
ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 Series គឺជាម៉ូដែលថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei មានការទ្រទ្រង់ទៅលើបច្ចេក វិទ្យាទំនាក់ទំនង Offline និង Satellite communication សម្រាប់ជំនួយដល់ការហៅទូរស័ព្ទ និងការផ្ញើរសារនៅពេលដែលទីតាំងគ្មានសេវា។ មុខងារ MeeTime នេះគឺមានភ្ជាប់ច្ចេកវិទ្យាទំនាក់ទំនង Calls និង SMS។ យោងតាមព័ត៌មានថ្មីនៅពេលនេះ បានអោយដឹងថា ក្រុមហ៊ុនបាន Upgrade ទៅលើកម្មវិធីនេះ សម្រាប់ការគ្រប់ដណ្តប់បានឆ្ងាយជាងមុន។
សូមជំរាបថា MeeTime គឺជាកម្មវិធី Huawei App ដែលមានការប្រើប្រាស់នូវ High-Definition Video + Voice Calling ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចចែករំលែកអេក្រង់នៅក្នុងការខល ឬផ្ញើរសារ។ អ្វីដែលពិសេសនោះ កម្មវិធីនេះ គឺអាចដំណើរ ការបានដោយគ្មាន Network បានយ៉ាងរលូន។ បន្ថែមពីនេះ កម្មវិធីនេះ ក៏អាចភ្ជាប់ទំនាក់ទំនងបានជាមួយនឹងឧបករណ៍ថ្មីៗរបស់ Huawei ជាច្រើនទៀតដូចជាស្មាតហ្វូន ថេប្លេត ស្មាតវ៉ច និងផលិតផលជាច្រើនទៀតបានផងដែរ។

សម្រាប់កម្មវិធីថ្មីមានការអាប់ដែតជាច្រើននេះ គឺមានដំណើរការជាមួយនឹងស្មាតហ្វូនជំនាន់ថ្មី Huawei Mate 80 Series ដោយមានសមត្ថភាពអាចទ្រទ្រង់នូវការខល និងឆាតចម្ងាយឆ្ងាយដល់ទៅ 7 គីឡូម៉ែត្របានយ៉ាងងាយស្រួលបំផុត។ ក្រៅពីស្មាតហ្វូនស៊េរីថ្មី Huawei Mate 80 នេះ ក៏នូវមានស្មាតហ្វូនជាច្រើនទៀតផងដែរ ដែលអាចប្រើប្រាស់ទៅលើ MeeTime networkless calls និង SMS(s) បានផងដែរដូចជា ស្មាតហ្វូនអេក្រង់បត់បានស៊េរីថ្ម Mate X7 foldable, Mate XTs, Pura 80 Series, Nova 14 Ultra និង Nova 14 Pro ជាដើម។





