no-alternative title
no-alternative title

realme 16 Pro Series បង្ហាញខ្លួនជាមួយអេក្រង់ 144Hz AMOLED កាមេរ៉ា 200MP និងថ្ម 7,000mAh

ថ្មីៗនេះ ក្រុមហ៊ុន realme បានប្រកាសជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី realme 16 Pro និង realme 16 Pro+ នៅក្នុងទីផ្សារប្រទេស ឥណ្ឌា ដោយស្មាតហ្វូនទាំងពីរនេះ មានអេក្រង់ល្បឿន 144Hz AMOLED មានថាមពលថ្ម 7,000mAh ដែលគាំទ្រជាមួយបច្ចេក វិទ្យាសាកថ្មល្បឿនលឿន 80W fast charging រួមនិងកាមេរ៉ាកម្រិតខ្ពស់ថែមទៀតផង។ ស្មាតហ្វូននេះ គឺមានការផ្តោតទៅលើសមត្ថភាពខ្លាំងក្លា និងភាពធន់ក្នុងការប្រើប្រាស់ ជាមួយនិងថាមពលថ្មប្រើប្រាស់បានយូរ នឹងជាជម្រើសដ៏ល្អបំផុតសម្រាប់ស្មាតហ្វូនថ្នាក់កណ្តាល កម្រិតខ្ពស់ ដែលមានមុខងារពិសេសៗជាច្រើន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទៅលើលក្ខណៈសម្បត្តិស្មាតហ្វូនជំនាន់ថ្មី realme 16 Pro និង 16 Pro+ នេះ គឺមានអេក្រង់ប្រភេទ AMOLED panels ជាមួយនឹងល្បឿនកម្រិត 144Hz refresh rate គាំទ្រកម្រិតពណ៌ 1.07 ពាន់លានពណ៌ និងមាន Contrast ratio 5,000,000:1។ សម្រាប់អេក្រង់ស្មាតហ្វូន realme 16 Pro មានទំហំ 6.78-អ៊ីងប្រភេទ AMOLED រាបស្មើរ ខណៈស្មាតហ្វូន  16 Pro+ មានអេក្រង់ទំហំ 6.8 អ៊ីង AMOLED ដូចគ្នាតែមានគែមកោង។ ហើយសម្រាប់កម្រិត Brightness របស់ស្មាតហ្វូន Pro+ គឺ 6,500 nits ខណៈស្មាតហ្វូន Pro មានកម្រិត Brightness ត្រឹមតែ 1,800 nits ប៉ុណ្ណោះ។ អេក្រង់ស្មាតហ្វូនទាំងពីរនេះទ្រទ្រង់នូវ  DCI-P3 colour ដូចគ្នា។

និយាយពីកម្លាំងវិញ ស្មាតហ្វូន realme 16 Pro មានការប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 7300 Max ខណៈស្មាតហ្វូន realme 16 Pro+ ដំណើរការនៅលើបន្ទះឈីប Snapdragon 7 Gen 4 ហើយបន្ទះឈីបទាំងពីរនេះ គឺជាប្រភេទ 4nm គាំទ្រជាមួយរ៉េម 12GB LPDDR5x RAM និង 14GB dynamic RAM ជាមួយនឹង UFS 3.1 storage ទំហំ 256GB សម្រាប់ម៉ូដែល Pro និងទំហំ 512GB សម្រាប់ម៉ូដែល Pro+។ ស្មាតហ្វូនថ្មីនេះ មានថាមពលថ្មទំហំ 7,000mAh និងទ្រទ្រង់បច្ចេកវិទ្យាសាកថ្ម 80W fast charging តាមរយៈ USB Type-C port ។

ស្មាតហ្វូនជំនាន់ថ្មី realme 16 Pro នេះមានកាមេរ៉ាគោល 200MP Samsung HP5 main ទ្រទ្រង់ជាមួយនឹងមុខងារ OIS, និងគ្រាប់ទីពីរមានទំហំ 8MP ultra-wide ខណៈស្មាតហ្វូន realme 16 Pro+ មានកាមេរ៉ា 50MP Periscope Telephoto ទ្រទ្រង់ជាមួយនឹងមុខងារ 3.5x optical zoom និងកាមេរ៉ាគោលទំហំ 200MP OIS រួមនិងគ្រាប់ទីបី  8MP ultra-wide lens។ ស្មាតហ្វូនទាំងពីរនេះ មានកាមេរ៉ាខាងមុខទំហំ 50MP ថតវីដេអូកម្រិត 4K ដូចគ្នា។

ស្មាតហ្វូន realme 16 Pro series នេះ ប្រើប្រាស់នូវ Android 16 ផ្អែកជាមួយនឹង realme UI 7។ បន្ថែមពីនេះ ស្មាតហ្វូននេះ អាចធ្វើការអាប់ដេត OS បាន 3 ឆ្នាំ និងការអាប់ដេតសុវត្ថិភាពបាន 4 ឆ្នាំផងដែរ។ សម្រាប់មុខងារជាច្រើនទៀត នៅលើស្មាតហ្វូននេះ មានដូចជា សិនស័រស្កែនម្រាមដៃលើអេក្រង់, infrared remote control, stereo audio, Wi-Fi 6, Bluetooth 5.4, extensive 5G band និង IP66/IP68/IP69 សម្រាប់ការពារទឹក និងធូលី។ 

 

សម្រាប់់់ការលក់នៅលើទីផ្សារឥណ្ឌា ស្មាតហ្វូន realme 16 Pro នេះមាន 3 ទំហំគឺ 8GB+128GB មានតម្លៃ Rs 31,999, 8GB+256GB មានតម្លៃ Rs 33,999 និងទំហំ 12GB+256GB មានតម្លៃ Rs 36,999។ ស្មាតហ្វូននេះមានជម្រើសពណ៌  Pebble Grey, Orchid Purple និង Master Gold។ ចំពោះស្មាតហ្វូន realme 16 Pro+ មាន 2 ទំហំគឺ 8GB+256GB មានតម្លៃ Rs 41,999 និងទំហំ 12GB+512GB មានតម្លៃ Rs 44,999។ ស្មាតហ្វូននេះ មានពណ៌ Pebble Grey, Camellia Pink និង  Master Gold ។ ពេលនេះ ស្មាតហ្វូនទាំងពីរនេះ មានលក់ហើយនៅលើ Flipkart, realme.com និងហាងលក់រាយជាច្រើនទៀតនៅក្នុងប្រទេសឥណ្ឌា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន