ថ្មីៗនេះ ក្រុមហ៊ុន ViewSonic បានបង្ហាញចេញនូវអេក្រង់ជំនាន់ថ្មី Ultra-Wide Presentation Displays ចំនួន 2 ម៉ូដែលនៅលើទីផ្សារក្នុងប្រទេសឥណ្ឌា ដោយអេក្រង់នេះមានលេខម៉ូដែល CDE92UW និង CDE105UW។ សម្រាប់អេក្រង់ដែលមានកម្រិត 5K Enterprise-Grade Displays ថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការឌីស្សាញឡើងសម្រាប់បំពេញការងារ ដែលមានដូចជាជាកិច្ចសហការ (Collaboration) កិច្ចប្រជុំ (Hybrid Meetings) និង Digital Signage ជាដើម។
ViewSonic CDE92UW មានអេក្រង់ទំហំ 92-អ៊ីង Ultra-Wide Screen គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 5K Resolution នៅលើខ្នាត 21:9 Aspect Ratio ដែលជាខ្នាតអេក្រង់ថ្មី ធំជាងអេក្រង់ដែលមានខ្នាត 16:9 Displays ដល់ទៅ 33%។ អេក្រង់ថ្មីនេះ មានកម្រិតពន្លឺ 500nits brightness និងបង្ហាញចេញបានកម្រិតមុំ 178-Degree Viewing Angle។
អេក្រង់នេះក៏មានការទ្រទ្រង់នូវមុខងារ Portrait និង Landscape Orientations ផងដែរ។ បន្ថែមពីនេះ អេក្រង់នេះ ក៏ទ្រទ្រង់នូវបន្ទះឈីប Octa-Core Processor និង Android 13 ហើយនិងមានការតភ្ជាប់ជាច្រើនដូចជា រន្ធ USB-C (100W power delivery), HDMI 2.1, HDMI 2.0 out, DisplayPort, RJ45 និង RS232 ports ជាដើម។ នៅលើអេក្រង់នេះ ក៏មានកម្មវិធី ViewSonic Manager និង AirSync wireless screen casting ។ សម្រាប់គែម bezels របស់វាគឺស្តើងត្រឹមតែ 1.8cm ។
សម្រាប់អេក្រង់ដែលមានលេខម៉ូដែល CDE105UW គឺជាប្រភេទអេក្រង់ទំហំ 105-អ៊ីង Ultra-Wide Display ភ្ជាប់ជាមួយនឹងកម្មវិធី Microsoft Teams Rooms ហើយនិងមានការទ្រទ្រង់ជាមួយនឹង Front Row mode ថែមទៀតផង។ អេក្រង់នេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា អាចប្រើប្រាស់សម្រាប់ការងារ Hybrid Meeting បានយ៉ាងស្រស់ស្អាតបំផុត។
បន្ថែមពីនេះ អេក្រង់នេះ ក៏មានការទ្រទ្រង់ទៅលើ Portrait Layout សម្រាប់ពង្រីកជា Digital Signage ឬ Multi-Display បានទៀតផង។ ជាមួយគ្នានេះ ក៏មានការទ្រទ្រង់ទៅលើ Android 13 នៅលើបន្ទះឈីប Octa-core processor និងការតភ្ជាប់ជាច្រើនដូចគ្នាទៅនឹងអេក្រង់ CDE92UW ផងដែរ។ អ្វីដែលពិសេស អេក្រង់នេះ ក៏មានទ្រទ្រង់ទៅលើ ViewSonic Manager និង AirSync wireless sharing ថែមទៀតផង៕