no-alternative title
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Redmi Note 16 Pro+ នឹងមានការបំពាក់មកជាមួយនូវកាមេរ៉ាគោលទំហំ 200MP

ក្រុមហ៊ុន realme ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនក្នុងការបង្ហាញស្មាតហ្វូន realme 16 series នៅក្នុងប្រទេសចិននាពេលឆាប់ៗនេះហើយបើមើលនៅក្នុងបញ្ជីរបស់ TENAA គឺបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី realme 16 Pro នេះនឹងបំពាក់នូវកាមេរ៉ាគោលដែលមានទំហំធំដល់ទៅ 200MP។ នៅថ្ងៃនេះ មានការបែកធ្លាយថ្មីមួយទៀត ដែលចេញពីអ្នកទម្លាយ Smart Pikachu បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Redmi Note 16 series របស់ Xiaomi ក៏នឹងមានការបំពាក់នូវកាមេរ៉ាគោលទំហំ  200MP ដូចគូរប្រជែងនេះដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបែកធ្លាយថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុន realme និង Redmi បាននឹងកំពុងតែតេស្តទៅលើស្មាតហ្វូនថ្នាក់កណ្តាលជាច្រើនរបស់ខ្លួនដែលមានកាមេរ៉ាទំហំ 200MP ហើយ។ ស្មាតហ្វូន Redmi Note 16 គឺនឹងមានបំពាក់នូវកាមេរ៉ាទំហំ  200MP។ ហើយកាមេរ៉ា 200MP នេះ ប្រហែលជាមិនមាននៅលើស្មាតហ្វូនម៉ូដែល Standard នោះទេ គឺមានតែនៅលើស្មាតហ្វូនជំនាន់ថ្មី Note 16 Pro+ និង Note 16 Pro ប៉ុណ្ណោះ។

ស្មាតហ្វូន realme 16 Pro នេះនឹងមានកាមេរ៉ាភ្លោះដែលកាមេរ៉ាគោលមានទំហំ200MP និងមួយគ្រាប់ទៀតមានទំហំ 8MP។ ជាមួយគ្នានេះសម្រាប់ម៉ូដែលស្មាតហ្វូន realme 16 Pro+ វិញ គឺនឹងមានការបន្ថែមនូវកាមេរ៉ាមួយទៀតដែលជាឡែន Periscope Telephoto។ ក្រឡេកមកស្មាតហ្វូន Redmi Note 15 series វិញ គឺបានបង្ហាញខ្លួនកាលពីខែសីហាកន្លងទៅ ដូច្នេះនៅឆ្នាំក្រោយនេះ សម្រាប់ស្មាតហ្វូនម៉ូដែល Note 16 ត្រូវបានគេរំពឹងថ នឹងមានការបង្ហាញខ្លួននៅក្នុងខែដូចគ្នា ។ 

សូមជំរាបថា បើយោងតាមរបាយការណ៍ជាច្រើនមុននេះ បានបញ្ជាក់ថា ស្មាតហ្វូជំនាន់ថ្មីម៉ុដែល Pro របស់ Redmi នេះ អាចនឹងមានអេក្រង់កម្រិត 1.5K កញ្ចក់ OLED រាបស្មើរ និងមានថាមពលថ្មទំហំ 7,500mAh ហើយបើមើលនៅក្នុងវិញ្ញាបនបត្រ TENAA វិញ បានទម្លាយថា ស្មាតហ្វូនថ្មីនេះ អាចនឹងប្រកាសជាផ្លូវការនៅចុងខែនេះ ឬខែមករាឆ្នាំ 2026 ខាងមុខនេះ។ ស្មាតហ្វូននេះ អាចនឹងបង្ហាញខ្លួននៅទីផ្សារសកលនៅក្នុងខែមករាឆ្នាំ 2026 ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍