no-alternative title
no-alternative title
no-alternative title
no-alternative title

OPPO Find N5 នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 ហើយនឹងបង្ហាញខ្លួនក្នុងត្រីមាសទី 1 ឆ្នាំ 2025

កាលពីឆ្នាំមុននេះ ក្រុមហ៊ុន OPPO បានប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាន OPPO Find N3 នៅលើទីផ្សារប្រទេសចិន។ យោងតាមការប្រកាសព័ត៌មានកន្លងមក បាននិយាយថា ឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ នឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់ជំនាន់បន្ទាប់របស់ OPPO Find N3 នោះទេ ហើយក៏មិនមានការបញ្ជាក់ពីមូលហេតុច្បាស់លាស់ផងដែរ។ ថ្មីៗនេះមានរបាយការណ៌ថ្មី បានបញ្ជាក់ថា ក្រុមហ៊ុន OPPO ទំនងជានឹងមានការបង្ហាញចេញនូវស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ខ្លួនម៉ូដែល OPPO Find N5 នៅក្នុងត្រីមាសទី 1 ឆ្នាំ 2025 ខាងមុខនេះហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការបែកធ្លាយនូវរបាយការណ៌ខាងលើនេះ គឺត្រូវបានចែកចាយដោយប្រភពជឿជាក់បាន Digital Chat Station នៅក្នុងនោក៏មានការបញ្ចេញនូវព័ត៌មានលំអិតពីលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូនអេក្រង់បត់បានម៉ូដែលថ្មីរបស់ក្រុមហ៊ុន OPPO នេះផងដែរ។ សូមជំរាបថា ឆ្នាំនេះ មានស្មាតហ្វូនអេក្រង់បត់បានជាច្រើន ត្រូវបានគេមើលឃើញថា បានបង្ហាញវត្តមាននៅលើទីផ្សារ ក្នុងនោះមានដូចជា Vivo X Fold 3 Pro, Honor Magic V3 និង Samsung Galaxy Z Fold 6 ជាដើម។ ស្មាតហ្វូនទាំងនេះ គឺមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ដូចៗគ្នា។ 

 

ប៉ុន្តែសម្រាប់ OPPO Find N5 វិញ ត្រូវបាន Digital Chat Station បញ្ជាក់ថា នឹងមានការបំពាក់នូវបន្ទះឈីប SM8750 ដែលលេខម៉ូដែលនេះ ត្រូវបានគេច្បាស់ដឹងថា គឺជាបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 4 SoC ដែលក្រុមហ៊ុន Qualcomm គ្រោងនឹងមានការប្រកាសចេញនៅខែក្រោយនេះហើយ។ បន្ថែមពីនេះក៏មានការព្យាករណ៌ថា ស្មាតហ្វូនអេក្រង់បត់បាន Find N5 អាចនឹងក្លាយជាម៉ូដែលដំបូងគេ ដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 ថែមទៀតផង។

ជាមួយគ្នានេះ នៅក្នុងការបែកធ្លាយនេះក៏មានការបញ្ជាក់ថា អេក្រង់ខាងក្រៅរបស់ស្មាតហ្វូនបត់បានថ្មីនេះ នឹងមានសមត្ថភាពអាចបង្ហញាចេញបានកម្រិត 2K ខណៈដែលកាមេរ៉ាក្រោយចំនួន 3 គ្រាប់ នឹងមានទំហំ 50-Megapixel ដែលគាំទ្រដោយសិនស័ររបស់ Sony ទៀតផង។ កាមេរ៉ានេះ ក៏មានការដាក់បញ្ចូលនូវឡែនPeriscope Telephoto និង Ultra-wide ផងដែរ។ សម្រាប់ការឌីស្សាញម៉ូឌុលកាមេរ៉ាវិញ ត្រូវបានគេទម្លាយថា នឹងមានរាងមូលដូចជំនាន់មុនអញ្ចឹង។ Find N5 នឹងមានទម្ងន់ស្រាល ហើយនិងមានកម្រ៉ាស់ប្រហែលជា 9.x mm។ 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
   ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ដោយ ប៉េងលីន
ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ដោយ ប៉េងលីន
មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

ដោយ ប៉េងលីន
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន