no-alternative title
no-alternative title

Zeekr 9X Luxury PHEV តម្លៃជាង 6 ម៉ឺនដុល្លារ ចេញលក់ផ្លូវការណ៍នៅថ្ងៃទី 29 ខែកញ្ញា

នៅថ្ងៃនេះមានការបង្ហាញនូវរូបភាពរថយន្ត PHEV-SUV ប្រណិតម៉ូដែល Zeekr 9X ឈរតំរៀបជាជួរក្នុងទីធ្លារោងចក្រផលិត នៅមុនការចេញលក់ផ្លូវការណ៍នាថ្ងៃទី 29 ខែកញ្ញា ខាងមុខនេះ។ Zeekr 9X PHEV ត្រូវបានក្រុមហ៊ុនបើកទទួលការកក់មុនកាលពីថ្ងៃទី 29 ខែសីហា កន្លងទៅ ដោយមានតម្លៃចាប់ពីខ្ទង់ $67,470 ដល់ $80,120 នៅទីផ្សារប្រទេសចិន។ ក្នុងរបាយការណ៍ក្រុមហ៊ុនបង្ហាញថា ត្រឹមរយះពេល 1 ម៉ោងបន្ទាប់ពីការចេញលក់ Pre-Sale ដំបូង គឺទទួលបានការកក់មុនចំនួន 43,000 គ្រឿង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Zeekr 9X គឺជាប្រភេទរថយន្ត Large-size Luxury SUV ដែលមានបណ្តោយ 5,239mm/ទទឹង2,029mm/ កម្ពស់ 1,819mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,169mm។ ឡាន Plug-in-hybrid SUV ស៊េរីថ្មីនេះ មានជម្រើសចំនួន 5 ពណ៌ គឺមានពណ៌ខ្មៅ ស ទឹកប្រាក់ ប្រផេះ និងស្វាយ ជាមួយជម្រើសពណ៌ខាងក្នុងចំនួន 3 គឺ ខៀវចាស់ លឿងចាស់ និងត្នោត។ Zeekr 9X មានកៅអីចំនួន 6 រៀបជា 2x2x2។

នៅខាងក្នុងមានបំពាក់អេក្រង់ភ្លោះទំហំ 16-អ៊ីង, មានប្រព័ន្ធបង្ហាញលើកញ្ចក់ដំបូលខាងមុខ AR-HUD ទំហំ 47-អ៊ីង និងមានអេក្រង់បង្ហាញកម្រិត 3K ទំហំ 17-inch ភ្ជាប់នៅលើដំបូលសម្រាប់អ្នករួមដំណើរកៅអីជួរក្រោយ។ រថយន្តប្រណិត SUV នេះ មានបំពាក់ប្រព័ន្ធបំពង់សំឡេង Naim acoustic system ចំនួន 32 គ្រាប់, មានដំបូលបើកពីរតង់ និងប្រព័ន្ធ LiDAR Sensor នៅលើដំបូលខាងមុខសម្រាប់ដំណើរការប្រព័ន្ធជំនួយការសុវត្ថិភាពបើកបរឆ្លាតវៃ។

 

ចំពោះម៉ូដែលស្តង់ដារ ឬ Entry-level Zeekr 9X ត្រូវបានដំណើរការដោយប្រព័ន្ធ plug-in hybrid powertrain គាំទ្រដោយម៉ាស៊ីន 2-liter ICE និងប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 2 ដែលផ្តល់កម្លាំងសរុប 660kW ឬស្មើរនឹង 885 សេះ។ រថយន្តនេះ មានជម្រើសកញ្ចប់ថ្មទំហំ 55kWh និង 70kWh។

ចំនែកម៉ូដែល Top-Trim Zeekr 9X វិញប្រើប្រាស់ម៉ាស៊ីន 2-liter ICE ដូចគ្នា គ្រាន់តែមានការប្រើប្រាស់នូវម៉ូទ័រអគ្គិសនីចំនួន 3 ដែលផលិតកម្លាំងសរុបបានដល់ 1,030kW ឬស្មើរនឹង 1,381 សេះ និងមានអនុភាពជាន់ស្ទុះល្បឿនពីកុងទ័រ 0 ទៅ 100km/h ចាយពេលប្រមាណ 3.1 វិនាទី។ Zeekr 9X មានបីជម្រើសម៉ូដែល គឺ 9X Max, 9X Ultra និង 9X Hyper ជាមួយតម្លៃខ្ទង់ $67,080/ $69,880 និង $79,660 ទៅតាមជម្រើសម៉ូដែលនីមួយ៕

 

ព័ត៌មានពាណិជ្ជកម្ម