នៅខែតុលាខាងមុខនេះ នៅលើទីផ្សារប្រទេសចិន នឹងមានការប្រកាសចេញនូវស្មាតហ្វូនថ្នាក់ប្រណិតៗជាច្រើន ហើយស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Qualcomm ក៏នឹងមានរៀបចំនូវព្រឹត្តិការណ៌ 2024 Snapdragon Summit នៅថ្ងៃទី 21 ដល់ទី 23 ខែតុលានេះ ដើម្បីសម្ពោធជាផ្លូវការណ៌នៅបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 4 នៅក្នុងប្រទេសចិននេះដូចគ្មា។ បន្ទាប់ពីកម្មវិធីនេះ Xiaomi, Honor, iQOO និង OnePlus ត្រូវបានគេបញ្ជាក់ថា នឹងមានការសម្ពោធស្មាតហ្វូនរបស់ខ្លួនជាមួយនិង Snapdragon 8 Gen 4 ហើយក៏នឹងប្រកាសចេញនៅលើទីផ្សារនាខែតុលានេះផងដែរ។
នៅពេលនេះ មានការលើកឡើងថា realme ក៏បាននឹងកំពុងនៅលើស្មាតហ្វូនជំនាន់ថ្មី realme GT 7 Pro ដែលនឹងមានការបំពាក់នូវបន្ទះឈីបនេះដូចគ្នា។ ការបែកធ្លាយនេះ គឺត្រូវបានចែកចាយដោយអ្នកទម្លាយ Panda។ អ្នកទម្លាករូបនេះ ក៏បានបញ្ជាក់ដែរថា ស្មាតហ្វូន OnePlus 13 ក៏នឹងមានការប្រកាសចេញនៅលើទីផ្សារនាចុងខែនេះដូចគ្នា ខណៈដែល realme GT 7 Pro ត្រូវបានគេរំពឹងថា នឹងមានវត្តមាននាចុងខែវិច្ឆិកា។ ស្មាតហ្វូនជំនាន់ថ្មី OnePlus 13 ត្រូវបានគេរំពឹងថា នឹងមានការឌីស្សាសចេញពីកញ្ចក់ដែលមានគុណភាពខ្ពស់ជាងជំនាន់មុន។
ក្រឡេកមកមើល realme GT 7 Pro ក៏នឹងមានការឌីស្សាញចេញពីកញ្ចក់ដូចគ្នា។ realme GT 7 Pro នឹងបំពាក់នូវអេក្រង់ទំហំ 6.78-អ៊ីងគាំទ្រដោយកញ្ចក់ BOE X2 LTPO panel និងមានគែមទាំងបួនមានរាងមូល micro-curvature design។ អេក្រង់នេះ នឹងមានសមត្ថភាពអាចបង្ហាញចេញបានកម្រិត 1.5K resolution ល្បឿន 120Hz refresh rate និងមានការទ្រទ្រង់ជាមួយនូវប្រព័ន្ធស្កែនម្រាមដៃនៅលើ ultrasonic in-screen fingerprint sensor។
និយាយពីកាមេរ៉ាក្រោយវិញ គឺមានកាមេរ៉ាគោលទំហំ 50-Megapixel និងអមដំណើរដោយគ្រាប់ទីពីរ ultra-wide snapper ហើយនិងងមួយគ្រាប់ទៀតជាសិនស័រ Sony LYT-600 periscope telephoto camera ដែលទ្រទ្រង់នូវការហ៊្សូមបាន 3x optical zoom ហើយនិងមានការគាំទ្រនូវការហ៊្សូមបាន 10x hybrid zoom ហើយនិង 120x digital zoom ទៀតផង។ នៅលើ GT 7 Pro ក៏អាចនឹងមានការប្រើប្រាស់ប៊ូតុងកាមេរ៉ាដូច iPhone 16 អញ្ចឹងដែរ។ ស្មាតហ្វូននេះ អាចនឹងដំណើរការនៅលើ Realme UI 6.0 ផ្អែកលើ Android 15។
GT 7 Pro នឹងដំណើរករនៅលើបន្ទះឈីប Snapdragon 8 Gen 4 រ៉េមទំហំ 16GB និងអង្គចងចាំទំហំ 1TB ហើផយយនិងមានថ្មទំហំ 6,000mAh គាំទ្រនូវកម្លាំងសាក 100W charging support។ នៅលើស្មាតហ្វូននេះ ក៏នឹងមានបច្ចេកវិទ្យាការពារទឹក និងធូលី IP69 rating ផងដែរ។