no-alternative title
no-alternative title

GAC Aion i60 បងប្អូន Toyota BZ3X នឹងដាក់លក់មុននៅទីផ្សារចិននៅថ្ងៃទី 3 ខែវិច្ឆិកា 2025

 

យោងតាមសេចក្តីរាយការណ៌ថ្មីបានអោយដឹងថា GAC Aion i60 ដែលជាបងប្អូនរបស់ឡាន Toyota BZ3X នឹងមានដាក់លក់មុននៅទីផ្សារចិននៅថ្ងៃទី 3 ខែវិច្ឆិកា 2025ខាងមុខនេះហើយដោយមានជម្រើស EREV និង EVបើតាមការបញ្ជាក់របស់ក្រុមហ៊ុននេះបានអោយដឹងថាឡានថ្មី Aion i60 នេះជម្រើស EREV នឹងកា្លយជាម៉ូដែលដំបូងគេរបស់ GAC Aion ដែលមានការបំពាក់នូវបច្ចេកវិទ្យាថ្មី Xingyuan range-extender system និងមានតម្លៃប្រហែល 140,000 យ៉ន់ដែលប្រហាក់ប្រហែល19,700 ដុល្លារនេះបើតាមការបញ្ជាក់ពីសារព័ត៌មាន Yiche

រូបភាពពាណិជ្ជកម្ម
no-alternative title


 

ក្រុមហ៊ុននេះបានបញ្ជាក់ថាវត្តមានរបស់ឡានអគ្គិសនី GAC Aion i60 ថ្មីនេះនឹងក្លាយជាគូរប្រជែងជាមួយឡាន Geely Galaxy L7 PHEV ដែលមានតម្លៃ 115,800 យ៉ន់និង 169,700 យ៉ន់ប្រហែល 16,000 ដុល្លារនិង 23,900 ដុល្លាក៏ដូចជាម៉ូដែល BYD Song Plus PHEV ដែលមានតម្លៃចន្លោះ 135,800 យ៉នទៅ 175,800 យ៉ន់ដែលប្រហែល 19,100 ដុល្លារនិង 24,700 ដុល្លារ។


 

Aion i60 ដែលជារថយន្តប្រើប្រាស់នូវប្រព័ន្ធគ្រោងឆ្អឹង AEP modular ដូចគ្នានឹង bZ3X ដែរគ្រាន់តែមានការកែប្រែផ្នែករចនាខាងមុខថ្មីទាំងបណ្តុំចង្កៀងផ្ទាំងការពារបាត bumper និងចង្កៀងខាងក្រោយថ្មី Aion i60 មានទំហំធំជាង bZ3X បន្តិចដោយវាមានបណ្តោយ 4,685/ ទទឹង 1,854mm/ កំពស់ 1,660mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,775mm GAC Aion i60 មានជម្រើសយ៉ាន់កង់ទំហំ 18-inch 19-inch ជាប្រភេទកាំរាយរថយន្ត Compact Crossover កៅអី 5 នេះមានទំងន 1,910kg ឬដល់ 2,350kg ទៅតាមជម្រើសម៉ូដែល។


 

 

GAC Aion i60 ប្រើប្រព័ន្ធអគ្គិសនីសុទ្ធមានបំពាក់នូវម៉ូទ័រអគ្គិសនីចំនួន 1 អាចផលិតកម្លាំងបាន 165kW (221 សេះ) ហើយអាចជាន់ល្បឿន Top Speed បានដល 160km/hចំនែកម៉ូដែល EREV វិញមានបំពាក់នូវម៉ាស៊ីន 1.5-liter naturally aspirated ICE កម្លាំង 74kW (99 សេះ) រួមនឹង e-Motor មួយកម្លាំង 165kW ហើយនិងមានកញ្ចប់ថ្មប្រភេទ LFP ទំហំ 29.165kWh ដែលសាកភ្លើងពេញម្តងអាចជិះដោយប្រើអគ្គិសនីសុទ្ធបាន 160km តាមការបញ្ជាក់ពី CLTCជាមួយនិងការសាកពេញនិងចាក់សាំងពេញម្តងអាចរត់បាន 1,369 km តាមស្តង់ដារ CLTC

 

ព័ត៌មានពាណិជ្ជកម្ម