
នៅពេលនេះស្មាតហ្វូន X-series flagship របស់ក្រុមហ៊ុន vivo ត្រូវគេមើលឃើញថាទទួលបាននូវការគាំទ្រយ៉ាងខ្លាំងនៅក្រៅទីផ្សាររបស់ប្រទេសចិន។ក្រុមហ៊ុននេះទើបតែបង្ហាញស្មាតហ្វូន vivo X300 និង vivo X300 Pro នៅក្នុងប្រទេសចិននិងទីផ្សារសកលហើយពេលនេះក្រុមហ៊ុននក៏បានត្រៀមខ្លួនក្នុងការនាំយកស្មាតហ្វូននេះទៅកាន់ទីផ្សារប្រទេសឥណ្ឌាផងដែរ។ស្មាតហ្វូនជំនាន់ថ្មី vivo X300 Ultra នេះអាចនឹងក្លាយជាផ្នែកមួយរបស់ស្មាតហ្វូន Series នេះប៉ុន្តែស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅក្នុងត្រីមាសទី 2 ឆ្នាំ 2026 នេះ។
រហូតមកទល់ពេលនេះស្មាតហ្វូន Flagship ម៉ូដែល Ultra របស់ vivo គឺមានលក់ផ្តាច់មុខនៅក្នុងទីផ្សាររបស់ប្រទេសចិនប៉ុណ្ណោះហើយបើនិយាយការប្រកាសជាសកលរបស់ស្មាតហ្វូននេះទើបតែត្រូវគេប្រទះជាលើកដំបូងបំផុតនៅពេលនេះ។នៅក្នុងរបាយការណ៍មួយចេញពីSmartPrixបានអោយដឹងថាស្មាតហ្វូន vivo X300 Ultra ដែលលក់នៅលើទីផ្សារសកលនេះមានលេខកូដ V2562 ហើយនិងបានបង្ហាញខ្លួននៅលើ IMEI database ហើយ។ក្រុមហ៊ុននេះបានត្រៀមបញ្ចេញស្មាតហ្វូននេះដើម្បីអាចប្រជែងបានជាមួយនឹងស្មាតហ្វូន Ultra របស់ក្រុមហ៊ុន Samsung និង Xiaomi ជាដើម។ខណៈដែលការទម្លាយអំពីវត្តមានរបស់ស្មាតហ្វូន X300 Ultra នេះនៅលើបញ្ជី IMEI database នៅមិនទាន់មានព័ត៌ានអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះទេ។
តាមរយៈនៃការបែកធ្លាយជាច្រើនបង្ហាញថាកាមេរ៉ាគោលរបស់ស្មាតហ្វូន vivo X300 Ultra នេះនឹងមានទំហំ 200MP Sony IMX90E, គ្រាប់ទីពីរទំហំ 50MP LYT-828 ultra-wide និងទីបីមានទំហំ 200MP Samsung HPB periscope telephoto ស្មាតហ្វូននេះនឹងមានកាមេរ៉ាខាងមុខទំហំ50-megapixel selfieជាមួយនឹងមុខងារ autofocus ផងដែរ។ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 និងមានអេក្រង់ខាងមុខទំហំ 6.8 អ៊ីង OLED display ជាមួយនឹងកម្រិតភាពច្បាស់ 2K resolution និង 120Hz refresh rate។

ស្មាតហ្វូននេះនឹងមាការតម្លើងមកជាមួយនឹង Android 16 និង OriginOS 6 ។នៅក្នុងពេលនេះនៅមិនទាន់មានការទម្លាយអំពីទំហំថ្មនិងល្បឿននៃការសាកថ្មរបស់ស្មាតហ្វូន X300 Ultra នៅឡើយទេ។សម្រាប់ព័ត៌មានជាច្រើនទៀតរបស់ស្មាតហ្វូននេះនឹងទម្លាយនៅក្នុងពេលឆាប់ៗនេះ៕





