no-alternative title
no-alternative title

រូបភាពថ្មី Huawei Watch GT 6 Series ត្រូវបានទម្លាយចេញហើយ គឺមានភាពស្រស់ស្អាតមែនទែន!

ស្មាតវ៉ចស៊េរីថ្មី Huawei Watch GT 6 Series ត្រូវគេរាយការណ៍ថា នឹងមានការបង្ហាញខ្លួនជាផ្លូវការនៅក្នុងសប្តាហ៍នេះ ហើយ។ ថ្ងៃនេះ នៅមុនការប្រកាសជាផ្លូវការណ៌នេះ មានរូបភាព Renders ជាច្រើន ត្រូវបានគេទម្លាយចេញ ដោយក្នុងនោះ ក៏មមានជម្រើសពណ៌របស់ស្មាតវ៉ច Watch GT6 និង Pro នេះហើយ។ នៅពេលនេះ លក្ខណៈសម្បត្តិរបស់ស្មាតវ៉ចថ្មីនេះ ត្រូវបានទម្លាយផងដែរ។ បើមើលទៅលើពណ៌របស់ស្មាតវ៉ច Huawei Watch GT 6 នេះ គឺមាន 3 ពណ៌គឺពណ៌មាស ពណ៌ស្វាយ និងពណ៌ស។ សម្រាប់ពណ៌ស គឺប្រើប្រាស់នូវខ្សែ Dual-Tone Strap យ៉ាងស្រស់ស្អាត។ ស្មាតវ៉ច Huawei Watch GT6 46mm version នេះមានពណ៌ខ្មៅ ត្នោត និងបៃតង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតវ៉ច Huawei Watch GT6 Pro មានពណ៌ខ្មៅ មាស និងទីតាញ៉ូម។ ស្មាតហ្វូន Standard Watch GT6 មាន 2 ទំហំគឺ 41mm និង 46mm ។ សម្រាប់ទំហំ 41mm មានទំហំអេក្រង់ 1.32-អ៊ីង AMOLED និងមានទំហំកដៃ 120mm-190mm ខណៈពេលដែលទំហំ 46mm មានអេក្រង់ទំហំ 1.47-អ៊ីង។ សម្រាប់ versions ទាំងពីរនេះមានបំពាក់នូវ 64GB។ ស្មាតវ៉ច 41mm មានវិមាត្រ 41.3x41.3x9.99mm និងទំហំថាមពលថ្ម 540mAh ដែលអាចប្រើប្រាស់បានដល់ទៅ 14 ថ្ងៃ។ ស្មាតវ៉ចទំហំ 46mm មានវិមាត្រ 46x46x11mm និងថាមពលថ្មទំហំ 847mAh ដែលអាចប្រើប្រាស់បាន 21 ថ្ងៃ។ 

ស្មាតវ៉ច Pro មានទំហំ 46mm ដែលមានអេក្រង់ទំហំ 1.47-អ៊ីង AMOLED ជាមួយនឹង 466x466p resolution និងមានទំហំ 64GB។ នាឡិកានេះ មានថាមពល្មទំហំ 867mAh ដែលអាចប្រើប្រាស់បាន 21ថ្ងៃ។ នៅលើស្មាតវ៉ច Watch GT 6 Pro នេះក៏មានសិនស័រជាច្រើនទៀតដូចជា Accelerometer, Gyro, Compass, Barometer, Ambient Light Sensor, Depth Sensorជាដើម។ ស្មាតវ៉ច Huawei Watch GT 6 (standard version) នឹងមានតម្លៃ 259 អ៊ឺរ៉ូសម្រាប់ទំហំ 41mm និងតម្លៃ 259 អ៊ឺរ៉ូសម្រាប់ទំហំ 46mm។ សម្រាប់ទំហំ Watch GT 6 Pro មានតម្លៃ 379 អ៊ឺរ៉ូ៕

 

ព័ត៌មានពាណិជ្ជកម្ម