no-alternative title
no-alternative title

OPPO Reno 15 នឹងមានម៉ូដែល Pro Max បំពាក់កាមេរ៉ា 200MP ហើយថែមទាំងប្រើបន្ទះឈីបខ្លាំង Dimensity 9400 ទៀតផង

តាមការគ្រោងទុក ក្រុមហ៊ុន OPPO នឹងបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មី Find X9 series នៅក្នុងប្រទេសចិន នាថ្ងៃទី 16 ខែតុលាខាងមុខនេះហើយ។ ដូច្នេះបន្ទាប់ពីនេះ ក្រុមហ៊ុននេះនឹងធ្វើការផ្លាស់ប្តូរមកផ្តោតទៅលើស្មាតហ្វូនថ្នាក់កណ្តាល OPPO Reno 15 series វិញហើយដោយសារតែស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននាខែវិច្ឆិកាខាងមុខនេះដូចគ្នា។ ខណៈស្មាតហ្វូនជំនាន់មុន Reno14 មាន 2 ម៉ូដែលនោះ នៅពេលនេះ ស្មាតហ្វូនត្រកូល Reno 15 ត្រូវបានគេនិយាយថាអាចនឹងមាន 3 ម៉ូដែល។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការទម្លាយចេញពី SmartPrix បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីទី 3 នេះ គឺនឹងមានឈ្មោះហៅថា OPPO Reno 15 Pro Max។ ថ្មីៗនេះមានរបាយការណ៍ជាច្រើនបាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 15 Pro Max នេះនឹងមានអេក្រង់រាបស្មើរទំហំ 6.78 អ៊ីង flat OLED LTPO ទ្រទ្រង់ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution ហើយនិងមានល្បឿនអេក្រង់ចាប់ពី 1Hz ដល់ទៅ 120Hz refresh rate។ ស្មាតហ្វូននេះ នឹងដំណើរការនូវបន្ទះឈីបខ្លាំង Dimensity 9400 ដែលប្រើប្រាស់នៅលើស្មាតហ្វូន Find X8 និង Find X8 Pro ផងដែរ។

និយាយពីសមត្ថភាពកាមេរ៉ា ក៏ជាចំណុចពិសេសរបស់ស្មាតហ្វូន Reno 15 Pro Max ផងដែរ។ យោងតាមការបញ្ជាក់នៅពេលនេះ បានអោយដឹងថា កាមេរ៉ារបស់ស្មាតហ្វូននេះ ជាប្រភេទ Lumo imaging 200MP Samsung HP5 គាំទ្រជាមួយនឹងមុខងារ OIS និងទីពីរមានទំហំ 50MP periscope telephoto ខណៈដែលទីបីជា ultra-wide lens។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 50MP។ ស្មាតហ្វូន Reno 15 Pro Max នេះ នឹងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ  Android 16 ជាមួយនឹង  ColorOS 16។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវថាមពលថ្មទំហំ 6,500mAh រួមជាមួយនឹងមុខងារជាច្រើនទៀតដូចជា  NFC និង Wi-Fi 7 connectivity ផងដែរ។

 

ស្មាតហ្វូន OPPO Reno 15 Pro Max នឹងបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន OPPO Reno 15 ជាច្រើនម៉ូដែលទៀតនៅក្នុងទីផ្សារប្រទេសចិន។ សម្រាប់ការប្រកាសនៅក្នុងទីផ្សារសកលរួមមានក្នុងប្រទេសឥណ្ឌាផងដែរនោះ នឹងធ្វើឡើងនៅដើមឆ្នាំ 2026៕

 

ព័ត៌មានពាណិជ្ជកម្ម