OPPO ត្រូវបានគេរាយការណ៌ថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនលំដាប់ថ្នាក់ប្រណិត Flagship ម៉ូដែលFind X8 series នៅប៉ុន្មានសប្តាហ៌ខាងក្រោយនេះហើយ។ មុននេះមានការទម្លាយនូវព័ត៌មានជាច្រើនរួចមកហើយទាក់ទងជាមួយនិងស្មាតហ្វូននេះ ដោយថែមទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយ។ នៅថ្ងៃនេះ លោក Zhou Yibao ដែលជាប្រធានផ្នែកផលិតផល OPPO Find Series បានធ្វើការចែករំលែកនូវព័ត៌មានជាច្រើនរបស់ស្មានហ្វូនថែមទៀតហើយ។
លោក Yibao បានបង្ហោះនៅលើ Weibo ថា លោកបានប្រើប្រាស់នូវស្មាតហ្វូនជំនាន់ថ្មី Find X8 រយៈពេលជាងមួយខែមកហើយ។ តែមកដល់ពេលនេះ លោកមិនបានបញ្ជាក់ពី hardware នៅឡើយទេ។ នៅថ្ងៃនេះ លោកបានចែករំលែកនូវមុខងារថ្មីៗមួយចំនួននៅស្មាតហ្វូន Find X8។ សម្រាប់មុខងារដំបូងនេះ គឺជា IR blaster។
លោកបានមានប្រសាសន៍ថា មុខងារនេះហាក់ដូចជាមិនមានអ្វីអស្ចារ្យនោះទេ ប៉ុន្តែមុខងារនេះ បានជួយអោយលោកដោះស្រាយបញ្ហាប្រចាំថ្ងៃបានយ៉ាងរលូន។ ជាមួយនិងមុខងារនេះ គឺនឹងជួយអោយមនុស្សគ្រប់គ្នាអាចបញ្ជាទៅលើឧបករណ៌ អេឡិចត្រូនិកនៅជុំវិញខ្លួនបានកាន់តែស្រួល និងមានភាពរលូន ជាពិសេសគឺកាត់បន្ថយនៅការប្រើប្រាស់នូវរបស់បញ្ជាច្រើន។
សម្រាប់មុខងារទីពីរនេះគឺ NFC។ និយាយពី NFC នេះ ក៏មិនមានអ្វីថ្មីដូចគ្នា ប៉ុន្តែជាមួយនិងការដាក់អោយដំណើរការមុខងារនេះនៅលើ OPPO Find X8 នៅពេលនេះ គឺក្រុមហ៊ុនមានបំណងចង់ជួយអោយអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួល និងមានភាពជឿជាក់ទៅលើបទពិសោធន៍ថ្មី ដែលក្រុមហ៊ុនបានធ្វើការអភិវឌ្ឈនៅលើមុខងារនេះ។ ការប្រើប្រាស់នូវ NFC នេះ គឺនឹងជួយអោយប្រើប្រាស់ទទួលបាននូវសេវកម្មថ្មីៗជាច្រើន។
លោក Zhou Yibao ដែលជាប្រធានផ្នែកផលិតផលរបស់ OPPO បានហៅមុខងារនេះ គឺជា” NFC smart card cutting,” ដែលអនុញាតិអោយអ្នកប្រើប្រាស់អាចធ្វើការផ្លាស់ទីតាំងបានដោយស្វ័យប្រវត្តិជាមួយយនិងកាត ដែលខ្លួនស្ថិតនៅ។ ដូច្នេះ នៅពេលដែលអ្នកប្រើប្រាស់ប្តូរកន្លែងធ្វើការ ស្មាតហ្វូននេះ នឹងធ្វើការផ្លាស់ទីតាំងបានដោយស្វ័យប្រវិត្តិ។
Find X8 line ត្រូវបានគេបញ្ជក់ថា នឹងមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 9400 និងមានរ៉េមទំហំ 16GB ហើយនិងមានការទ្រទ្រង់នូវប្រព័ន្ធប្រតិបត្តិការថ្មី Android 15។ OPPO Find X8 series នឹងមានការប្រកាសចេញនៅប្រទេសចិននាពាក់កណ្តាលខែតុលា ចន្លោះថ្ងៃទី 21 ខែតុលា។ ស្មាតហ្វូននេះ នឹងបង្ហាញវត្តមាននៅលើទីផ្សាសកល រួមមានប្រទេសឥណ្ឌាផងដែរ