no-alternative title
no-alternative title

ត្រៀមៗ iPhone 17 Series គ្រោងនឹងសម្ពោធចេញលក់ឆាប់ៗនេះហើយ!

ថ្មីៗនេះមានការទម្លាយថា វត្តមានរបស់ iPhone 17 Series នឹងមានតម្លៃខ្ពស់ជាងមុន ដោយសារអត្រាពន្ធនាំចូលទៅកាន់សហរដ្ឋ អាមេរិក ក៏ដូចជាទៅលើសេវានៃការផ្គត់ផ្គង់សង្វាក់ផលិតកម្មមានការតម្លើងថ្លៃ។ នៅថ្ងៃនេះ យោងតាមការកត់សម្គាល់របស់ JPMorgan បានអោយដឹងថា វត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ឆ្នាំនេះ នឹងមិនតម្លើងថ្លៃទៅលើគ្រប់ម៉ូដែលនោះទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរបាយការណ៌ព្យាករណ៌ខាងលើនេះ និយាយថា ក្នុងចំណោមនោះ គឺមានតែ iPhone 17 Pro មួយប៉ុណ្ណោះ ដែលនឹងតម្លើង $100 ថ្លៃជាងម៉ូដែលមុនប៉ុន្តែទទួលបានទំហំ 256GB ខណៈដែល iPhone 16 Pro បានត្រឹម 128GB ប៉ុណ្ណោះ។ ក្រឡេកមកមើល iPhone 17 ត្រូវគេរំពឹងថា នឹងមានតម្លៃ $799 ដូចជំនាន់មុន។ ហើយសម្រាប់ iPhone 17 Air វិញ គឺនឹងមានតម្លៃ $899។ ចំពោះម៉ូដែល iPhone 17 Pro Max គឺមិនមានតម្លើងថ្លៃនោះទេ គឺមានតម្លៃចាប់ពី $1,199 ជាមួយនិងទំហំ 256GB។

តាមរយៈព័ត៌មានខាងលើនេះ ត្រូវបានគេនិយាយថា ពិតជាល្អសម្រាប់ទីផ្សារអាមេរិក ដោយសារតែក្រុមហ៊ុនបានអនុវត្តន៌ទៅលើទីផ្សារនេះតែមួយប៉ុណ្ណោះ។ សម្រាប់ទីផ្សារផ្សេងៗអាចនឹងមានតម្លៃខុសគ្នា អាស្រ័យលើទិដ្ឋភាពជាក់ស្តែង។ សូមជំរាបថា ក្រុមហ៊ុន Apple ត្រៀមប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី iPhone 17 Series ថ្មីនេះនៅថ្ងៃទី 9 ខែកញ្ញាខាងមុខនេះហើយ ដូច្នេះអ្វីៗនឹងមានការបញ្ជាក់កាន់តែច្បាស់ជាងនេះ ជាពិសេសគឺទៅលើតម្លៃរបស់ស្មាតហ្វូននេះនៅលើទីផ្សារនិមួយៗតែម្តង។ 

 

ព័ត៌មានពាណិជ្ជកម្ម