Galaxy Star 6 ដែលជាឡានអគ្គិសនីលាយសាំងជំនាន់ថ្មីមួយទៀត របស់ Geely ដែលទើបតែបង្ហាញចេញនៅលើទីផ្សារប្រទេសចិន នាពេលថ្មីនេះ ត្រូវបានគេរាយការណ៌ថា ក្រុមហ៊ុនបានត្រៀមដាក់អោយ Pre-Sale ថ្ងៃ 26 កញ្ញានេះហើយ។ ឡាន Geely Galaxy Star 6 នឹងមានការប្រើប្រព័ន្ធ Thor EM-i Super Hybrid ដូចគ្នាជាមួយ Geely Galaxy A7 និងគួបផ្សំរវាងម៉ាស៊ីនសាំង ចំណុះ 1.5L ដំណើរការជាមួយម៉ូទ័រអគ្គិសនី 1 ហើយមានជម្រើសអាគុយចំនួន 2 ទំហំ។ មុននេះ មានការព្យាករណ៌ថា Geely Galaxy Star 6 ស៊េរីថ្មីនេះ មានតម្លៃចាប់ពីខ្ទង់ $11,000 ដល់ $16,000។
តាមការបញ្ជាក់ខាងលើនេះ បានអោយដឹងថា សម្រាប់ម៉ាស៊ីនចំនុះ 1.5L នេះ គឺអាចផលិតនូវកម្លាំងបាន 82kW (110 សេះ) កម្លាំងរមួល 136Nm និងទ្រទ្រង់ជាមួយ 1-Speed DHT ហើយនឹងអាចរត់បានជាមួយល្បឿនលឿមបំផុតដល់ទៅ 180km/h។ នៅលើឡានេះ មានអាគុយពីរជម្រើស គឺ 8.5 kWh និង 17 kWh ដែលអាចរត់នៅលើអគ្គិសនីសុទ្ធបានចម្ងាយ 125 km តាមស្តង់ដារ CLTC។ ហើយសម្រាប់ការជិះដោយម៉ាស៊ីនវិញ សម្រាប់ចម្ងាយ 100km ឡាននេះស៊ីប្រេងត្រឹមតែ 2.8L លីត្រប៉ុណ្ណោះ។
នៅលើឡានេះ គឺមានបំពាក់នូវជំនួយការបើកបរ G-Pilot H3 និងមានការទ្រទ្រង់ដោយកាមេរ៉ាចំនួន 11 គ្រាប់ រួមនិង Three millimeter-wave radars ហើយនិងសិនស័រ Ultrasonic Radars 12 គ្រាប់ រួមនិងការគាំទ្រដោយបន្ទះឈីប J6M Horizon Robotics ថែមទៀតផង។ ផ្នែកខាងក្នុងមានដៃចង្កូត Two-Spoke Flat-Bottom Steering Wheel និងអេក្រង់ឌីជីថល 10.2-អ៊ីង រួមនិងអេក្រង់កម្សាន្ត 14.6-អ៊ីង។ ឡាននេះដំណើរការដោយប្រព័ន្ធប្រិតបត្តិការ Flyme Auto cockpit system និងបន្ទះឈីប Geely’s self-developed 7nm Dragon Eagle-1។
ឡាន Sedan ហាយព្រីដថ្មីនេះបានពាំនាំការឌីហ្សាញមួយហៅថា “Galaxy Ripple” ប៉ុន្តែមានការឌីហ្សាញផ្នែកខាងមុខ ស្រដៀងទៅនឹងឡាន Mercedes-AMG ទៅវិញ អមដោយសំណុំចង្កៀងមុខ LED បែបកាច និងទាក់ទាញខ្លាំង ហើយប្រើយ៉ាន់កង់ទំហំ 17 អ៊ីញ និង ស្តុបក្រោយ LED រចនាបែបទ្រវែងលាតពេញផ្នែកខាងក្រោយ តែម្តង។ សូមបញ្ជាក់ថា ឡាន Geely Galaxy Star 6 ថ្មីនេះ មានប្រវែងតួខ្លួន 4.80m ទទឹង 1.88m កម្ពស់1.49m និង គម្លាតពីកង់មុខទៅកង់ក្រោយ 2.75m ដែលធ្វើឲ្យវាមានទំហំតូចជាង Geely Galaxy A7 បន្តិច។