Zeekr 9X ដែលជាឡានប្រណិតម៉ូដែល PHEV របស់ Geely ត្រូវបានទម្លាយថា នឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេស ចិន នាថ្ងៃទី 9 ខែកក្កដាខាងមុខនេះហើយ។ ឡាននេះ មានប្រវែង 5.2- ម៉ែត្រ នឹងអាចរត់ជាមួយនិងអគ្គិសនីសុទ្ធបានចម្ងាយ 380km គ្រោងនឹងដាក់លក់នៅលើទីផ្សារក្នុងត្រីមាសទី 3 ឆ្នាំនេះហើយ។ សូមជំរាបថា ម៉ាកយីហោ Zeekr នេះ ត្រូវបានបង្ហាញវត្តមានជាលើកដំបូងនៅប្រទេសចិនកាលពីឆ្នាំ 2021 ដោយស្ថិតនៅក្រោមឆ័ត្ររបស់ Holding Group in 2021។
សម្រាប់ម៉ូដែលដំបូងរបស់ក្រុមហ៊ុន Zeekr នេះគឺ 001 electric station wagon (estate)។ គិតមកដល់ពេលនេះក្រុមហ៊ុនបានប្រកាសចេញនូវរថយន្តរបស់ខ្លួនបានចំនួន 7 ម៉ូដែលរួចមកហើយ។ ក្រឡេកមកការផលិតរថយន្តវិញ គិតត្រឹមថ្ងៃទី 16 ខែមិថុនានេះ ក្រុមហ៊ុន Zeekr បានផលិតរថយន្តរបស់ខ្លួនចំនួន 500,000 គ្រឿងហើយឆាប់ៗនេះ ក្រុមហ៊ុននេះក៏គ្រោងនឹងបន្ថែមសមាជិកថ្មីនៅក្នុងប្រទេសចិនថែមទៀតផង។ ម៉ូដែលថ្មីនេះ គឺ Zeekr 9X SUV ហើយនឹងមានប្រកាសពីការចាប់ផ្តើមផលិតនៅក្នុងព្រឹត្តិការណ៍ Shanghai Auto Show 2025 កន្លងទៅថ្មីៗនេះរួចហើយ។
រថយន្តអគ្គិសនីប្រណិត Zeekr 9X SUV នឹងក្លាយជារថយន្តអគ្គិសនី Full-size luxury EV ដែលសំខាន់បំផុតមួយរបស់ Zeekr ដោយផ្តល់នៅជម្រើសប្រើអាគុយសុទ្ធ (BEV) និងម៉ូដែលកូនកាត់ Plug-in-hybrid (PHEV) ដែលគាំទ្រដំណើរការជាមួយប្រព័ន្ធ Super Hybrid System ថ្មីរបស់ Zeekr។ សម្រាប់ម៉ូដែល Zeekr 9X BEV នឹងគាំទ្រនូវប្រព័ន្ធសាកភ្លើងកម្រិត 900V high-voltage architecture ដែលគាំទ្រនូវបច្ចេកវិទ្យាសាកភ្លើង Ultra-fast charging កំលាំង 480kW។ ម៉ូដែលនេះ នឹងប្រើប្រាស់បច្ចេកវិទ្យាកញ្ចប់ថ្មដែលផលិតដោយក្រុមហ៊ុន CATL (មិនទាន់បញ្ជាក់ទំហំ) ដែលសាកភ្លើងតែ 10 នាទី អាចជិះបានចម្ងាយ 500km។
ចំនែកម៉ូដែល Zeekr 9X PHEV វិញ គឺនឹងគាំទ្រនូវប្រព័ន្ធបច្ចេកិវទ្យា Zeekr Super Hybrid Technology ដែលគាំទ្រដំណើរការនៅលើម៉ាស៊ីន 2.0T Engine គូបផ្សំជាមួយនឹងប្រព័ន្ធម៉ូទ័រពីរ Multiple electric motors។ ម៉ូដែលនេះត្រូវបានគេដឹងថា នឹងអាចបើកបរបានរយះចម្ងាយផ្លូវសរុបដល់ 1,500km នៅពេលសាកថ្ម និងចាក់សាំងមួយពេញម្តង។ រថយន្ត Full-size SUV ស៊េរីថ្មីនេះ នឹងមានទំហំវិមាត្រប្រហាក់ប្រហែលគ្នានឹងម៉ូដែល Lynk & Co 900 ដែលមានបណ្តោយតួរខ្លួន 5,290mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,220mm។
Zeekr 9X SUV នឹងផ្តល់ជូនអតិថិជនជាមួយជម្រើសម៉ូដែលមាន 6 កៅអី និង 7 កៅអី ហើយក៏នឹងមានជម្រើសម៉ូដែល Premium Edition ដែលមានបំពាក់នូវកៅអីប្រណិតបំផុតមាន 4 កៅអីផងដែរ។ Zeekr 9X SUV ក៏នឹងគាំទ្រនូវប្រព័ន្ធជំនួយការបើកបរ Autonomous driving ជំនាន់ថ្មីចុងក្រោយរបស់ Zeekr និងគាំទ្រដោយបន្ទះឈីប Thor Chip ជំនាន់ថ្មីរបស់ NVIDIA។ សម្រាប់ប្រព័ន្ធជំនួយការបើកបរនៅលើ 9X SUV នឹងត្រូវពឹងផ្អែកទៅលើប្រព័ន្ធសែនស័រកាមេរ៉ា និងប្រព័ន្ធសែនស័រ LiDAR ដែលផ្តល់ជូននឹងប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ 3-level advanced function ដែលរួមបញ្ចូលនូវមុខងារនាំផ្លូវក្នុងទីក្រុង urban navigation ដោយមិនត្រូវការកម្មវិធី Map, មុខងារជំនួយការចូលចំណោតស្វ័យប្រវត្តិ automated valet parking និងប្រព័ន្ធមុខងារ Enhanced highway assistance ជាដើម។
រថយន្ត Flagship ស៊េរីថ្មី 9X នឹងក្លាយជាម៉ូដែលថ្មីដែលស្ថិតក្នុងផលប័ត្ររថយន្តថ្នាក់ luxury រួមជាមួយនឹងម៉ូដែល 009 MPV របស់ Zeekr៕