no-alternative title
no-alternative title

ចិនកំពុងពង្រីកសង្វាក់ផលិតកម្មទៅលើថ្ម Solid-state ទំហំ 3GWh សម្រាប់ប្រើនៅលើឡានអគ្គិសនី

ប្រទេសចិនបាននឹងកំពុងអនុវត្តន៍លើគម្រោងថាមពលថ្មថ្មីសម្រាប់ប្រើប្រាស់នូវក្នុងឧស្សាហកម្មរថយន្តអគ្គិសនីនៅរយះពេលប៉ុន្មានឆ្នាំបន្ទាប់ខាងមុខទៀតនេះ។ ដោយក្នុងនោះរោងចក្រនៅក្នុងខេត្ត Jiangxi របស់ប្រទេសចិន បានទទួលការអនុម័តទៅលើសង្វាក់ផលិត Solid-state battery ដំបូង Pure Lithium New Energy ក្នុងទំហំ 1GWh ជារៀងរាល់ឆ្នាំ។ រោងចក្រនេះបានសាងសង់នៅលើផ្ទៃដីទំហំ 68,000 ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សួនឧស្សាហកម្ម High-tech park ក្នុងស្រុក Huko។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រោងចក្រក្នុងខេត្ត Jiangxi នេះ នឹងចាប់ផ្តើមអនុវត្តន៍សង្វាក់ផលិតថ្ម Solid-state នៅក្នុងឆ្នាំ 2026 ខាងមុខនេះ ប្រសិនបើដំណើរការសង្វាក់ផលិតទទួលបានជោគជ័យ នោះដំណើរការដំឡើងប្រើប្រាស់នៅលើរថយន្តអគ្គិសនីអាចនឹងចាប់ផ្តើមនៅឆ្នាំ 2027 ហើយនិងក្លាយជាការអនុវត្តន៍ការប្រើប្រាស់ថ្មប្រភេទ solid-state ដំបូងបង្អស់នៅលើឡានអគ្គិសនីក្នុងប្រទេសចិន។

 

ហើយសម្រាប់រោងចក្រផលិត solid-state មួយផ្សេងទៀត គឺស្ថិតនៅក្នុងតំបន់ឧស្សាហកម្ម Yugan High-Tech Zone ក្នុងខេត្ត Jiangxi  ដែលរោងចក្រនេះត្រូវអនុវត្តន៍នៅលើគម្រោង Sanwei Battery (Shaanxi) ដែលមានសតម្ថភាពផលិតថាមពលថ្ម solid-state battery បានក្នុងទំហំ 2GWh ក្នុងមួយឆ្នាំ។

 

នៅក្នុងរោងចក្រទីពីរនេះ គឺបានចាយទុនវិនិយោគគម្រោងប្រហែល 17 ពាន់លានយាន់ ឬប្រហែល 2.43 ពាន់លានដុល្លាអាមេរិក។ ដោយក្នុងរោងចក្រនេះ មាននូវមជ្ឈមណ្ឌលស្រាវជា្រវ និងអភិវឌ្ឍន៍ (R&D) និងជារោងចក្រដែលបំពាក់ដោយបច្ចេកវិទ្យាផលិតកម្មឆ្លាតវៃបំផុតពីក្រុមហ៊ុន Sanwei Battery។

 

Sanwei Battery ត្រូវបានបង្កើតឡើងនៅក្នុងខែធ្នូ ឆ្នាំ 2024 ដែលជាក្រុមហ៊ុនផលិតថ្ម, ផ្តល់សេវាកម្មលក់, សេវាកម្មឧបករណ៍ផ្ទុកថាមពលថ្ម, ផ្គត់ផ្គង់សម្ភារៈសម្រាប់គ្រឿងអេឡិចត្រូនិច និងថាមពល ដែលរួមមានការផលិតថ្មប្រភេទ solid-state lithium batteries ជាដើម។ Sanwei Battery បានកាន់កាប់រួមគ្នាដោយក្រុមហ៊ុន Guorui Supply Chain Company ជាម្ចាស់ភាគហ៊ុនធំ 70% និង Sanwei Guoheng (Shaanxi) Battery Energy Technology Partnership មានភាគហ៊ុន 30%។ 

ជាមួយគ្នានេះក្រុមហ៊ុន Sanwei Battery ក៏កំពុងពង្រីកសង្វាក់ផលិតថ្ម solid-state ចូលទៅកាន់តំបន់ផ្សេងទៀតៗ ដូចជាបាននឹងកំពុងដំណើរការសាងសង់រោងចក្រថ្មីនៅ Zhangjiakou ខេត្ត Hebei ដែលនឹងមានសមត្ថភាពផលិតថ្មប្រភេទ solid-state lithium batteries បានទំហំ 1GWh ក្នុងមួយឆ្នាំ។ ហើយរោងចក្រ Sanwei (Longyan) Battery Technology Co., Ltd មួយផ្សេងទៀត ក៏បានទទួលការយល់ព្រមពីមន្ទីបរិស្ថានសម្រាប់គម្រោងផលិតថ្ម solid-state lithium battery ទំហំ 1GWh ដែលគាំទ្រដល់ការផ្គត់ផ្គង់សម្រាប់ឧស្សាហកម្មឡាន EV ក្នុងពេលអនាគត៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍