no-alternative title
no-alternative title

OPPO Find X9 Pro ទទួលបានពិន្ទុជាង 4 លាននៅលើបញ្ជីតេស្តសមត្ថភាព AnTuTu

គិតមកដល់ពេលនេះ ស្មាតហ្វូនស៊េរីថ្មី OPPO Find X9 Pro នៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ ប៉ុន្តែក្រុមហ៊ុននេះ ក៏បានចាប់ផ្តើមទម្លាយនូវកម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូននេះហើយ។ យោងតាមលោក Zhou Yibao ដែលជាប្រធានផ្នែកស្មាតហ្វូន OPPO Find Series នៅពេលនេះ បានទម្លាយថា ស្មាតហ្វូនស៊េរីថ្មី Find X9 Pro Satellite Communication Edition មានពិន្ទុខ្ពស់ដល់ទៅ 4.04 លានគ្រឿងនៅលើ AnTuTub ខណៈដែលពិន្ទុជាក់លាក់គឺ 4,045,997។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនជំនាន់ថ្មី Find X9 series ដែលគ្រោងនឹងបង្ហាញខ្លួនឆាប់ៗនេះ គឺនឹងប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Dimensity 9500 របស់ក្រុមហ៊ុន MediaTek ដែលនឹងមានការបំពាក់នូវ 1x Cortex-X930 core ល្បឿន 4.21GHz, 3x Cortex-X930 Cores ល្បឿន 3.5GHz និង 4x Cortex-A730 Cores ល្បឿន 2.7GHz។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ លោក Liu Zuohu ដែលជាប្រធានផ្នែកផលិតផលរបស់ OPPO រូបេនះ ធ្លាប់បានបង្ហោះថា ស្មាតហ្វូនជំនាន់ថ្មី Find X9 series នេះ នឹងមានការបដិវត្តន៍ថ្មីទៅលើគុណភាពរូបភាពកាន់តែប្រសើរ។ ស្មាតហ្វូនថ្មីនេះ នឹងបង្ហាញខ្លួនជាផ្លូវការនៅខែក្រោយនេះ។

ស្មាតហ្វូនជំនាន់ថ្មី Find X9 Pro មានការទ្រទ្រង់នូវ Dynamic Triple Exposure ដែលក្រុមហ៊ុន OPPO បានប្រើប្រាស់នៅលើសិនស័រកាមេរ៉ាទំហំ 200MP Ultra-Clear Telephoto ដែលសមត្ថភាពខ្លាំងក្លាបំផុត។ បន្ថែមពីនេះ ក្រុមហ៊ុន OPPO ក៏បានបន្ថែមនូវបច្ចេកវិទ្យា Ultra-level Danxia នៅលើស្មាតហ្វូន Find X9 ជាលើកដំបូងបំផុតផងដែរ បន្ទាប់ពីការ Upgrade ទៅលើប្រព័ន្ធនេះជាមួយនឹងកាមេរ៉ាខាងក្រោយ 3 គ្រាប់។ បើមើលទៅលើបច្ចេកវិទ្យារូបភាពនេះ ក្រុមហ៊ុន  OPPO នៅតែបន្តក្នុងការធ្វើការជាមួយនឹងក្រុមហ៊ុន Hasselblad ទៅលើប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូនថ្មីនេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម