no-alternative title
no-alternative title

OPPO Find N6 អាចនឹងក្លាយជាម៉ូដែលបត់បានដំបូងគេដែលប្រើឈីប Snapdragon 8 Elite 5

 

ក្រុមហ៊ុន OPPO ត្រូវបានគេរាយការណ៍ថាបាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនបត់បានជំនាន់ថ្មី OPPO Find N6 របស់ខ្លួនហើយ។សូមជំរាបថាកាលពីឆ្នាំមុននេះស្មាតហ្វូន Find N5 បានបង្ហាញខ្លួនជាស្មាតហ្វូនបត់បានដំបូងបំផុតដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Eliteដូច្នេះសម្រាប់វត្តមានស្មាតហ្វូនបត់បាន Find N6 នេះដែលនឹងបង្ហាញខ្លួននៅដើមឆ្នាំ 2026 នឹងកា្លយជាម៉ូដែលដំបូងបំផុតរបស់ពិភពលោកដែលនឹងប្រើប្រាស់នូវបន្ទះឈីបថ្មី Snapdragon 8 Elite Gen 5 នេះផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title


 

 

យោងតាមការបែកធ្លាយមុននេះបានអោយដឹងថាស្មាតហ្វូនបត់បាន OPPO Find N6 នេះគឺមានអេក្រង់ខាងក្រៅទំហំ 6.6-អ៊ីងនិងអេក្រង់ខាងក្នុងទំហំ 8.1-អ៊ីងហើយនឹងមានកម្រាស់ស្តើងជាងមុននិងស្រាលជាងមុនរួមនឹងមានថាមពលថ្មទំហំ 6,000mAh+

សម្រាប់កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូនថ្មីនេះគឺមានទំហំ 50MP Sony LYT-808 គាំទ្រដោយសិនស័រទំហំ 1/1.4 អ៊ីងនៅក្នុងនោះក៏មានឡែន ultra-wide lens, periscope lens គាំទ្រជាមួយនឹង 3x optical zoom រួមជាមួយនិង Multispectral ផងដែរដូចគ្នាទៅនឹងស្មាតហ្វូន Find X9 series អញ្ចឹងនៅលើស្មាតហ្វូន Find N6 នេះក៏នឹងប្រើប្រាស់នូវ Android 16 និង ColorOS 16សម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះគឺបំពាក់នូវ Side-Mounted Fingerprint Sensor និង Wireless Charging


 

 

បើតាមការបែកធ្លាយមុននេះបានអះអាងថាស្មាតហ្វូនជំនាន់ថ្មីនេះនឹងមានតួខ្លួនទីតាញ៉ូមផងដែរ។អ្នកទម្លាយនេះមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនៃការបង្ហាញស្មាតហ្វូនបត់បាន OPPO Find N6 នោះទេ។ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 1 ឆ្នាំ 2026សូមជំរាបថាគិតចាប់តាំងពីវត្តមានស្មាតហ្វូន Find N3 Flip ដែលបង្ហាញខ្លួនកាលពីឆ្នាំ 2023 មកក្រុមហ៊ុន OPPO មិនទាន់បង្ហាញស្មាតហ្វូនបត់បានបែបនេះនោះទេ។នៅឆ្នាំក្រោយនេះក្រុមហ៊ុននេះត្រូវបានគេរំពឹងថានឹងបង្ហាញស្មាតហ្វូន Find N6 Flip ផងដែរ។មកដល់ពេលនេះនៅមិនទាន់មានព័ត៌មានអំពីកាលបរិច្ឆេទនៃការប្រកាសស្មាតហ្វូននេះនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម