no-alternative title
no-alternative title

បែកធ្លាយវីដេអូថ្មី iPhone 17 Pro Max សង្ស័យចេញពីសង្វាក់ផលិតកម្ម!

ដូចការគ្រោងទុកអញ្ចឹង ក្រុមហ៊ុន Apple ត្រូវបានគេជឿជាក់ថា នឹងមានការសម្ពោធជាផ្លូវការណ៌នៅស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល iPhone 17 Series នាថ្ងៃទី 9 ខែកញ្ញាសប្តាហ៌ក្រោយនេះហើយ ដោយម៉ូដែលថ្មីៗទាំងនេះ អាចនឹងមានដូចជា iPhone 17, iPhone 17 Air, iPhone 17 Pro និង iPhone 17 Pro Max។ យោងតាមការបែកធ្លាយថ្មីនៅថ្ងៃនេះ ដែលមានប្រភពចេញពីប្រទេសចិន គឺមានបង្ហាញចេញនូវវីដេអូថ្មីរបស់ស្មាតហ្វូនថ្មីនេះថែមទៀតហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរយៈនៃវីដេអូនេះ គឺមានការបង្ហាញនូវរូបរាងពិតៗរបស់ iPhone 17 Pro Max ដែលកំពុងស្ថិតនៅក្នុងសង្វាក់ផលិតកម្មនៅរោងចក្រ។ បើមើលទៅលើរូបរាងរបស់ស្មាតហ្វូនថ្មីនេះ អាចសន្និដ្ឋានបានថា គឺជាការឌីស្សាញចុងក្រោយ! ហើយនៅលើរូបភាពនេះ គឺមានការបញ្ជាក់ពីខ្នងក្រោយនៃស្មាតហ្វូន iPhone 17 Pro Max ក៏ដូចជាម៉ូឌុលកាមេរ៉ានៅលើស្មាតហ្វូនបានយ៉ាងច្បាស់ ជាពិសេសទៅលើសិនស័រទាំងអស់នៅស្មាតហ្វូននេះ។ និយាយទៅសម្រាប់ការបង្ហាញនៅវីដេអូនេះ អាចជាគំរូរបស់ iPhone 17 Series ដែលត្រៀមនឹងធ្វើការផលិត។ 

សូមជំរាបថា iPhone 17 Pro និង 17 Pro Max ត្រូវបានគេរំពឹងថា នឹងនាំមកនូវការផ្លាស់ប្តូរការរចនាដ៏ធំជាលើកដំបូងសម្រាប់ត្រកូល iPhone ម៉ូដែល Pro នៅក្នុងរយៈពេលជិតប្រាំពីរឆ្នាំមកនេះ។ ជាមួយការផ្លាស់ប្តូរការឌីស្សាញថ្មីនៃម៉ូឌុលកាមេរ៉ាស្ថិតនៅលើ zone ដែលត្រូវបានកែលម្អដោយលាតពីគែមម្ខាងទៅគែមម្ខាង។ ស្របពេលជាមួយគ្នានេះ គំរូនៃការឌីស្សាញថ្មីនៃប្រព័ន្ធកាមេរ៉ារបស់ iPhone 17 Pro និង 17 Pro Max ជាមួយការរចនាបែប Two-Tone ផងដែរ។ ថ្មីៗនេះ លោក Mark Gurman មកពីបណ្តាញ សារព័ត៌មាន Bloomberg បានបញ្ជាក់ថា បច្ចុប្បន្ន Apple នឹងមានការឌីស្សាញផ្នែកខ្នងក្រោយរបស់ iPhone បែបស្ទាយ Two-Tone Design ដូចគ្នា។

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម