no-alternative title
no-alternative title
no-alternative title
no-alternative title

OPPO Find N5 នឹងបំពាក់អេក្រង់កម្រិត 2K+ និងមានកាមេរ៉ាក្រោយបីគ្រាប់ទំហំ 50MP

កាលពីឆ្នាំ 2023 ក្រុមហ៊ុន OPPO បានធ្វើការប្រកាសចេញស្មាតហ្វូនអេក្រង់បត់ម៉ូដែល Find N3 នៅទីផ្សារប្រទេសចិន ដោយឡែកក្នុងឆ្នាំនេះ OPPO នឹងមិនធ្វើការប្រកាសចេញស្មាតហ្វូនបន្តជំនាន់ពី Find N3 គឺ Find N4 នោះទេ។ ដោយឡែកបើតាមប្រភពព័ត៌មានថ្មីៗនេះ បានបញ្ជាក់ថា OPPO នឹងធ្វើការប្រកាសចេញស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ខ្លួន គឺ Find N5 នៅក្នុងត្រីមាសដំបូងនៃឆ្នាំ 2025។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្នុងពេលនេះប្រភពចេញពី Digital Chat Station បានទម្លាយចេញពីលក្ខណៈសម្បតិ្តដែលនឹងមានបំពាក់នូវលើ OPPO Find N5។ ស្មាតហ្វូនអេក្រង់បត់ស៊េរីថ្មីដូចជា Vivo X Fold 3 Pro, Honor Magic V3 និង Samsung Galaxy Z Fold 6 ដែលបានបង្ហាញវត្តមានក្នុងឆ្នាំនេះ គឺបំពាក់បន្ទះឈីប Qualcomm Snapdragon 8 Gen 3។

ដោយឡែកបើតាមប្រភពបញ្ជាក់ពី Digital Chat Station បានបង្ហាញថា Oppo Find N5 នឹងបង្ហាញវត្តមានជាមួយការប្រើប្រាស់បន្ទះឈីបស៊េរី SM8750 ដែលត្រូវបានគេដឹងថាជាលេខកូដសំគាល់បន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 4 របស់ Qualcomm ដែលនឹងមកដល់នៅខែតុលា ឬខែវិច្ឆិកាឆ្នាំនេះ។ ដូចនេះ អាចបញ្ជាក់បានថា Oppo Find N5 នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់ដំបូងគេក្នុងលោកដែលប្រើបន្ទះឈីបកំពូលជំនាន់ថ្មីចុងក្រោយរបស់ Qualcomm មួយនេះ។

 

ប្រភពដដែលក៏បានបញ្ជាកបន្ថែមទៀតថា OPPO Find N5 នឹងបំពាក់បច្ចេកវិទ្យាអេក្រង់បត់ខាងក្នុង និងអេក្រង់ខាងក្រៅដែលគាំទ្រកម្រិតបង្ហាញ 2K+ រួមនឹងប្រព័ន្ធកាមេរ៉ាក្រោយទំហំ 50MP ជាសែនស័រ Sony ចំនួន 3 គ្រាប់ ដោយក្នុងមានដូចជាសែនស័រគោល សែនស័រ Periscope និង Ultrawide ជាមួយការឌីស្សាញកញ្ចប់កាមេរ៉ារាងរង្វង់ធំដូចគ្នានឹង Find N3 បច្ចុប្បន្នដែរ។

ទោះជាយ៉ាងណាប្រភពមិនបានបង្ហើបពីកម្រាស់ និងទំងន់របស់ Find N5 នោះទេ គ្រាន់តែដឹងថា ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះអាចមានកម្រាស់ប្រមាណ 9.0mm នៅពេលបត់។ ជាមួយគ្នានេះ OPPO Find N5 អាចនឹងបង្កើនទំហំថ្មធំជាងជំនាន់ Find N3 ដែលមានថ្មទំហំ 4,800mAh ផងដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ដោយ ប៉េងលីន
MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ដោយ ប៉េងលីន
Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

ដោយ ប៉េងលីន