no-alternative title
no-alternative title
no-alternative title
no-alternative title

OnePlus Ace 5 Series នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4

កាលពីសប្តាហ៍មុននេះ អ្នកទម្លាយ Smart Pikachu បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី OnePlus Ace 5 series នឹងមានការសម្ពោធជាផ្លូវការនៅខែវិច្ឆិកាខាងមុខនេះហើយនៅក្នុងនោះ លោកក៏បានបន្ថែមថា ស្មាតហ្វូនជំនាន់ថ្មី Ace 5 និង Ace 5 Pro នឹងក្លាយជាម៉ូដែលមួយនឹងមានការប្រកួតប្រជែងជាមួយនិងស្មាតហ្វូនជំនាន់ថ្មី Redmi K80 និង K80 Pro ដែលគេដឹងថា នឹងប្រកាសចេញនៅក្នុងពេលវេលាដូចគ្នា។ នៅថ្ងៃនេះ អ្នកទម្លាយ Digital Chat Station បានបង្ហោះនៅលើ Weibo ដោយមានការចែកចាយនូវព័ត៌មានមួយចំនួនរបស់ស្មាតហ្វូន OnePlus ជំនាន់ថ្មីទាំងពីរនេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបែកកធ្លាយខាងលើនេះ បានបន្តថា ស្មាតហ្វូនជំនាន់ថ្មី Ace 5 នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ខណៈដែលស្មាតហ្វូន Ace 5 Pro នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4។ ដូច្នេះបើផ្អែកលើការលើកឡើងនេះ មានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ នឹងក្លាយជាដៃគូរប្រជែងជាមួយ Redmi K80 និង K80 Pro ហើយ ដោយសារតែស្មាតហ្វូនជំនាន់ថ្មីរបស់ Redmi ទាំងពីរនេះ គឺមានការបំពាក់នូវបន្ទះឈីបដូចគ្នាជាមួយនិង OnePlus Ace 5 Pro និង Ace 5។ 

OnePlus Ace 5 Pro និង Ace 5 ត្រូវបានគេនិយាយាថ នឹងមានការបំពាក់នូវថាមពលថ្មជំនាន់ថ្មី silicon battery ដែលមានទំហំធំដល់ទៅ 6,000mAh ហើយនៅលើស្មាតហ្វូននេះ ក៏នឹងមានការប្រើប្រាស់អេក្រង់ជំនាន់ថ្មី BOE X2 8T LTPO panel ដែលមានសមត្ថភាពអាចបង្ហាញចេញបានកម្រិត 1.5K ជាមួយនិងគែមអេក្រង់ស្តើងនៅគ្រប់ជ្រុងថែមទៀតផង។ OnePlus Ace 5 Pro និង Ace 5 នឹងមានការឌីស្សាញស៊ុមជុំវិញពីលោហៈដែលមានភាពរឹងមាំបំផុត។

OnePlus Ace 5 Pro និង Ace 5 ត្រូវបានគេបញ្ជាក់ថា នឹងមានកាមេរ៉ា 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50-Megapixel ប៉ុន្តែមិនមានឡែន periscope lens នោះទេ។ សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញ នៅលើស្មាតហ្វូនថ្មីទាំងពីរនេះ គឺមានការប្រើប្រាស់នូវសិនស័រ ultra-thin optical fingerprint sensor។ កន្លងមកក៏មានការទម្លាយថា ស្មាតហ្វូន Ace 5 Pro នឹងមានការផលិតចេញពីសារ៉ាមិក ខណៈដែល OnePlus Ace 5 អាចជាម៉ូដែល Rebranded ចេញពី OnePlus 13R ដែលលក់នៅលើទីផ្សារសកល។ សម្រាប់ Ace 5 Pro អាចនឹងមានលក់នៅលើតែទីផ្សារចិនប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ដោយ ប៉េងលីន
MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ដោយ ប៉េងលីន
Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

ដោយ ប៉េងលីន