no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung Galaxy Tab S10 Series បង្ហាញខ្លួនជាមួយឈីប Dimensity 9300+ អេក្រង់ AMOLED និង Galaxy AI

ថ្មីៗនេះ Samsung ទើបតែបានប្រកាសចេញនូវថេប្លេតថ្នាក់ប្រណិតរបស់ខ្លួននៅលើទីផ្សារសកលហើយ។ នៅក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ ក៏មានការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S24 FE ផងដែរ។ ជាមួយនិងវត្តមានថេប្លេត Galaxy Tab S10 Series ថ្មីនេះ ក្រុមហ៊ុន Samsung បានបោះបង់ចោលនូវការប្រើប្រាស់បន្ទះឈីប Exynos ក៏ដូចជាបន្ទះឈីប Qualcomm Snapdragon ដោយងាកមកប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មីរបស់ MediaTek វិញ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថេប្លេតនេះ ដំណើរការនៅលើបន្ទះឈីប Dimensity 9300+ SoC និងមានរ៉េមទំហំ 16GB ហើយនិងអង្គចងចាំទំហំ 1TB។ សម្រាប់ Tab S10+ ក៏មានទំហំ 12GB+512GB ផងដែរ។ ថេប្លេតទាំងពីរ Galaxy Tab S10 Ultra និង Tab S10+ ក៏អាចបន្ថែមនូវអង្គចងចាំទំហំ 1.5TB តាមរយៈ microSD card slot បានផងដែរ។

ថេប្លេតម៉ូដែល Ultra គឺមានការឌីស្សាញចេញជាមួយអេក្រង់ទំហំ 14.6-អ៊ីង ខណៈដែលម៉ូដែល Plus មានអេក្រង់ទំហំ 12.4-អ៊ីង។ អេក្រង់ថេប្លេតទាំងពីរនេះ គឺមានការប្រើប្រាស់នូវកញ្ចក់ Dynamic AMOLED 2X panel ល្បឿន 120Hz refresh rate ហើយនិងមានការប្រើប្រាស់មុខងារ anti reflection ថែមទៀតផង។ ថេប្លេតនេះ មានកាមេរ៉ាក្រោយទំហំ 13MP និង 8MP (Ultra Wide)។ សម្រាប់កាមេរ៉ាមុខវិញ នៅលើថេប្លេត Galaxy Tab S10 Ultra គឺមានកាមេរ៉ាមុខភ្លោះទំហំ 12MP selfie camera ខណៈដែល Tab S10+ មានកាមេរ៉ាទំហំ 12MP តែមួយគ្រាប់ប៉ុណ្ណះ។

 

និយាយពីថាមពលថ្មវិញនៅលើម៉ូដែល Ultra គឺមានថ្មទំហំធំ 11,200mAh និងនៅលើ Galaxy Tab S10+ មានថ្មទំហំ 10,090mAh ហើយនឹងមានការទ្រទ្រង់នូវកម្លាំងសាក 45W wired fast charging។ នៅលើថេប្លេតនេះ ក៏មានការតម្លើងនូវប្រព័ន្ធស្កែនម្រាមដៃនៅលើអក្រង់, បច្ចេកវិទ្យាការពារទឹក និងធូលី IP68 ក៏ដូចជា, S Pen, Aluminum Armor body, ហើយ Galaxy AI powered features ថែមទៀតផង។

 

Samsung Galaxy Tab S10 series នឹងមានលក់ជាផ្លូវការណ៌នៅថ្ងៃ 3rd ខែតុលាឆ្នាំ 2024 និងមានជម្រើសពណ៌ Moonstone Gray ហើយនិង Platinum Silver។ 

 

Galaxy Tab S10+ មានតម្លៃ៖

WiFi, 12GB + 256GB – 90,999 INR

5G, 12GB + 256GB – 104,999 INR

 

Galaxy Tab S10 Ultra មានតម្លៃ៖

WiFi, 12GB + 256GB – 108,999 INR

WiFi, 12GB + 512GB – 119,999 INR

5G, 12GB + 256GB – 122,999 INR

5G, 12GB + 512GB – 133,999 INR

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អមអរសាទរ! រថយន្ត Ranger Raptor ក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួត Thailand Rally Raid Championship 2024!

អមអរសាទរ! រថយន្ត Ranger Raptor ក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួត Thailand Rally Raid Championship 2024!

ដោយ ប៉េងលីន
Luxeed R7 ដែលជារថយន្តអគ្គិសនី SUV ជំនាន់ថ្មីរបស់ Chery និង Huawei មានការបញ្ជាទិញមុនដល់ទៅ 3 ម៉ឺនគ្រឿង

Luxeed R7 ដែលជារថយន្តអគ្គិសនី SUV ជំនាន់ថ្មីរបស់ Chery និង Huawei មានការបញ្ជាទិញមុនដល់ទៅ 3 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
 រថយន្តអគ្គិសនី BYD YangWang U7 ស៊េរីថ្មី នឹងបំពាក់កញ្ចប់ថ្មអគ្គិសនីប្រភេទ Blade 2 Battery

រថយន្តអគ្គិសនី BYD YangWang U7 ស៊េរីថ្មី នឹងបំពាក់កញ្ចប់ថ្មអគ្គិសនីប្រភេទ Blade 2 Battery

ដោយ ប៉េងលីន
កំពូលថេប្លេត Flagship ទម្រង់កុំព្យូទ័រ HUAWEI MatePad Pro បង្ហាញខ្លួនជាផ្លូវការណ៌នៅកម្ពុជា

កំពូលថេប្លេត Flagship ទម្រង់កុំព្យូទ័រ HUAWEI MatePad Pro បង្ហាញខ្លួនជាផ្លូវការណ៌នៅកម្ពុជា

ដោយ ប៉េងលីន
ជាលើកដំបូងហើយដែល BYD លក់រថយន្តបានជាងពាក់កណ្តាលលានគ្រឿងក្នុងខែតុលា

ជាលើកដំបូងហើយដែល BYD លក់រថយន្តបានជាងពាក់កណ្តាលលានគ្រឿងក្នុងខែតុលា

ដោយ ប៉េងលីន
ស្ថាបនិក Huawei បញ្ជាក់ថា គ្មានជម្រើសអ្វីក្រៅពីការបង្កើតនូវបច្ចេកវិទ្យាខ្លួនឯងទេ បន្ទាប់ពីការហាមឃាត់របស់សហរដ្ឋអាមេរិក!

ស្ថាបនិក Huawei បញ្ជាក់ថា គ្មានជម្រើសអ្វីក្រៅពីការបង្កើតនូវបច្ចេកវិទ្យាខ្លួនឯងទេ បន្ទាប់ពីការហាមឃាត់របស់សហរដ្ឋអាមេរិក!

ដោយ ប៉េងលីន