាលថែមទៀតហើយ។ គួរបញ្ជាក់ថា បើមើលនៅក្នុងបញ្ជី Geekbench មុននេះ ក៏មានការបង្ហាញអំពីលក្ខណៈសម្បត្តិមួយចំនួនរបស់ថេប្លេតនេះផងដែរ។ ថេប្លេតនេះ នឹងមានបន្ទះឈីប MediaTek Dimensity 9400+ SoC, 16GB RAM និងប្រព័ន្ធប្រតិបត្តិការ Android 15 OS ថែមទៀត។

ចំពោះការបង្ហាញនូវនៅក្នុងវិញ្ញាបនបត្រ 3C និង CMIIT វិញ គឺបង្ហាញថា ថេប្លេត Redmi K Pad នេះនឹងមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 67W wired fast charging ផងដែរ។ ថេប្លេតនេះ អាចនឹងបង្ហាញខ្លួននៅថ្ងៃទី 18 ខែមិថុនាខាងមុខនេះជាមួយនឹងស្មាតហ្វូន Redmi K80 Ultra ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន