យោងតាមការបែកធ្លាយថ្មីមួយដែលបង្ហោះនៅលើបណ្តាញសង្គម Weibo នាពេលថ្មីៗនេះ បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី OnePlus 15 នឹងមានការឌីស្សាញរូបរាងកាន់តែស្អាត និងកាន់តែប្លែកសម្រាប់អ្នកប្រើប្រាស់។ តាមរយៈរូបភាពថ្មីនេះ គឺពិតជាប្លែកខ្លាំងពីអ្វីដែលគ្រប់គ្នាធ្លាប់បានឃើញពីមុនមកសម្រាប់ស្មាតហ្វូនរបស់ OnePlus។ បើមើលទៅលើរូបភាពបែកធ្លាយនេះ គឺបានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី OnePlus Flagship ថ្មីនេះ គឺស្រដៀងទៅនឹង iPhone ជំនាន់ថ្មីអញ្ចឹង។
ជាមួយនិងរូបភាពថ្មីខាងលើនេះ គឺមានការបង្ហាញពីផ្នែកខាងក្រោយរបស់ស្មាតហ្វូនថ្មីនេះ គឺខុសពីអ្វីដែលក្រុមហ៊ុននេះធ្លាប់ធ្វើការឌីស្សាញពីមុនមក។ រូបភាព Renders នេះ បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ មានជម្រើស 3 ពណ៌រួមមានដូចជា ពណ៌ Dune, Absolute Black និង Mist Purple។ សម្រាប់ផ្នែកខាងមុខរបស់ស្មាតហ្វូននេះវិញ គឺនឹងមានអេក្រង់កម្រិត 1.5K display គាំទ្រជាមួយនឹងល្បឿន 165Hz refresh rate។
បន្ថែមពីនេះនៅលើស្មាតហ្វូនជំនាន់ថ្មី OnePlus 15 នេះ ក៏នឹងមានការបំពាក់នូវ DetailMax Imaging Engine មកជាមួយផងដែរ ដោយពេលនេះ ក្រុមហ៊ុននេះ គឺមិនមានការសហការជាមួយនឹង Hasselblad នោះទេ។ ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 ជាមួយនឹងរ៉េមទំហំ 12GB ថែមទៀតផង។ ស្មាតហ្វូន OnePlus 15 នេះនឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 16 ។ ស្មាតហ្វូននេះនឹងមានថាមពលថ្មទំហំ 7000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 100W wired និង 50W wireless charging ផងដែរ៕