no-alternative title
no-alternative title
no-alternative title
no-alternative title

Onvo L90 ប្រើប្រាស់់បច្ចេកវិទ្យាសាកថ្មី 900V មានម៉ូទ័រកម្លាំង 598 សេះ គ្រោងបង្ហាញខ្លួនត្រីមាសទី 3 ខាងមុខ

យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះបាននិយាយថា Onvo បានប្រកាសចាប់ផ្តើមសង្វាក់ផលិតកម្មទៅលើរថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួនម៉ូដែល L90 ហើយរថយន្តនេះ នឹងត្រូវធ្វើការប្រកាសចេញនៅលើទីផ្សារនៅត្រីមាសទី 3 ឆ្នាំ 2025 ខាងមុខនេះ។ សម្រាប់ម៉ូដែលថ្មីនេះត្រូវបានគេចាត់ទុកថា គឺជារថយន្តថ្មីស្ថិតនៅក្នុងប្រភេទ Large Family SUV ដែលមានការឌីស្សាញរូបរាងខាងក្រៅរាងមូល កម្លាំងខ្លាំង និងមានការឌីស្សាញខាងក្នុងមានភាពប្រណិតស្របតាមស្តង់ដារឡានអគ្គិសនីនៅប្រទេសចិន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនិងវត្តមាននាពេលខាងមុខនេះ L90 មានម៉ូទ័រកម្លាំង 340kW (462 សេះ ខណៈដែលម៉ូទ័រភ្លោះ AWD គឺមានកម្លាំង 440kW (598 សេះ)។ រថយន្តថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មីកម្លាំង 900V high-voltage architecture និងមានការទ្រទ្រង់បានជាមួយនូវឆ្នាំងសាក ultra-fast DC charging ទៀតផង។

សម្រាប់ម៉ូដែលស្តង់ដារមានអាគុយទំហំ 85kWh។ យោងតាមស្ថាប័ន CLTC បាននិយាយថា ម៉ូដែល RWD រត់បានចម្ងាយ 100 km ប្រើប្រាស់អាគុយ 14.5kWh និងសាកពេញរត់បាន 605 km។ ចំពោះម៉ូដែល AWD រត់ចម្ងាយ 100km ស៊ីអាគុយ 15.4 kWh ខណៈសាកពេញម្តងរត់បាន 570km។

Onvo L90 មានទំងន់សរុប 2,250kg និង 2,385kg ទៅតាមជម្រើសម៉ូដែលរបស់វា។ L90 SUV ផលិតឡើងដោយប្រើប្រាស់នៅប្រព័ន្ធគ្រោងឆ្អឹង 1200V silicon carbide (SiC) power module ដែលមានភ្ជាប់មកជាមួយនូវប្រព័ន្ធម៉ូទ័រអគ្គិសនីដូចគ្នានឹងម៉ូដែល Nio ET9 ដែរ។ ឡានអគ្គិសនីជំនាន់ថ្មី Onvo L90 អាចនឹងមានតម្លៃចាប់ពី 220,000 យ៉ន់ ទៅ 250,000 យ៉ន់ ដែលប្រហែល 30,300 ដុល្លារ ទៅ 34,500 ដុល្លារ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី 15 ខែឧសភា Onvo បានប្រកាសថា ក្រុមហ៊ុនមានស្ថានីយ៍ផ្លាស់ប្តូរកញ្ចប់ថ្ម ឬ battery swap station ចំនួន 2,000 កន្លែងនៅទូទាំងប្រទេសចិន។ ជាងនេះទៅទៀត Onvo ក៏មានបង្គោលស្ថានីយ៍សាកភ្លើងផ្ទាល់ខ្លួនចំនួន 2,438 និងស្ថានីយ៍ដៃគូសហការចំនួនជាង 57,000 ផងដែរ។ Onvo L90 ត្រូវបានក្រុមហ៊ុនធ្វើការដាក់បង្ហាញផ្លូវការណ៍នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show ថ្មីៗនេះ ជាមួយជម្រើសម៉ូដែលបំពាក់កៅអីបីជួរ។ 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
   ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ដោយ ប៉េងលីន
ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ដោយ ប៉េងលីន
មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

ដោយ ប៉េងលីន
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន