
ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែប្រកាសជាផ្លូវការនូវទូរទស្សន៍ 2OLED TV 026 ស៊េរីថ្មីរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ CES 2026 ដោយទូរទស្សន៍ទាំងនេះ មានចំនួន 4 ម៉ូដែល រួមមានដូចជា S85H, S90H, S95H និង S99H។ សម្រាប់ម៉ូដែលថ្មី S99H គឺជាប្រភេទ Top-End Flagship ដែលមកជំនួសម៉ូដែល S95F កាលពីឆ្នាំមុននេះ។
ទូរទស្សន៍ជំនាន់ថ្មី S99H នេះ គឺមានគែមធ្វើពីលោហធាតុជាមួយនឹងគែម Ultra-Thin Bezel កម្រ៉ាស់ស្តើងជាងគេនៅក្នុងការប្រើប្រាស់។ ទូរទស្សន៍ថ្មីនេះ មានទំហំ 55-អ៊ីង, 65-អ៊ីង, 77-អ៊ីង និង 83-អ៊ីង ហើយនឹងមានការទ្រទ្រង់ជាមួយនូវកម្រិត 4K resolution និងមានល្បឿន 165Hz refresh rate។ ក្រុមហ៊ុន Samsung ប្រើប្រាស់នូវ QD-OLED Panels សម្រាប់ម៉ូឌែលទំហំតូចៗ ហើយសម្រាប់ទំហំ 83-អ៊ីង ប្រើប្រាស់នូវកញ្ចក់ LG Display’s Tandem W-OLED panel ។
ក្រុមហ៊ុន Samsung បានអះអាងថា ទូរទស្សន៍ S99H នេះមានកម្រិត Brightness ខ្ពស់ជាង S95F ដល់ទៅ 35% ហើយថែមទាំងមានបំពាក់មកជាមួយនូវមុខងារ Glare Free 3.0 Anti-Reflection Coating ហើយនិងទ្រទ្រង់ទៅលើ Wireless One Connect Box ថែមទៀតផង។ ជាមួយនិង S95H ដែលជាជំនាន់ថ្មីរបស់ S95F នេះ គឺមានការឌីស្សាញ Flush-to-Wall ដែលទ្រទ្រង់នូវ Wireless One Connect Box ហើយនិងមានទំហំ 48-អ៊ីង ដល់ទំហំ 83-អ៊ីង ។ ក្រុមហ៊ុន Samsung ប្រើប្រាស់អេក្រង់ LG W-OLED panels សម្រាប់ទំហំ 48-អ៊ីង និង 83-អ៊ីង និងកញ្ចក់ QD-OLED សម្រាប់ទំហំផ្សេង។
សម្រាប់ទូរទស្សន៍ S90H វិញ គឺជាប្រភេទទូទស្សន៍ថ្នាក់កណ្តាល ដែលមានការបង្កើន Brightness 15% ហើយនិងមានការប្រើប្រាស់នូវល្បឿនអេក្រង់ 165Hz refresh rate និង Glare Free 3.0 Coating ផងដែរ។ ក្រុមហ៊ុន Samsung ប្រើប្រាស់នូវកញ្ចក់ QD-OLED និង W-OLED panels នៅលើទំហំ 42 អ៊ីងដល់ទំហំ 83 អ៊ីង ផងដែរ។

ចំណែក Samsung S85H គឺជាប្រភេទម៉ូដែល Entry-level OLED ដែលមានការប្រើប្រាស់នូវកញ្ចក់ LG W-OLED សម្រាប់គ្រប់ទំហំទាំងអស់ ហើយទូទស្សនន៍នេះ ក៏ទ្រទ្រង់នូវល្បឿន 100Hz ដល់ 120Hz refresh rates ផងដែរ។ គ្រប់ម៉ូដែលទាំងអស់ទ្រទ្រង់នូវ Eclipsa Audio format, HDR10+ Advanced, Dolby Atmos, Tizen OS 10.0 និងការអាប់ដេត OTA ដល់ទៅ 7 ឆ្នាំ ។ សម្រាប់មុខងារនៃការលេងហ្គេមវិញ គឺមានដូចជា AI Auto Game Mode, FreeSync Premium, G-Sync និង VRR ។ មុខងារឆ្លាតវៃជាច្រើនទៀតរបស់ទូរទស្សន៌នេះ គឺមានដូចជា Alexa, AirPlay 2, Matter Hub, SmartThings និង Microsoft Copilot ផងដែរ៕





