no-alternative title
no-alternative title
no-alternative title
no-alternative title

Toyota ចាប់ផ្តើមប្រគល់ឡានអគ្គិសនី bZ5 ជូនអតិថិជនរបស់ខ្លួនហើយ

Toyota bZ5 ដែលជាឡានអគ្គិសនី SUV ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុន Toyota ចាប់ផ្តើមធ្វើការប្រគល់ជូនដល់អតិថិជនរបស់ខ្លួនដែលបានបញ្ជាទិញមុន នៅក្នុងទីក្រុងចំនួន 100 នៅទូទាំងប្រទេសចិនហើយ។ សូមជំរាបថា ឡានអគ្គិសនីថ្មីនេះ ត្រូវបានក្រុមហ៊ុនជប៉ុនមួយនេះ ប្រកាសលក់ជាមួយតម្លៃចាប់ពី 129,800 យ៉ន់ ដែលប្រហែលជា 18,075 ដុល្លារ។ Toyota bZ5 ដំណើរការដោយអាគុយ BYD អាចរត់បានចម្ងាយ 630km តាមរយៈម៉ូទ័រកម្លាំង 200kW (268 សេះ)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Toyota bZ5 ដែលជាឡានអគ្គិសនី fastback crossover ត្រូវបានក្រុមហ៊ុនដាក់សម្ពោធជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនកាលពីថ្ងៃទី 10 ខែមិថុនាកន្លងទៅនេះ។ ឡានអគ្គិសនីថ្មីនេះ គឺជាសមិទ្ធិផលថ្មីមួយដែលអភិវឌ្ឍឡើងដោយការចាប់ដៃគ្នារវាងក្រុមហ៊ុន FAW និងក្រុមហ៊ុន Toyota។ បន្ថែមនៅលើរថយន្តនេះ ក៏មានការប្រើប្រាស់បច្ចេកវិទ្យារបស់ BYD ដែលមានការរួមបញ្ចូកនូវអាគុយ LFP battery របស់ FinDreams ថែមទៀតផង។ bZ5 ត្រូវបានគេនិយាយថា នឹងក្លាយជាគូរប្រជែងដ៏ខ្លាំងជាមួយនិង Tesla Model Y, Deepal S07 ហើយនឹង Leapmotor C10 នៅលើទីផ្សារប្រទេសចិន។

សូមជំរាបថា bZ5 មាន 4 ជម្រើសដូចជា 550 Joy, 550 Pro, 550 Pro Smart Edition និង 630 Pro។ សម្រាប់ម៉ូដែលប្រើប្រាស់នូវអាគុយទំហំ 65.28 kWh និង 73.984 kWh គឺមានសមត្ថភាពអាចរត់បានចម្ងាយ 550 km និង 630 km តាមស្តង់ដារ CLTC។ រថយន្តទាំង 4 នេះ គឺមានការប្រើបប្រាស់នូវម៉ូទ័រអគ្គិសនីខាងមុខដែលមានលេខម៉ូដែល TZ200XS003 motor និងមានការគាំទ្រដោយថាមពល Fudi Power មានកម្លាំង 200 kW និងមានកម្រិតរមួល 330Nm។ រថយន្តនេះ មានការគាំទ្រដោយឆ្នាំងសាកកម្លាំង 90 kW fast charging ដែលសាកពី 30% ទៅ 80% ប្រើប្រាស់ពេលត្រឹមតែ 27 នាទីប៉ុណ្ណោះ។

សម្រាប់ការឌីស្សាញរូបរាងវិញ bZ5 គឺមានការឌីស្សាញផ្នែកខាងមុខដូចត្រីឆ្លាម “hammerhead shark” ទាំងខាងមុខ និងទាំងក្រាយមានស្តើង ហើយនិងមានដៃទ្វាលាក់ជិត។ ឡាននេះ មានប្រវែង 4780mm និងទទឹង 1866mm ហើយនិងកំពស់ 1510mm ខណៈដែលគម្លាតកង់មុខក្រោយប្រវែង 2880mm។ ឡាននេះប្រើប្រាស់នូវកង់ទំហំ 21 អ៊ីង។

 

និយាយពីការឌីស្សាញខាងក្នុងវិញ គឺមានអេក្រង់នៅកណ្តាលទំហំ 15.6-អ៊ីង ហើយនិងមានដំបូលកញ្ចក់ Panoramic sunroof ទំហំ  1.44 ម៉ែត្រ រួមនិងអំពូលខាងក្នុង 256 ពណ៌ ambient lighting ដែលអាចប្តូរបាន 4 “nap modes.” ព្រមទាំងពោងសុវត្ថិភាពដក់ទៅ 9 គ្រាប់។

នៅលើឡាននេះ មានមុខងារ Momenta 5.0 L2 urban advanced driving assistance system និងមានការគាំទ្រដោយសិនស័រ 33 គ្រាប់ ហើយនិងមុខងារជំនួយការបើកបរ និងមុខងារជំនួយការចូលចតផងដែរ។ នៅលើរថយន្តនេះ ក៏មានការប្រើប្រាស់នូវប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តិ និងប្រព៌ន្ធចូលចំណត ក៏ដូចជាប្រព័ន្ធជំនួយសុវត្ថិភាពរបស់ Totyota ទៀតផង។

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
   ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ដោយ ប៉េងលីន
ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ដោយ ប៉េងលីន
មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

ដោយ ប៉េងលីន
MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន