no-alternative title
no-alternative title

ក្រុមហ៊ុន Zeekr ផលិតរថយន្តបានចំនួន 500,000 គ្រឿង នៅក្នុងរយះពេល 44 ខែមកនេះ

 Zeekr គឺជាម៉ាករថយន្តប្រណិតមួយដែលស្ថិតនៅក្រោមដំបូលរបស់សម្ព័ន្ធក្រុមហ៊ុនផលិតរថយន្ត Geely Group ហើយក្រុមហ៊ុនផលិតរថយន្តប្រណិតមួយនេះបានផលិតរថយន្តចំនួនសរុបដល់ 500,000 គ្រឿងហើយនៅត្រឹមរយះពេល 44 ខែ។ ចំពោះរថយន្តទី 500,000 គ្រឿងដែលជាតួរអង្គសំខាន់នៅក្នុងព្រឹត្តិការណ៍អបអរសារទរសម្រាប់សង្វាក់ផលិតរបស់ Zeekr គឺជាម៉ូដែល Zeekr 009 Grand Luxury MPV  4-កៅអី និងមានតួរខ្លួន 5.2 ម៉ែត្រ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Zeekr ត្រូវបានប្រកាសជាម៉ាកយីហោរថយន្តប្រណិតស្ថិតក្រោមដំបូលរបស់ Geely កាលពីអំឡុងឆ្នាំ 2021 ដែលបច្ចុប្បន្នម៉ាករថយន្ត Zeekr មានចំនួន 7 ម៉ូដែល ហើយនិងមានតម្លៃចាប់ពីខ្ទង់ $20,750 ឡើងដល់ $125,200។ រថយន្តម៉ាក Zeekr ដំបូងដែលប្រកាសដោយ Geely គឺ Zeekr 001 ដែលបានបង្ហាញខ្លួនផ្លូវការណ៍កាលពីឆ្នាំ 2021។ Zeekr ប្រើពេលប្រមាណជា 37 ខែ ក្នុងការផលិតរថយន្តបានចំនួន 400,000 គ្រឿង និងប្រើពេល 7 ខែបន្ថែមទៀតដើម្បីសម្រេចបានការផលិតរថយន្តដល់ខ្ទង់ 500,000 គ្រឿង (44 ខែ)។ 

 

មូលដ្ឋានរោងចក្រផលិតរថយន្តសំខាន់បំផុតរបស់ Zeekr មានទីតាំងស្ថិតនៅតំបន់ Ningbo។ ប៉ុន្តែ ទោះជាយ៉ាងណា រថយន្តម៉ាក Zeekr ម៉ូដែលមួយចំនួនទៀត កំពុងត្រូវបានផលិតនៅរោងចក្ររបស់ Geely ពីរផ្សេងទៀតដែលស្ថិតនៅក្នុងទីក្រុង Chengdu និង Chunxiao ។ រោងចក្រស្នូលរបស់យីហោរថយន្ត Zeekr នៅ Ningbo ត្រូវបានគេហៅថា "Zeekr 5G Smart Factory" ។ ដោយរោងចក្រនេះមានបរិមាណផលិតកម្មដែលបានគ្រោងទុកគឺចំនួន 300,000 គ្រឿង។ រោងចក្រ នេះ ក៏បានប្រើជាទីតាំងសម្រាប់ការប្រារព្ធព្រឹត្តិការណ៍នៃការផលិតរថយន្ត Zeekr ទី 500,000 គ្រឿងផងដែរ។

បើយោងតាមរបាយការណ៍លក់របស់ស្ថាប័ន China EV DataTracker បានឲ្យដឹងថា ការលក់រថយន្តម៉ាក Zeekr នៅក្នុងទីផ្សារប្រទេសចិនបច្ចុប្បន្ននេះ គឺមានចំនួន 488,637 គ្រឿង។ ចំពោះរថយន្តទី 500,000 គ្រឿង Zeekr 009 គឺជាប្រភេទរថយន្តអគ្គិសនីប្រណិត Grand Luxury MPV ដែលត្រូវបានផលិតឡើងដោយប្រើប្រព័ន្ធគ្រោងឆ្អឹង SEA modular architecture។ ឡាន MPV ប្រណិតនេះមានបណ្តោយតួរខ្លួន 5,217mm/ទទឹង 2,024mm/កំពស់ 1,812mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,205mm ជាមួយការប្រើប្រាស់កៅអីប្រភេទ VIP ចំនួន 4 រៀបជា 2x2។ នៅខាងក្នុងឡាន MPV នេះមានបំពាក់ទូរទស្សន៍ទំហំ 43-inch ដែលស្ថិតនៅចន្លោះកណ្តាលរវាងកៅអីជួរខាងមុខ និងជួរខាងក្រោយ។

Zeekr 009 Grand Luxury MPV ដំណើរការដោយម៉ូទ័រអគ្គិសនីពីរ ឬប៉ុងពីរអាចផលិតកម្លាំងបាន 777 សេះ ដែលអាចជាន់សន្ទុះល្បឿនពី 0-100km/h ចាយពេលខ្ទង់ 3.9 វិនាទី។ ឡាន MPV នេះប្រើប្រាស់កញ្ចប់ថ្មប្រភេទ ternary NMC CATL-made Qilin battery ទំហំ 108kWh គាំទ្របច្ចេកវិទ្យាសាកភ្លើងកម្លាំង 800V ហើយការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 702km។ Zeekr 009 Grand Luxury MPV បានតម្លៃចាប់ពីខ្ទង់ $110,000 ឡើងដល់ $125,200 ទៅតាមជម្រើស Options ផ្សេងៗគ្នា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន