no-alternative title
no-alternative title

Xiaomi 17 និង Xiaomi 17 Pro បានបង្ហាញចេញនូវអនុភាពកម្លាំងម៉ាស៊ីនហើយ

ដៃគូប្រគូតជាមួយនឹង iPhone 17 Series នាពេលខាងមុខ គឺ Xiaomi 17 Series នឹងមកដល់ផ្លូវការណ៍នៅចុងខែកញ្ញា នេះហើយ។ ជាមួយគ្នានេះ ដោយនៅមុនថ្ងៃបង្ហាញខ្លួនផ្លូវការណ៍មកដល់ Xiaomi បានធ្វើការបញ្ចេញរូបភាព និងវីដេអូ teaser ជាហូរហែរ បង្ហាញពីចំនុចខ្លឹមៗដែលមាននៅលើកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ជាពិសេស គឺមុខងារអេក្រង់ទីពីរស្ថិតនៅជាមួយលែនកាមេរ៉ាខាងក្រោយតែម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបញ្ជាក់ពី Xiaomi នៅលើម៉ូដែល Xiaomi 17 Pro និង 17 Pro Max នឹងមានការបំពាក់នូវអេក្រង់ទីពីរខាងក្រោយធំជាប់ជាមួយនឹងកញ្ចប់លែនកាមេរ៉ាតែម្តង។ ហើយអេក្រង់ទីពីរនេះ គឺអាចឲ្យអ្នកប្រើប្រាស់ដាក់តាំង ម៉ោង (clock themes), រូបភាពតាំងមានចលនា (Animated wallpaper), រូបតុក្តាអវតា (Virtual Avatar) ព្រមទាំងអាចតាំងរូបភាពផ្ទាល់ខ្លួន ឬក៏ជា GIFS បានផងដែរ។ ជាងនេះទៅទៀត អេក្រង់ខាងក្រោយអាចប្រើសម្រាប់មើលប្លង់ថារូបសែលហ្វីជាមួយលកាមេរ៉ាក្រោយ, ដំណើរការមុខងារ Smart home ឬក៏ Car Control និងការបង្កើត Shortcuts ដែលអាស័យទៅតាមតំបន់ និងប្រព័ន្ធបណ្តាញ Network ថែមទៀតផង។

បើតាមរបាយការណ៍មាននិយាយថា Xiaomi 17 Pro ទំនងជាស្មាតហ្វូន Compact flagship ដែលបំពាក់អេក្រង់ទំហំ 6.3-inch ដូច iPhone 17 Pro និងមានថ្មទំហំ 6,300mAh។ ចំនែក Xiaomi 17 Pro Max នឹងមានអេក្រង់ទំហំ 6.8-inch និងថ្មទំហំធំដល់ 7,500mAh។ នៅលើបញ្ចីរបស់ Geekbench បង្ហាញពីស្មាតហ្វូនជំនាន់ថ្មីពីរម៉ូដែលរបស់ Xiaomi ដែលមានលេខកូដ 25113PN0EC និង 25098PN5AC ដែលត្រូវបានគេដឹងថាជាម៉ូដែល Xiaomi 17 និង Xiaomi 17 Pro។ ក្នុងទិន្នន័យ Database របស់ Geekbench បង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ ប្រើប្រាស់បន្ទះឈីប Snapdragon 8 Elite Gen 5 ភ្ជាប់ជាមួយរ៉េមទំហំ 16GB និងដំឡើងមកជាមួយ Android 16។ 

ក្នុងនោះក៏បានបង្ហាញទៀតថា បន្ទះឈីប Snapdragon 8 Elite Gen 5 គឺមាន 2-core ល្បឿន 4.61GHz និង 6-core ល្បឿន 3.63GHz ព្រមទាំងប្រើអង្គក្រាហ្វិចស៊េរី Adreno 840។ Xiaomi 17 ទទួលបានពិន្ទុ 3,156 នៅលើ Single-core CPU និងពិន្ទុ 9,254 នៅលើ Multi-core CPU។ ចំនែកម៉ូដែល Xiaomi 17 Pro ទទួលបានពិន្ទុ 3,025 នៅលើ Single-core CPU និងពិន្ទុ 9,178 នៅលើ Multi-core CPU៕

 

ព័ត៌មានពាណិជ្ជកម្ម