no-alternative title
no-alternative title
no-alternative title
no-alternative title

Honor Magic V5 បង្ហាញខ្លួនជាផ្លូវការណ៌ហើយ! តួខ្លួនស្តើង ថាមពលថ្មធំ និងកាមេរ៉ាខ្លាំងជាងមុន!

នៅពេលនេះ ស្មាតហ្វូនស៊េរីថ្មី Honor Magic V5 បាមបង្ហាញខ្លួនជាផ្លូវការណ៌ដែលនេះគឺជាស្មាតហ្វូនបត់បានស្តើងបំផុត! ជាមួយវត្តមានម៉ូដែលថ្មីនេះ ក្រុមហ៊ុន Honor បានបោះបង់ចោលនូវឈ្មោះ V4 ដោយសារតែប្រទេសចិន ចាត់ទុកថា លេខ 4 ជាលេខមិនល្អ។ មើលរូបរាងខាងក្រៅរបស់ស្មាតហ្វូនជំនាន់ថ្មី Magic V5 គឺមានភាពស្រដៀងគ្នាទៅនឹងស្មាតហ្វូនជំនាន់មុនដែលពិតជាស្រស់ស្អាតមែនទែន និងងាយស្រួលកាន់ក្នុងដៃថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខណៈពេលដែលស្មាតហ្វូន V3 គឺជាស្មាតហ្វូនដែលគួរអោយចាប់អារម្មណ៍នោះ ស្មាតហ្វូនជំនាន់ថ្មី Magic V5 នេះ ក៏មានការពង្រឹងច្រើនជាងមុនផងដែរ ក្នុងនោះមានដូចជា កម្រាស់ស្តើងជាងមុន ស្រាលជាងមុន និងកាន់តែប្រសើរជាងមុន។ ស្មាតហ្វូន Magic V5 នេះ មានកម្រាស់ 8.8mm នៅពេលបិទ និងបើកមានកម្រាស់ 4.1mm និងទម្ងន់ស្រាលត្រឹមតែ 217g។ ខណៈដែលស្មាតហ្វូន Magic V3 បំពាក់នូវ IPX8 នោះ សម្រាប់វត្តមានស្មាតហ្វូន Magic V5 ថ្មីនេះ នឹងការប្រើប្រាស់នូវ IP58 និង IP59 ដែលមានការពង្រឹងទៅលើការការពារទឹក និងធូលីបានយ៉ាងល្អ។ នៅលើស្មាតហ្វូននេះ គឺការបង្កើនថាមពលថ្មដល់ទៅ 12%។ 

ស្មាតហ្វូនជំនាន់ថ្មីនេះ មានទំហំថាមពលថ្ម 6,100mAh silicon-carbon សម្រាប់ទីផ្សារនៅចិន និងថ្ម 5,820mAh សម្រាប់ទីផ្សារសកល ហើយក៏មានបច្ចេកវិទ្យា 66W wired charging និងបច្ចេកវិទ្យាសាក 50W wireless charging។ សម្រាប់អេក្រង់ cover screen របស់ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.43-អ៊ីងបង្ហាញចេញបានទំហំ 2376x1060px ល្បឿន 120Hz LTPO OLED ជាមួយនឹងពន្លឺ 5,000 nits។ ចំពោះអេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះវិញ មានទំហំ 7.95-អ៊ីង បង្ហាញចេញបានទំហំ 2352x2172px ល្បឿន 120Hz LTPO OLED ជាមួយនឹងកម្រិតពន្លឺដូចគ្នា។ អេក្រង់ cover screen នេះការពារដោយកញ្ចក់ Anti-scratch NanoCrystal Shield របស់ Honor និងអេក្រង់ខាងក្នុងជាប្រភេទ  Super Armored Inner Screen របស់ក្រុមហ៊ុន Honor។

ស្មាតហ្វូនស៊េរីថ្មីនេះ បំពាក់នូវកាមេរ៉ា 50MP មានកម្រិត Aperture f/1.6 wide-angle និងគ្រាប់ទីពីរមានទំហំ 50MP f/2.0 ultrawide ប្រើប្រាស់ឡែនទំហំ 70mm កម្រិត f/2.5 telephoto ហើយនិងទី 3 មានទំហំ 64MP មានកម្រិតសិនស័រ 1.2 អ៊ីង ។ សម្រាប់កាមេរ៉ារបស់ស្មាតហ្វូននេះ មាន 2 គ្រាប់ ទំហំ 20MP កម្រិត Aperture f/2.2 Selfies ផងដែរ។ 

Honor Magic V5 បំពាក់នូវបន្ទះឈីប Snapdragon 8 Elite ហើយមានជម្រើស 3 ទំហំរួមមាន 12GB/256GB, 16GB/512GB និងទំហំ 16GB/1TB ហើយនឹងមានមកជាមួយនឹងជម្រើស 4 ពណ៌សម្រាប់ជ្រើសរើសគឺ Ivory White, Black, Dawn Gold និង Reddish Brown។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះគឺមានចាប់ពី $1,255 និង $1,400 ហើយនិងតម្លៃ$1,535៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
   ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ដោយ ប៉េងលីន
ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ដោយ ប៉េងលីន
មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

ដោយ ប៉េងលីន
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន