no-alternative title
no-alternative title

លក្ខណៈសម្បត្តិទូទៅរបស់ realme 16 Pro+ ត្រូវបានគេទម្លាយចេញនូវហើយ!

បន្ទាប់ពីការដាក់សម្ពោធនូវ realme 15 series នាពេលកន្លងមកនោះ គឺមិនមានការបញ្ចេញនូវម៉ូដែល Pro Plus នោះទេ ដែលរឿងនេះបានធ្វើអោយអ្នកគាំទ្រមួយចំនួនរបស់ក្រុមហ៊ុន realme មានការខកចិត្តផងដែរ។ នៅថ្ងៃនេះ បើមើលទៅលើការបែកធ្លាយថ្មីមួយចេញពីអ្នកទម្លាយ Abhishek Yadav គឺបានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី realme 16 Pro+ គឺស្ថិតនៅក្នុងការអភិវឌ្ឍហើយ។ ស្មាតហ្វូនថ្មីនេះ មានលេខកូដ RMX5131 ហើយអ្នកទម្លាយនេះ ក៏បានចែករំលែកអំពីរ៉េម និងទំហំម៉េមូរី រួមជាមួយនឹងពណ៌របស់ស្មាតហ្វូននេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបែកធ្លាយខាងលើនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី realme 16 Pro+ 5G គឺនឹងបង្ហាញខ្លួនសម្រាប់ទីផ្សាររបស់ឥណ្ឌា ដែលនឹងមានពណ៌ Master Grey, Master Gold និង Camellia Pink។ ទៅលើជម្រើសទំហំវិញ នៅលើស្មាតហ្វូនថ្មីនេះ មានទំហំ 8GB+128GB, 8GB+256GB, 12GB+256GB និង 12GB+512GB ។ ខណៈ realme 16 Pro+ ក្រុមហ៊ុននេះ នៅមិនទាន់បានបង្ហាញចេញនៅឡើយទេ។ ប៉ុន្តែមុននេះមានការបង្ហើបថា ស្មាតហ្វូន ក៏នឹងមានទម្រង់ស្ទាយ៍ស្រដៀងគ្នាទៅនឹងស្មាតហ្វូន realme 16 Pro ដែលបានឃើញនៅក្នុងការបែកធ្លាយនាពេលថ្មីនេះ។ 

 

សូមជំរាបថា កាលពីសប្តាហ៍មុននេះ ស្មាតហ្វូនជំនាន់ថ្មី realme 16 Pro បានបង្ហាញខ្លួននៅលើវិញ្ញាបនបត្រ TENAA របស់ចិនដោយនៅក្នុងបញ្ជីនេះ ក៏មានការទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ ដូចជាផ្នែកខាងមុខ និងកាមេរ៉ាខាងក្រោយផងដែរ។ ស្មាតហ្វូន realme 16 Pro នេះមានវិមាត្រ 162.6 x 77.6 x 7.75mm និងមានទម្ងន់ 192g។ ស្មាតហ្វូនថ្មីនេះមានអេក្រង់ទំហំ 6.78 អ៊ីង OLED ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution ទំហំ 2772 x 1272 pixels និងមានល្បឿន  144Hz refresh rate។ កាមេរ៉ាខាងក្រោយស្មាតហ្វូននេះមានទំហំ 200MP និង 8MP ខណៈកាមេរ៉ាខាងមុខមានទំហំ  50MP ។ 

ស្មាតហ្វូនថ្មីនេះ ដំណើរការនៅលើ Android 16 គាំទ្រជាមួយនឹង realme UI 7 និងបំពាក់នូវបន្ទះឈីប 2.5GHz។ សម្រាប់ទំហំម៉េមូរីរបស់វាគឺចាប់ពី 128GB ទៅ 1TB និងរ៉េមចាប់ពី 8GB ទៅ 16GB ។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ  7,000mAh, ultrasonic in-screen fingerprint sensor, IR blaster និងបច្ចេកវិទ្យាសាកថ្មលឿន 80W charging ។ នៅក្នុងប្រទេសឥណ្ឌា ស្មាតហ្វូននេះមានទំហំ  8GB+128GB, 8GB+256GB, 12GB+256GB និង 12GB+512GB ។ ស្មាតហ្វូននេះមានពណ៌ Pebble Grey, Master Gold និង Orchid Purple ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍