បន្ទាប់ពីការជូនដំណឹងពីនាយកប្រតិបត្តិលោក Sky Li ស្តីពីការដាក់លក់ស្មាតហ្វូន P-Series នៅលើទីផ្សារសកលរួចមក នៅថ្ងៃនេះ ក្រុមហ៊ុន realme បានចេញមកបញ្ជាក់ច្បាស់ហើយថា ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល P-Series នឹងមានការប្រកាសលក់ជាផ្លូវការណ៌នៅលើទីផ្សារសកលនាថ្ងៃទី 24 ខែមិថុនាខាងមុខខនេះហើយ។ សម្រាប់ម៉ូដែលថ្មី និងដំបូងគេរបស់ P-Series ដែលនឹងបង្ហាញវត្តមាននៅលើទីផ្សារជុំវិញពិភពលោកមួយនេះ គឺស្មាតហ្វូន Realme P3 និង P3 Ultra។
ស្មាតហ្វូនជំនាន់ថ្មីទាំងនេះ នឹងកា្លយជាស្មាតហ្វូន P-series ដំបូងគេដែលនឹងមានដាក់លក់នៅក្រៅទីផ្សារឥណ្ឌា និងម៉ាឡេស៊ី ដោយក្រុមហ៊ុននេះ នឹងមានការប្រកាសលក់នៅលើទីផ្សារអឺរ៉ុប អាមេរិកឡាទីន និងអាស៊ីអាគ្នេយ៌ទៀតផង។ សូមជំរាបថា Realme P3 បានប្រកាសចេញជាលើកដំបូងកាលពីខែមីនាកន្លងទៅនេះ ដោយជាម៉ូដែលមួយដែលបាន rebrand ចេញពីស្មាតហ្វូន Realme Neo7x។
ស្មាតហ្វូន realme P3 ថ្មីនេះ គឺមានអេក្រង់ទំហំ 6.67-អ៊ីង AMOLED កម្រិត FHD+ ល្បឿន 120Hz និងដំណើរការនៅលើបន្ទះឈីប Snapdragon 6 Gen 4 ហើយនិងមានថ្មទំហំ 6,000mAh គាំទ្រដោយកម្លាំងសាក 45W charging។
សម្រាប់ Realme P3 Ultra វិញ គឺមានអេក្រង់ទំហំ 6.83-អ៊ីង AMOLED បង្ហាញចេញបាន FHD+ និងមានល្បឿន 120Hz ដូចគ្នា។ ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប Dimensity 8350 SoC និងមានថ្មទំហំ 6,000mAh គាំទ្រដោយកម្លាំងសាក 80W charging។