no-alternative title
no-alternative title

OnePlus 15 អាចនឹងបោះបង់ចោលកាមេរ៉ា Hasselblad ជំនួសដោយការអភិវឌ្ឍដោយខ្លួនឯងវិញ!

ក្រុមហ៊ុន OnePlus ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី OnePlus 15 របស់ខ្លួននៅក្នុងពេលឆាប់ៗនេះហើយ។ ថ្មីៗនេះបើយោងតាមអ្នកទម្លាយ Digital Chat Station បានទម្លាយចេញនូវលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះថែមទៀតហើយ ដែលក្នុងនោះក៏មានការបំពាក់នូវប្រព័ន្ធកាមេរ៉ា Imaging System ថ្មីផងដែរ។ តាមការបញ្ជាក់ចេញពីប្រភពខាងលើនេះ បានអោយដឹងថា ស្មាតហ្វូនម៉ូដែលថ្មីនេះ នឹងក្លាយជាស្មាតហ្វូន OnePlus ដំបូងគេ ដែលនឹងបំពាក់នូវម៉ាកយីហោកាមេរ៉ារបស់ក្រុមហ៊ុនផ្ទាល់តែម្តង ដែលនេះ គឺជាការផ្លាស់ប្តូរមួយសម្រាប់យុទ្ធសាស្រ្តកាមេរ៉ារបស់ក្រុមហ៊ុននេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការបែកធ្លាយនេះ បានបន្ថែមថា ស្មាតហ្វូន OnePlus 15 នេះ នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុននេះ ដែលមានម៉ាកយីហោកាមេរ៉ារបស់ក្រុមហ៊ុននេះតែម្តង។ នេះគឺជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុននេះ ដែលផ្លាស់ប្តូរពីទម្លាប់ដែលក្រុមហ៊ុននេះ តែងតែសហការជាមួយនឹងដៃគូរជាច្រើន នៅក្នុងការពង្រឹងសមត្ថភាពនៃកាមេរ៉ា និងវីដេអូកាន់តែប្រសើរជាងមុននោះ។ 

ប្រព័ន្ធកាមេរ៉ាថ្មីនេះ នឹងមានកាមេរ៉ាទំហំ 50-Megapixel ដែលមានកាមេរ៉ាគោល, ultra-wide lens និង 3x periscope telephoto។ ការផ្លាស់ប្តូរថ្មីនេះបញ្ជាក់ថា ក្រុមហ៊ុន OnePlus អាចនឹងបោះបង់នូវកិច្ចសហការជាមួយនឹងក្រុមហ៊ុន  Hasselblad ។  ក្រៅពីការ upgrade ទៅលើកាមេរ៉ានេះ ស្មាតហ្វូន OnePlus 15 នេះនឹងមានអេក្រង់រាបស្មើទំហំ 6.78-អ៊ីង ដែលជាអេក្រង់រាបស្មើរ គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution។ អេក្រង់នេះ ក៏ប្រើប្រាស់នូវបច្ចេកវិទ្យា  LIPO screen packaging technology ដែលធ្វើអោយស្មាតហ្វូននេះមានគែម bezels ស្តើងក្នុងការប្រើប្រាស់ទៀតផង។ 

ស្មាតហ្វូន OnePlus 15 នេះ បំពាក់នូវបន្ទះឈីប Snapdragon 8 Elite 2 នឹងមានថាមពលថ្មទំហំ 7,000mAh ទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 100W wired និងកម្លាំងសាក 50W wireless charging។ នៅលើស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវសិនស័រស្កែនម្រាមដៃ ultrasonic in-screen fingerprint sensor ហើយនិងបច្ចេកវិទ្យា IP68/69 សម្រាប់ការពារទឹក និងធូលីថែមទៀតផង។ ស្មាតហ្វូនថ្មីនេះនឹងបង្ហាញខ្លួននៅក្នុងខែតុលាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន