
យោងតាមសេក្តីរាយការណ៌ថ្មីចេញពីក្រុមអ្នកផលិតបន្ទះឈីបរបស់ Google នៅថ្ងៃនេះ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Google Pixel 10 និង Pixel 11 គឺនឹងមានការអាប់ដែតទៅលើ AI ហើយនឹងបំពាក់នូវកាមេរ៉ាថ្មីដែលមានសមត្ថភាពខ្លាំងបំផុត។ ស្មាតហ្វូនថ្មីៗនេះ នឹងដំណើរការនៅលើបន្ទះឈីប Tensor G5 និងដំណើរការនៅលើប្រព័ន្ធកាមេរ៉ាថ្មីដែលមានការគាំទ្រដោយ AI។
យោងតាមការបែកធ្លាយខាងលើនេះ បន្តថា Pixel 10 series នឹងមានការបំពាក់នូវបន្ទះឈីប Tensor G5 និងមានការគាំទ្រដោយ TPU (Tensor Processing Unit) និងបច្ចេកវិទ្យាថ្មី AI ថ្មី ដែលជួយដល់ការផលិតរូបភាព និងវីដេអូបានកានតែប្រសើរជាងជំនាន់មុន។ បន្ថែមពីនេះក៏មានការតម្លើងមកជាស្រេចនូវមុខងារថ្មី “Video Generative ML,” ដែលអនុញាតអោយអ្នកប្រើប្រាស់ផលិតវីដេអូជាមួយនិងរូបភាពដោយបច្ចេកវិទ្យា AI ហើយនិងមុខងារ “Sketch-to-Image,” ដែលជាមុខងារគូរូបភាពសម្រាប់ការបង្កើតនូវគំនិតថ្មីដែលគ្រប់គ្នាចង់បានថែមទៀតផង។

សម្រាប់ Pixel 11 ត្រូវបានគេទម្លាយថា នឹងមានការអាប់ដែតយ៉ាងខ្លាំងទៅលើប្រព័ន្ធកាមេរ៉ា ជាមួយនិងការដាក់បន្ថែមនូវមុខងារថ្មីៗរឹតតែសំបូរបែប។ នៅលើស្មាតហ្វូននេះ នឹងមានការបំពាក់នូវមុខងារហ៊្សូមដល់ទៅ 100x ទាំងទៅលើការការថតរូប និងការថតវីដេអូ ដែលធានានឹងផ្តល់នូវអោយអ្នកប្រើប្រាស់កាន់តែមានការពេញចិត្តទៅលើការផលិតរូបភាព ក៏ដូចជាវីដេអូនជាមួយស្មាតហ្វូនថ្មីនេះ។ បន្ថែមនេះ មុខងារថ្មីនេះ ក៏នឹងមានការតម្លើងនូវបច្ចេកវិទ្យា versatile, AI-assisted zoom experience ដែលផ្តល់នូវគុនភាពខ្ពស់ខុសគ្នាផងដែរ សម្រាប់ការថតរូប និងវីដេអូ។

ប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូនថ្មីៗនេះ ក៏នឹងមានការនាំមកនូវមុខងារ “Cinematic Blur” ហើយនិង “Ultra Low Light Video,” ឬ “Night Sight Video,” សម្រាប់ជំនួយដល់ការផលិតរូបភាព ក៏ដូចជាវីដេអូ នៅក្នុងកម្រិត low-light បានច្បាស់ និងមានគុណភាណខ្ពស់ថែមទៀតផង។





