no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei នាំចេញថេប្លេតបានចំនួន 20.5 លានគ្រឿងនៅលើទីផ្សារប្រទេសចិក្នុងត្រីមាសទី 2 ឆ្នាំ 2024

យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហាញថា ក្រុមហ៊ុន Huawei បានយកឈ្នះក្រុមហ៊ុន Apple នៅក្នុងការនាំចេញថេប្លេតនៅក្នុងប្រទេសចិន សម្រាប់រយៈពេល 2 ត្រីមាសជាប់គ្នារួចមកហើយ។ នៅពេលនេះ ក្រុមហ៊ុននេះ ក៏បាននឹងបន្តក្នុងការយកឈ្នះទៀតនៅក្នុងត្រីមាសទី 2 ឆ្នាំ 2024 កន្លងទៅ។ យោងតាមរបាយការណ៍ថ្មីមួយ បាននិយាយថា ក្រុមហ៊ុនផលិតថេប្លេត MatePad នេះ បាននាំចេញថេប្លេតដល់ទៅ 20.5 លានគ្រឿងនៅក្នុងត្រីមាសទី 2 នៅក្នុងឆ្នាំនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

របាយការណ៍ដែលដកស្រង់ចេញពី IDC មុននេះ បានបញ្ជាក់ថា ការនាំចេញថេប្លេត Huawei នៅក្នុងទីផ្សាររបស់ចិន គឺមានការកើនឡើង 46.9% នៅក្នុងត្រីមាសទី 2 ឆ្នាំ 2024។ នៅពេលនេះ Canalys បានបន្តបង្ហាញនូវចំនួនលក់ជាក់ស្តែងទៅលើថេប្លេតរបស់ក្រុមហ៊ុននេះហើយ។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារនេះ បញ្ជាក់ថា ក្រុមហ៊ុន Huawei បាននាំចេញថេប្លេតបានចំនួន 20.5 លានគ្រឿងនៅក្នុងទីផ្សាររបស់ចិនសម្រាប់ត្រីមាសទី 2 ឆ្នាំ 2024 នេះ។ ក្រុមហ៊ុននេះ បានជាប់ចំណាត់ថ្នាក់លេខ 1 ដែលយកឈ្នះក្រុមហ៊ុន Apple, Xiaomi និង Honor ។ ក្រុមហ៊ុននេះមានចំណែកទីផ្សារចំនួន 26% ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ទទួលបានជោគជ័យនៅក្នុងការនាំចេញ និងចំណែកទីផ្សារបើធៀបទៅនឹងឆ្នាំមុននេះ។ ចំនួននៃការនាំចេញថ្មីនេះ ក៏បានជម្រុញអោយកំណើនប្រចាំឆ្នាំរបស់ក្រុមហ៊ុននេះ កើនឡើងដល់ទៅ 66% ផងដែរ។ Canalys បានបញ្ជាក់ទៀតថា ទីផ្សារថេប្លេតរបស់ចិន ក៏មានការប្រកួតប្រជែងខ្លាំងជាមួយនឹងក្រុមហ៊ុនជាច្រើនក្នុងស្រុកដូចជា Huawei ជាដើម។ ក្រុមហ៊ុននេះ ក៏បង្ហាញនូវថេប្លេត Matepad ជាច្រើនម៉ូដែលនៅក្នុងឆ្នាំនេះ។ ថេប្លេតចុងក្រោយបំផុតនោះគឺ MatePad Pro 12.2 ដែលមានអេក្រង់ Dual-layer OLED ថែមទៀតផង។ 

 

ក្រឡេកមកមើលក្រុមហ៊ុន Apple វិញ គឺមានការតាមពីក្រោយក្រុមហ៊ុន Huawei ដែលមានការនាំចេញថេប្លេតនៅក្នុងប្រទេសចិនបានចំនួន 20.1 លានគ្រឿង។ ខណៈពេលដែលចំនែកទីផ្សាររបស់ក្រុមហ៊ុននេះប្រហែលទៅនឹងក្រុមហ៊ុន Huawei ផងដែរ iPad មានការធ្លាក់ចុះចំនួន 14% នៅក្នុងកំនើនប្រចាំឆ្នាំ។ ក្រុមហ៊ុន Xiaomi គឺជាប់ចំណាត់ថ្នាក់លេខ 3 ជាមួយនឹងការនាំចេញថេប្លេតចំនួន 9.25 និងចំនែកទីផ្សារចំនួន12%។ 

ក្រុមហ៊ុន Honor ជាប់ចំណាត់ថ្នាក់លេខ 4 ដែលមានការនាំចេញថេប្លេតចំនួន 6.5 លានគ្រឿង និងចំណែកទីផ្សារនៅក្នុងទីផ្សារថេប្លេតរបស់ចិន ចំនួន 8% ជាមួយកំណើនដល់ទៅ 63% បើធៀបទៅនឹងឆ្នាំមុននេះ។ ក្រុមហ៊ុន Lenovo គឺជាប់ចំណាត់ថ្នាក់លេខ 5 ជាមួយនឹងប្រាក់កំណើនប្រចាំឆ្នាំ 12%។ ក្រុមហ៊ុននេះ នាំចេញថេប្លេតបានចំនួនត្រឹនតែ 4.9 លានគ្រឿង និងចំណែកទីផ្សារចំនួន 6%៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន