no-alternative title
no-alternative title
no-alternative title
no-alternative title

Huawei Mate XT Ultimate ឌីស្សាញចេញពីមាស 24k និងស្បែកក្រពើ តម្លៃជាង 1 ម៉ឺនដុល្លារ

ក្រុមហ៊ុន Caviar បានប្រកាសចេញនូវម៉ូដែលពិសេសទៅស្មាតហ្វូនអេក្រង់បត់ 3 តង់ Huawei Mate XT Ultimate ឌីស្សាញចេញពីមាស 24k និងទីតានៀម ក៏ដូចជាស្បែកក្រពើ ដែលមានតម្លៃដល់ទៅ $12,770 ដុល្លារ។ ការឌីស្សាញបែបប្រណិតទៅលើស្មាតហ្វូនដែលមានតម្លៃថ្លៃនេះ ក្រុមហ៊ុន Caviar មានគោលផ្តោតខ្លាំងទៅលើអ្នកប្រើប្រាស់នៅប្រទេសចិន ដែលមានការពេញនិយម និងចំណង់ចំណូលចិត្តជាមួយស្មាតហ្វូនអេក្រង់បត់បានដំបូងគេនៅលើពិភពលោក ដែលទើបតែមានវត្តមាននៅលើទីផ្សារចិននាពេលថ្មីៗនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Huawei Mate XT Ultimate គឺជាស្មាតហ្វូនអេក្រង់បត់បានដំបូងគេនៅលើពិភពលោក ដែលទទួលបាននូវជោគជ័យខ្លាំងមែនទែន។ មកដល់ពេលនេះ មានការបញ្ជាទិញមុនចំនួនជាង 6 លានគ្រឿងហើយ។ សម្រាប់ម៉ូដែលស្តង់ដាររបស់ Mate XT គឺមានការឌីស្សាញខ្នងក្រោយចេញពីស្បែកពណ៌ក្រហម និងពណ៌ខ្មៅ។ ប៉ុន្តែសម្រាប់ម៉ូដែលថ្មីដែលក្រុមហ៊ុន Caviar បានធ្វើការឌីស្សាញថ្មីនេះ គឺមានការប្រើប្រាស់នូវសមាសភាគផ្តាច់មុនខ្ពស់បំផុតហៅថា “Rich Colors” collection។ 

ជាមួយនិងម៉ូដែលថ្មីនេះ គឺមាន 2 ជម្រើស មួយគឺ Gold Dragon និងមួយទៀតគឺ Black Dragon។ ស្មាតហ្វូនទាំងពីរនេះ គឺឌីស្សាញឡើងដោយមានការបំផុសគំនិតចេញពីអរិយធម៌ដ៏ត្រចះត្រចង់របស់ប្រទេសចិន ផ្សំជាមួយនិងការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប។ សម្រាប់ម៉ូដែល Gold Dragon គឺជាម៉ូដែល Flagship ដែលមានការឌីស្សាញចេញពីមាសកម្រិត 24K ដែលគាំទ្រនូវការរចនាយ៉ាងប្រណិតបំផុត។ ការឌីស្សាញនេះ គឺមានការផ្តោលើសិល្បៈដ៏ចំណាស់របស់ចិន ដែលមានឈ្មោះថា Longquan មានចំណាស់រយៈពេលជាង 3 ពាន់ឆ្នាំមកហើយ។ រចនាបទទាំងនេះមានការបន្ថែមនៅលើស៊ុមកាមេរ៉ាក៏ដូចជាផ្នែកជាច្រើនទៀត។

ចំពោះម៉ូដែល Black Dragon វិញ គ៏មានការឌីស្សាញពីសិល្បៈដែល័តចំណាស់ Xuanlong ដូចគ្នា។ ស្មាតហ្វូននេះ គឺមានឌីស្សាញចេញពីស្បែកក្រពើ ដែលមានការភ្ជាប់ដោយមាសមើលទៅពិតជាប្រណិតខ្លាំងមែនទែន។ ក្រុមហ៊ុន Caviar បានបញ្ចេញនូវម៉ូដែលពិសេសសម្រាប់ Huawei Mate XT Ultimate នេះ ជាមួយទំហំ 256GB, 512GB និង 1TB  ដោយ Black Dragon មានតម្លៃចាប់ពី $12,770 ខណៈដែល Gold Dragon មានតម្លៃចាប់ពី $14,500។ ស្មាតហ្វូននេះមានការផលិតចេញចំនួន 88 គ្រឿងប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម