no-alternative title
no-alternative title
no-alternative title
no-alternative title

របាយការណ៍ថ្មីមួយទម្លាយអំពីលក្ខណៈសម្បត្តិស្មាតហ្វូនអេក្រង់បត់បាន 3 តង់ Samsung Tri-Fold

យោងតាមរបាយការណ៍ថ្មីៗនេះ គឺមានការបញ្ជាក់ថា ក្រុមហ៊ុន Samsung អាចនឹងបង្ហាញស្មាតហ្វូន Samsung Tri-Fold ស្មាតហ្វូន បត់បាន 3 តង់របស់ខ្លួន ជាលើកដំបូងបំផុតនៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked ដែលនឹងមកដល់នៅសប្តាហ៍ក្រោយនេះ នៅក្នុងនោះក៏មានដំនឹងថា ក្រុមហ៊ុននេះ ក៏នឹងចាប់ផ្តើមការផលិតទ្រង់ទ្រាយធំនៅក្នុងពេល 2 ខែទៀតផងដែរ។ តាមការបញ្ជាក់ចេញពី The Bell តាមរយៈអ្នកទម្លាយ @Jukanlosreve បានអោយដឹងថា Samsung នឹងបង្ហាញស្មាតហ្វូនបត់បាន 3 តង់នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked នៅថ្ងៃទី 9 ខែកក្កដានេះ ហើយការផលិតទ្រង់ទ្រាយធំ គឺចាប់ផ្តើមពីខែកញ្ញានេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនបត់បាន 3 តង់ Samsung Tri-Fold នេះ នឹងដាក់លក់នៅក្នុងត្រីមាសទី 4 នៅក្នុងឆ្នាំនេះ។ គួរបញ្ជាក់ថា ដោយសារតែនេះ គឺជាស្មាតហ្វូនបត់បាន 3 តង់ដំបូងបំផុតរបស់ខ្លួននោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ ចង់មើលទៅលើការឆ្លើយតបនៃទីផ្សារសិនតាមរយៈការផលិតស្មាតហ្វូននេះនៅក្នុងចំនួនមានកំណត់ណាមួយនោះ។ 

នៅក្នុងព្រឹត្តិការណ៍មួយរបស់ខ្លួននៅថ្ងៃទី 9 ខែកញ្ញានេះ ក្រុមហ៊ុន Samsung មានគម្រោងក្នុងការទម្លាយនូវការឌីស្សាញ និងលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូនថ្មីនេះ។ ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 10-អ៊ីង OLED panel និងបន្ទះឈីបSnapdragon 8 Elite។ ថាមពលថ្មរបស់ស្មាតហ្វូននេះនឹងមានទំហំតូចជាងថាមពលថ្មនៅលើស្មាតហ្វូនបត់បាន 3 តង់របស់ Huawei នោះគឺ 5,600mAh ។ 

 

សម្រាប់កាមេរ៉ារបស់ស្មាតហ្វូនបត់បាន 3 តង់ Samsung Tri-Fold នេះ គឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy Z Fold 7ដែលមានន័យថា ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 200MP, 12MP ultrawide, 10MP telephoto camera (3x optical zoom) និងកាមេរ៉ាខាងមុខទំហំ 10MP selfie។ សម្រាប់តម្លៃរបស់ស្មាតហ្វូនបត់បាន 3 តង់នេះ គឺ KRW 4 million (~$2,941)។ ស្មាតហ្វូនបត់បាន 3 តង់ Samsung Tri-Fold នេះ នឹងលក់នៅក្នុងប្រទេសចិន និងកូរ៉េខាងត្បូងប៉ុណ្ណោះ។ 

 

សូមជំរាបថាថ្មីៗនេះ ក្រុមហ៊ុន Samsung នេះ ក៏បានចែករំលែកនូវផែនការនៃផលិតកម្មរបស់ខ្លួនជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើន ប៉ុន្តែមិនទាន់មានការបញ្ជាក់អំពីចំនួននៃការផលិតនៅឡើយទេ។ សម្រាប់អេក្រង់ OLED Panel នឹងធ្វើការផ្គត់ផ្គង់ដោយក្រុមហ៊ុន Samsung Display ហើយវានឹងផ្តោតទៅលើភាពធន់ អាចបត់បាន និងស្តើងបំផុត។ ការផលិតទ្រង់ទ្រាយធំទៅលើអេក្រង់នេះគឺចាប់ផ្តើមនៅក្នុងខែសីហានេះ។ ស្មាតហ្វូននេះនឹងធ្វើការផលិតនៅរោងចក្រផលិតស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung នៅតំបន់ Gumi។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei បានបង្ហាញស្មាតហ្វូនបត់បានដំបូងបំផុតរបស់ខ្លួននៅក្នុងខែកញ្ញាឆ្នាំ 2024 នេះ និងលក់ច្រើនជាង 400,000 គ្រឿងនៅក្នុងពេល 2 ខែបន្ទាប់ពីការប្រកាសជាផ្លូវការ។ ក្រុមហ៊ុន Huawei ក៏មានគម្រោងក្នុងការបញ្ចេញនូវស្មាតហ្វូនបត់បាន 3 តង់របស់ខ្លួនក្នុងពេលឆាប់ៗនេះផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
   ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ដោយ ប៉េងលីន
ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ដោយ ប៉េងលីន
មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

ដោយ ប៉េងលីន
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
BYD  ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

BYD ចេញឡានថ្មីរត់បានចម្ងាយ 2,000km មានតម្លៃត្រឹមតែមួយម៉ឺនប្រាំពាន់ដុល្លារទេ

ដោយ ប៉េងលីន