no-alternative title
no-alternative title
no-alternative title
no-alternative title

Toyota ចេញឡាន Land Cruiser ស៊េរីថ្មី ប្រើម៉ាស៊ីន Hybrid ខ្លាំងដូច Lexus LX700h!

នៅទីបំផុត កំពូលឡាន SUV ជប៉ុន Toyota Land Cruiser បានបោះជំហានចូលមកប្រភេទ Hybrid ជាផ្លូវការ ដោយមានកម្លាំងខ្លាំងជាងម៉ូដែលប្រើម៉ាស៊ីនសាំង និងម៉ាស៊ូតសុទ្ធទៀត។ ឡាន Toyota Land Cruiser ដែលប្រើម៉ាស៊ីនកូនកាត់ថ្មីនោះ នឹងជាប្រភេទ LC300 ដែលជាបងធំប្រចាំ Toyota ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ម៉ូដែល Hybrid នេះ គឺមានការគួបផ្សំរវាងម៉ាស៊ីនសាំង ចំណុះ 3.5L Twin-turbo ទំហំ 6 ស៊ីឡាំង ហើយនិងភ្ជាប់ជាមួយម៉ូទ័រអគ្គិសនី 1 ដែលអាចបង្កើតកម្លាំងបានសរុប 457 HP និងមានកម្លាំងរមួល 790 NM។ ឡាននេះ ដំណើរការដោយប្រអប់លេខអូតូ 10 វគ្គ និង ប្រព័ន្ធបើកបរប៉ុង 2 (4WD) ដែលធ្វើឲ្យវាក្លាយជាឡាន Land Cruiser មានកម្លាំងខ្លាំងបំផុត។ មិនតែប៉ុណ្ណោះ តួលេខនេះធ្វើឲ្យ Toyota Land Cruiser Hybrid ថ្មី មានកម្លាំងស្មើនឹង Lexus LX700h ទៀតផង។

ក្រុមហ៊ុន Toyota បានអះអាងថា ប្រព័ន្ធម៉ាស៊ីន Hybrid នៅលើ Land Cruiser ត្រូវបានអភិវឌ្ឍន៍ឡើង ជាមួយនឹងការផ្តោតខ្លាំងលើសមត្ថភាពបើកបរ Off-road និងភាពធន់ ដោយម៉ូទ័រអគ្គិសនី អាចផ្តល់ឲ្យនូវការបើកបរដ៏រលូន និងកម្រិតឆ្លើយតបនៃហ្គែរ បានយ៉ាងល្អប្រសើរ ទោះបីស្ថិតក្នុងស្ថានភាពផ្លូវពិបាកក៏ដោយ។

 

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតឡានជប៉ុនខាងលើ ក៏បានបន្ថែមឲ្យដឹងដែរថា Land Cruiser Hybrid នឹងមានសមត្ថភាពអាចអូសសណ្តោង បានធ្ងន់ជាងម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូត ទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ម៉ូដែល Hybrid គឺមានចំណុះធុងខ្លាំងត្រឹមតែ 68L ប៉ុណ្ណោះ បើប្រៀបធៀបនឹង ចំណុះ 80L លើជម្រើសម៉ាស៊ីនដទៃ។

 

បើនិយាយពីរូបរាងវិញ ឡាន Toyota Land Cruiser Hybrid ក៏បានផ្លាស់ប្តូរតិចតួចដែរ ដូចជា កាងមុខផ្នែកខាងក្រោម និងការរចនារន្ធខ្យល់ឡើងវិញ ព្រមទាំងបានបន្ថែមតែម HEV មកទៀតផង។ ចំណែកឯផ្នែកខាងក្នុងវិញ វាក៏បានបន្ថែមក្រាហ្វិច សម្រាប់ដំណើរការនៃប្រព័ន្ធ Hybrid នៅលើកុងទ័រឌីជីថល និង អេក្រង់កម្សាន្ត Touchscreen ផ្នែកកណ្តាល ទំហំ 12.3 អ៊ីញ ផងដែរ។

សូមបញ្ជាក់ឲ្យដឹងដែរថា ឡាន Toyota Land Cruiser Hybrid ថ្មី ត្រូវបានដាក់ឲ្យបញ្ជាទិញហើយ សម្រាប់ទីផ្សារប្រទេសអារ៉ាប់រួម ដោយមានតម្លៃចាប់ពីខ្ទង់ $100,000 សម្រាប់ម៉ូដែល VXR និង ខ្ទង់ $110,000 សម្រាប់ម៉ូដែល GR-Sport ខណៈទីផ្សារប្រទេសអូស្ត្រាលី នឹងមានលក់នៅឆ្នាំ 2026៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
   ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ដោយ ប៉េងលីន
ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ដោយ ប៉េងលីន
មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

ដោយ ប៉េងលីន
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន