no-alternative title
no-alternative title

ស្មាតហ្វូនអេក្រង់បត់បាន Honor Magic V5 នឹងមកដល់ថ្ងៃទី 2 ខែកក្កដាខាងមុខ

នៅថ្ងៃនេះ Honor បានចេញមកបញ្ជាក់ជាផ្លូវការណ៌ពីការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួនហើយ។ យោងតាមការបង្ហោះនៅលើបណ្តាញ Weibo អោយដឹងថា ក្រុមហ៊ុននេះ នឹងបង្ហាញចេញនូវស្មាតហ្វូនអេក្រង់បត់បាន Magic V5 នៅថ្ងៃទី 2 ខែកក្កដាខាងមុខនេះហើយ ដោយនៅក្នុងព្រឹត្តិការណ៌នោះក្រុមហ៊ុននេះក៏នឹងមានការបញ្ចេញនូវបច្ចេកវិទ្យា AI ដែលអភិវឌ្ឍដោយខ្លួនឯងផ្ទាល់ថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះត្រូវបានគេរាយការណ៌ថា មានកូដឈ្មោះ “Maybach,” ហើយនឹងមានការបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite Leading Edition ដែល prime core មានល្បឿនដល់ទៅ 4.47GHz។ 

ស្មាតហ្វូនថ្មីនេះ នឹងមានការបំពាក់នូវអេក្រង់ខាងក្នុងទំហំ 7.95-អ៊ីង និងអេក្រង់ខាងក្រៅទំហំ 6.45-អ៊ីង គាំទ្រដោយបច្ចេកវិទ្យា LTPO OLED កម្រិត 2K សម្រាប់អាក្រង់ខាងក្រៅ ហើយអេក្រង់ទាំងពីរនេះ ក៏មានការប្រើប្រាស់នូវល្បឿន 120Hz refresh rate ដួចគ្នាផងដែរ។ Magic V5 ក៏ត្រូវបានគេនិយាយថា មានទម្ងន់ស្រាល និងមានកម្រាស់ស្តើងទៀតផង។ សូមជំរាបថា សម្រាប់ម៉ូដែលមុននេះ គឺមានកម្រាស់ 4.35mm ហើយត្រូវបានគេចាត់ទុកថា ជាស្មាតហ្វូនស្តើងជាងគេបំផុតនៅលើពិភពលោកផងដែរ។ ប៉ុន្តែសម្រាប់ Vivo X Fold 5 អាចនឹងស្តើងជាងនេះទៀត គឺត្រឹមតែ 4.3mm ប៉ុណ្ណោះ។ 

នៅលើស្មាតហ្វូននេះត្រូវបានគេរាយការណ៌ថា អាចនឹងមានការបំពាក់នូវកាមេរ៉ាគោលទំហំ 50-Megapixel គាំទ្រដោយមុខងារទប់លំនឹង OIS និង Ultra-wide ហើយនិងមួយគ្រាប់ទៀតមានទំហំ 200-Megapixel Periscope Telephoto។ ស្មាតហ្វូនMagic V5 នឹងមានការប្រើប្រាស់ថ្មថ្មី silicon-based battery ទំហំចន្លោះពី 5950mAh ទៅ 6100mAh ហើយនឹងអាចប្រើប្រាស់នូវកម្លាំងសាក 66W។ នៅលើស្មាតហ្វូននេះក៏មានការប្រើប្រាស់សិនស័រស្កែននូវចំហៀង និងទ្រទ្រង់នូវសេវាកម្ម Beidou satellite SMS messaging ផងដែរ។

ជាមួយនិងការបង្ហាញខ្លួនឆាប់ៗនេះ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះត្រូវបានគេរំពឹងថា អាចនឹងមានពណ៌ Velvet Black, Warm White, Dawn Gold និង Silk Road Dunhuang finish។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន