no-alternative title
no-alternative title

vivo ឈរចំណាត់ថ្នាក់លេខ 1 នៅលើទីផ្សារចិន ខណៈ Huawei ឈរចំណាត់ថ្នាក់លេខ 2 សម្រាប់ត្រីមាសទី 3 ឆ្នាំ 2025

យោងតាមការវិភាគទៅលើការលក់ស្មាតហ្វូនសម្រាប់ស្មាតហ្វូននៅក្នុងប្រទេសចិននាត្រីមាសទី 3 ឆ្នាំ 2025 នេះ ត្រូវបានបង្ហាញចេញហើយ ដោយក្រុមហ៊ុន vivo ឈរនៅលើកំពូលតារាង ខណៈដែល Huawei ជាប់ចំណាត់ថ្នាក់លេខរៀងទី 2។ បើទោះបីជាក្រុមហ៊ុនចិនមួយនេះ នៅមិនទាន់ឃើញនូវការកើនឡើងទៅលើការនាំចេញស្មាតហ្វូនរបស់ខ្លួនទ្រង់ទ្រាយធំក៏ដោយនោះ ក៏ការលក់ស្មាតហ្វូននៅលើទីផ្សារក្នុងស្រុក ក៏ទទួលបានលទ្ធផលល្អផងដែរ ជាមួយនឹងវត្តមានស្មាតហ្វូនជំនាន់ថ្មី Nova 14 Series ដែលទើបតែបង្ហាញខ្លួននាពេលថ្មីៗនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Counterpoint បានបង្ហើបថា ចំណែកភាគហ៊ុននៃការលក់ស្មាតហ្វូនរបស់ចិន គឺមានការធ្លាក់ចុះ 2.7% នៅឆ្នាំនេះសម្រាប់ត្រីមាសទី 3 នេះ។ សូមជំរាបថា ប្រទេសចិន គឺមានតម្រូវការទាបទៅលើស្មាតហ្វូនសម្រាប់ត្រីមាសទី 3 នេះដោយសារតែថ្ងៃឈប់សម្រាកនៅចិន និងការលក់ស្មាតហ្វូននៅក្នុងប្រទេសនេះនៅមានកម្រិត។ នៅត្រីមាសទី 4 នេះក្រុមហ៊ុន Apple ក៏មានតម្រូវការខ្ពស់ផងដែរទៅលើស្មាតហ្វូន iPhone 17 ហើយក្រុមហ៊ុនក៏ប្រកួតប្រជែងខ្លាំងក្លាយជាមួយនឹងក្រុមហ៊ុនក្នុងស្រុកដូចជា Xiaomi, Honor និង Huawei ផងដែរ។

ខណៈក្រុមហ៊ុន Huawei ជាប់ចំណាត់ថ្នាក់លេខ 2 នេះ របាយការណ៍ការលក់ស្មាតហ្វូនចុងក្រោយបំផុតនៅក្នុងប្រទេសចិន មានការធ្លាក់ចុះ 2.6%។ ចំណែកទីផ្សារនៃការលក់របស់ក្រុមហ៊ុននេះ គឺដូចទៅនឹងឆ្នាំមុនដែរ ដោយមានចំណែកទីផ្សារស្មាតហ្វូនសរុបចំនួន 16.4% ដែលការទទួលបាននូវលទ្ធផលនេះ គឺដោយសារតែការលក់ស្មាតហ្វូន Nova 14 series បានលទ្ធផលយ៉ាងល្អនៅលើទីផ្សារ។ ក្រុមហ៊ុន Huawei ក៏ប្រហែលជាអាចនឹងមានលទ្ធផលជាងនេះតាមរយៈវត្តមានស្មាតហ្វូន Huawei Mate 80 series ជាមួយនឹង HarmonyOS 6.0 របស់ខ្លួន។ 

សូមជំរាបថា ក្រុមហ៊ុន vivo បានជាប់ចំណាត់ថ្នាក់លេខ 1 នៅក្នុងបញ្ជីនេះ។ បើទោះបីជាវាមានការបង្ហាញវត្តមានស្មាតហ្វូន vivo S30, X200 និង Y300 នៅលើទីផ្សាររបស់ចិនក៏ដោយ តួរលេខខាងលើនេះ គឺមានការធ្លាក់ចុះ 5.9% ប្រៀបធៀបទៅនឹងឆ្នាំមុន។ ក្រុមហ៊ុន Xiaomi មានកំណើនប្រចាំឆ្នាំ 1.1% ដែលមានចំណែកទីផ្សារចំនួន 16.2%។ ក្រុមហ៊ុននេះជាប់ចំណាត់ថ្នាក់លេខ 3។ ក្រុមហ៊ុន OPPO ជាប់ចំណាត់ថ្នាក់លេខ 4 ដែលមានកំណើន 2.1% និងចំណែកទីផ្សារចំនួន 15.4%។ ក្រុមហ៊ុន Honor ជាប់លេខ 5 ដែលមានការធ្លាក់ចុះ 8.1% ធៀបទៅនឹងឆ្នាំមុននេះ៕

 

ព័ត៌មានពាណិជ្ជកម្ម