no-alternative title
no-alternative title

Avatr 12 ជម្រើស 4-LiDAR ស៊េរីឆ្នាំ 2026 ដាក់លក់ហើយមានតម្លៃជិត 4 ម៉ឺនដុល្លារ

 

បន្ទាប់ពីបានជូនដំណឹងរួចមកនៅពេលនេះក្រុមហ៊ុនឡានអគ្គិសនី Avatr បានប្រកាសលក់ឡាន Avatr 12 ជម្រើស 4-LiDAR ស៊េរីឆ្នាំ 2026 ហើយជាមួយតម្លៃ $38,020 ដុល្លារ។ Avatr 12-2026 Four-LiDAR Edition ដ៏ទំនើបមួយនេះបានបំពាក់មកជាមួយប្រព័ន្ធសែនស័រ LiDAR ប្រភេទ 96-line lidar មួយគ្រាប់នៅជាប់ជាមួយរបាំងការពារបាតខាងមុខនិងប្រភេទ high-precision solid-state lidars ចំនួន 3 គ្រាប់ផ្សេងទៀតស្ថិតនៅលើចំហៀងថ្ពាល់ខាងមុខសងខាង (front-fender) និងនៅលើរបាំងការពារគូទក្រោយ។

រូបភាពពាណិជ្ជកម្ម
no-alternative title


 

ប្រព័ន្ធសែនស័រ LiDAR កម្រិតខ្ពស់ទាំងបួនគ្រាប់នៅលើ Avatr 12 Four-LiDAR Edition ឆ្នាំ 2026 នេះគឺគាំទ្រជាមួយនឹងប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ Huawei Qiankun ADS 4+ intelligent driving systemឡានអគ្គិសនី Avatr ស៊េរីថ្មីដ៏ទំនើបមួយនេះមានភ្ជាប់មកជាមួយប្រព័ន្ធមុខងារពិសេសដូចជា Parking Valet Assist (VPD) 2.0, Vitality Wellness Cabin, In-situ Turn និង Master Drift Mode ផងដែរ។ទៅលើការឌីស្សាញរូបរាងខាងក្រៅរបស់ Avatr 12 Four-LiDAR Edition ហាក់មកខុសពីម៉ូដែលឡាន Avatr មុនៗនេះទេជាមួយការឌីស្សាញផ្នែកខាងមុខជាមួយបណ្តុំអំពូល LED រចនាបែបបន្ទាត់ស្លីមរាងអក្សរ C និងអមដោយបន្ទាត់ LED ស្លីមខ្លីនៅពីលើ។


 

Avatr 12 Four-LiDAR Edition 2026 មានប្រវែងតួរខ្លួន 5,020mm/ ទទឹង 1,999mm/ កំពស់ 1,460mm (1,450mm) និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,030mm រួមជាមួយនឹងការឌីស្សាញយ៉ាន់កង់ថ្មីហៅថា Swirl-bladeជាពិសេស Avatr បានផ្តល់នូវជម្រើសជូនអតិថិជនជាមួយនឹងការ Custom កញ្ចក់មើលក្រោយជាប្រភេទកញ្ចក់ធម្មតាឬកញ្ចក់អេឡិចត្រូនិចបានថែមទៀតផង។ចំនែកកន្ទុយ Spoiler ខាងក្រោយជាប្រភេទ Active retractable spoiler ដែលអាចបិទបើកនិងកម្រិតកម្ពស់បានផងដែរ។


 

នៅផ្នែកកាប៊ីនខាងក្នុងមានបំពាក់នូវអេក្រង់ទ្រវែងជាប់នឹងដំបូលខាងមុខមានទំហំ 35.4-inch មានកម្រិតបង្ហាញ 4K ភ្ជាប់មកងារ remote screenចំនែកនៅចំកណ្តាលមានបំពាក់អេក្រងកម្សាន្តមានទំហំ 15.6-inch ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS Cockpit 5 របស់ Huaweiជាមួយគ្នានេះនៅលើ Avatr 12 Four-LiDAR Edition 2026 មានភ្ជាប់នូវប្រព័ន្ធបណ្តាញសេវា 5G, ប្រព័ន្ធបញ្ជាដោយសំឡេង Four-zone voice recognition, មុខងារ Gesture control, facial recognition, បញ្ជាពីចម្ងាយដោយកម្មវិធីនៅលើស្មាតហ្វូន, ប្រព័ន្ធ in-car biological monitoring system និងប្រព័ន្ធសំឡេងម៉ាស៊ីនដូចឡានប្រើម៉ាស៊ីនជាដើម។បន្ថែមពីនេះ Avatr 12 Four-LiDAR Edition 2026 នៅមានដំឡើងមកជាមួយ Speaker ម៉ាក Meridian ចំនួន 25 គ្រាប់ឯណោះ។


Avatr 12 Four-LiDAR Edition 2026 ផ្តល់ជូនទាំងជម្រើស EREV និង EVដោយនៅលើម៉ូដែល EREV គាំទ្រដំណើរការដោយប្រព័ន្ធ Kunlun extended-range power system ដែលភ្ជាប់ដំណើរការនៅលើម៉ាស៊ីនសាំង 1.5T Engine កម្លាំង 115kW ភ្ជាប់ដំណើរដោយម៉ូទ័រអេឡិចត្រូនិចមួយមានកម្លាំង 231kW និងមានកញ្ចប់ថ្មទំហំ 52kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 356km ហើយបើគូបជាមួយម៉ាស៊ីនចាក់សាំងពេញម្តងអាចជិះបានចម្ងាយ 1,270km


 

 

ចំនែកម៉ូដែលអគ្គិសនីសុទ្ធ EV វិញមានជម្រើសប្រើម៉ូទ័រមួយនិងម៉ូទ័រពីរ។ដោយម៉ូដែលប្រើម៉ូទ័រមួយភ្ជាប់នៅផ្នែកខាងក្រោយមានកម្លាំង 237kW (318hp) និងសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 755kmដោយឡែកសម្រាប់ម៉ូដែលប្រើម៉ូទ័រពីរបានបំពាក់បន្ថែមនូវម៉ូទ័រខាងមុខមួយទៀតដែលមានកម្លាំង 165kW ដែលសរុបកម្លាំងម៉ូទ័រទាំងពីរបញ្ចូលគ្នាស្មើរនឹង 402kW (539hp) ហើយការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 705km តាមស្តង់ដារវ៉ាស់ចម្ងាយ CLTCទោះជាយ៉ាងណា Avatr មិនបានបង្ហើបតម្លៃរបស់ Avatr 12 Four-LiDAR Edition 2026 នៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម