no-alternative title
no-alternative title

Xiaomi 17 Pro នឹងកា្លយជាគូរប្រជែងដ៏ខ្លាំងជាមួយ iPhone 17 Pro នៅលើទីផ្សារនាពេលខាងមុខ

ក្រោយពីបានធ្វើការជូនដំណឹងពីការផ្លាស់ប្តូរឈ្មោះទៅលើម៉ូដែលថ្មីរួចមក នៅពេលនេះ ក្រុមហ៊ុន Xiaomi បាននឹងកំពុងតែបង្កើនល្បឿនក្នុងការប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន iPhone 17 Series នៅក្នុងទីផ្សារ ហើយក្រុមហ៊ុននេះ ក៏បានសម្រេចចិត្តក្នុងការបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី Xiaomi 17 Series។ បើតាមការបែកធ្លាយថ្មីមួយពេលនេះ បានទម្លាយអំពីកាមេរ៉ាទំហំ 50MP របស់ស្មាតហ្វូន Xiaomi 17 Pro ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការចែកចាយចេញពីអ្នកទម្លាយ DigitalChatStation បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Pro នេះ នឹងប្រើប្រាស់នូវកាមេរ៉ា Leica ទំហំ 50MP។ ក្រុមហ៊ុនចិនមួយនេះ បានព្យាយាមនៅក្នុងការកែសម្រួលទៅលើកាមេរ៉ាថ្មីរបស់ខ្លួនអោយកាន់តែខ្លាំងក្លា ដើម្បីអាចប្រជែងគ្នាបានជាមួយឹនងបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple។ 

បើតាមអ្នកទម្លាយរូបនេះ បានបញ្ជាក់ថា កាមេរ៉ាទំហំ 50MP មានកម្រិត f/1.67 Aperture ទ្រទ្រង់ជាមួយនឹង Telephoto Sensor f/3.0 Aperture ខណៈពេលដែលកាមេរ៉ា Ultrawide-Angle នៅមិនទាន់ច្បាស់នៅឡើយតេ ប៉ុន្តែអាចនឹងទ្រទ្រង់ទៅលើ 17mm Focal Length ។ សម្រាប់ Focal length telephoto sensor នឹងមានកម្រិតពី 115mm និង 5x Optical Zoom។ ស្មាតហ្វូន Xiaomi 17 Series នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite Gen។

ក្រៅពីឈ្មោះរបស់ស្មាតហ្វូនថ្មីនេះ គេនៅមិនទាន់មានការទម្លាយផ្សេងទៀតអំពីស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Xiaomi នេះនៅឡើយទេ។ យ៉ាងណាមិញ ក្រុមហ៊ុន Xiaomi មានគោលដៅច្បាស់លាស់ក្នុងការប្រជែងជាមួយនឹងស្មាតហ្វូន iPhone 17 នេះនៅក្នុងទីផ្សាររបស់ប្រទេសចិន ហើយក៏ជាការបង្កើននូវសក្តានុពលនៃម៉ាកយីហោរបស់ក្រុមហ៊ុននេះ និងការកាត់បន្ថយទៅលើការពឹងផ្អែកទៅលើផលិតផលបរទេសជាច្រើនទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម