no-alternative title
no-alternative title

Galaxy Z TriFold អាចនឹងមានតម្លៃថោកជាងស្មាតហ្វូនបត់ 3 តង់របស់ Huawei នេះបើតាមប្រភពចេញពីកូរ៉េ

មកដល់ថ្ងៃនេះ ការបង្ហាញវត្តមានរបស់ Galaxy Tri-Fold ដែលជាស្មាតហ្វូនអេក្រង់បត់បាន 3 តង់របស់ក្រុមហ៊ុន Samsung គឺកាន់តែខិតជិតមកដល់ហើយ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅដើមខែធ្នូក្នុងសប្តាហ៍មុនគេនេះ។ ថ្ងៃនេះ នៅមុនការប្រកាសជាផ្លូវការណ៌ចូលមកដល់ មានការបែកធ្លាយថ្មីមួយចេញពីកូរ៉េខាងត្បូង បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ Galaxy Z Fold អាចនឹងមានតម្លៃទាបជាងអ្វីដែលបានរំពឹងទុក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមព័ត៌មានចេញពី yeux1122 របស់កូរ៉េ បានបញ្ជាក់ថា ក្រុមហ៊ុន Samsung អាចនឹងមានតម្លៃលក់នៅលើទីផ្សារ ចាប់ផ្តើមប្រហែលជា 3.6 លានវ៉ុនប្រហែលជា $2,447។ តម្លៃរបស់ស្មាតហ្វូនថ្មីនេះ គឺអាចនឹងទាបជាងតម្លៃដែលគេព្យាករណ៍ថាប្រហែល $3000 នាពេលកន្លងមក។ បើមើលទៅលើក្រុមហ៊ុន Huawei គឺលក់ស្មាតហ្វូនអេក្រង់បត់បាន XTs នៅក្នុងតម្លៃប្រហែលជា $2,520 ដែលមានតម្លៃទាបជាងស្មាតហ្វូនជំនាន់ទី 1 របស់ខ្លួន Mate XT។

 

ជាមួយនិងវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បាន 3 តង់នេះ ត្រូវបានគេរំពឹងថា គឺមានការប្រើប្រាស់នូវត្រចៀកបត់ចំនួន 2។ ស្មាតហ្វូនជំនាន់ថ្មី Galaxy Z Trifold នេះ គឺនឹងមានការឌីស្សាញ G-shaped inward-folding សម្រាប់ការពារទៅលើអេក្រង់ sensitive inner OLED panel។ នៅពលដែលបើក ស្មាតហ្វូនអេក្រង់បត់ TriFold នេះ នឹងមានអេក្រង់ទំហំ 10 អ៊ីង ដែលគាំទ្រដោយ OLED និងមានអមជាមួយនឹងអេក្រង់ខាងក្រៅទំហំ 6.5-អ៊ីង។ សម្រាប់គែម Bezels របស់ស្មាតហ្វូនថ្មីនេះគឺមានកម្រាស់ក្រាស់ជាងស្មាតហ្វូន Flagships ក្នុងពេលបច្ចុប្បន្ននេះ។

ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានកាមេរ៉ាគោលទំហំ 200MP គាំទ្រជាមួយនឹងមុខងារ 100x zoom និងកាមេរ៉ាទំហំ 12MP ultrawide, 10-megapixel 3x telephoto រួមនិងគែមទីតាញ៉ូម។ ក្រុមហ៊ុន Samsung គឺប្រើប្រាស់នូវថ្មចំនួន 3 ដែលអាចជា  silicon-carbon cells។ ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite series ដែលជួយបង្កើនទៅលើកម្លាំងម៉ាស៊ីនកាន់តែខ្លាំងក្លាបំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍