
យោងតាមរបាយការណ៌ថ្មីនៅថ្ងៃនេះ បានបង្ហាញថា ក្រុមហ៊ុន Honor លក់ស្មាតហ្វូនបាន 71 លានគ្រឿងកាលពីឆ្នាំ 2025 កន្លងទៅ ដែលនៅក្នុងមានស្មាតហ្វូន 10 លានគ្រឿង គឺជាប្រភេទស្មាតហ្វូនថ្នាក់ប្រណិត។ អ្វីដែលគួរអោយចាប់អារម្មណ៌នោះ គឺក្រុមហ៊ុន Honor គឺធ្វើបានល្អមែនទែនសម្រាប់ទីផ្សារសកល ដោយសារតែនៅក្នុងតួរលេខខាងលើនេះ គឺមាន 50% គឺបានមកពីការលក់ស្មាតហ្វូននៅទីផ្សារក្រៅពីប្រទេសចិន។
ស្មាតហ្វូន Magic7 Series ត្រូវបានគេមើលឃើញថា មានការចាប់អារម្មណ៌ខ្លាំងជាងគេនៅក្នុងចំណោមស្មាតហ្វូនរបស់ក្រុមហ៊ុននេះ។ សូមជំរាបថា ក្រុមហ៊ុន Honor ត្រូវបានគេមើលឃើញថា បានសាងភាពរឹងមាំរបស់ខ្លួននៅលើទីផ្សារតាំងពីឆ្នាំ 2024 មកម្លេះ ជាមួយនិងកំណើនប្រចាំឆ្នាំ 50% ជារៀងរាល់ឆ្នាំទៅលើការនាំចេញស្មាតហ្វូនរបស់ខ្លួន។
.jpg)
មកដល់ពេលេនេះ ក្រុមហ៊ុននេះបានអះអាងថា ខ្លួនបានគ្រប់គ្រងទីផ្សារ 10% ឬក៏ស្មើរ 17 ទីផ្សារ ដែលមានដួចជា អាមេរិកឡាទីន និងនៅតំបន់អាហ្វ្រិក។ បន្ថែមពីនេះ ក្រុមហ៊ុននេះថែមទាំងមានចំណែកទីផ្សារខ្ពស់នៅម៉ាឡេស៊ីផងដែរ ដោយគ្រប់គ្រងទីផ្សារស្មាតហ្វូនបានជាង 18% និងថេប្លេតបាន 30%។
.jpg)
ទៅលើទស្សនៈវិស័យរបស់ខ្លួននាពេលអនាគត ក្រុមហ៊ុន Honor បានងាកមកផ្តោតទៅលើបច្ចេកវិទ្យា AI និងយុទ្ធសាស្ត្រ Honor Alpha strategy របស់ខ្លួន ដោយបានសម្រេចធ្វើការវិនិយោគនូវទឹកប្រាក់រហូតដល់ទៅ $10 ពាន់លានដុល្លារ ទៅលើផលិតផល AI សម្រាប់ឆ្នាំក្រោយ។ ការវិនិយោគបន្ថែមនេះ គឺមានការរួមបញ្ចូលនូវស្មាតហ្វូនជំនាន់ថ្មី ជាមួយនិង AI សម្រាប់ PCs, ថេប្លេត និងឧបករណ៍ពាក់នឹងដៃជាដើម។





