no-alternative title
no-alternative title
no-alternative title
no-alternative title

iQOO 13 សម្ពោធជាផ្លូវការណ៌ជាមួយបន្ទះឈីប Snapdragon 8 Elite និង RGB Camera Ring រួមនិងថ្មធំ

ដូចការគ្រោងទុកអញ្ចឹង នៅថ្ងៃនេះ ស្មាតហ្វូន iQOO 13 មានការបង្ហាញវត្តមាននៅលើទីផ្សារហើយ។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺជាម៉ូដែលមួយស្ថិតនៅក្នុងចំណោមស្មាតហ្វូនថ្នាក់ប្រណិតជាច្រើន ដែលដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite នឹងមានការបំពាក់នូវអេក្រង់ជំនាន់ថ្មី ហើយនិងមានការពង្រឹងទៅលើប្រព័ន្ធកាមេរ៉ាខ្លាំង រួមនិងថាមពលថ្មមានទំហំធំជាងមុន គឺដល់ទៅ 6,150mAh។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនជំនាន់ថ្មី iQOO 13 គឺមានអេក្រង់ទំហំធំ 6.82-អ៊ីងគាំទ្រដោយបន្ទះអេក្រង់ជំនាន់ថ្មី Q10 light emitting material និងមានកម្រិតពន្លឺ 1,800nits peak brightness។ អេក្រង់ដែលប្រើប្រាស់នៅលើស្មាតហ្វូនថ្មីនេះ គឺមានការផ្គត់ផ្គង់ដោយក្រុមហ៊ុន BOE ដែលមានការប្រើប្រាស់នូវបច្ចេកវិទ្យា LTPO 2.0 AMOLED និងបង្ហាញចេញបានទំហំ 1440x3200px resolution ហើយនិងរត់បានជាមួយល្បឿន 1Hz -144Hz variable refresh rate ថែមទៀតផង។

អេក្រង់នេះ គឺមានការឌីស្សាញគែមជុំវិញកោង micro-quad curved corners ដែលមើលទៅដូចជាអេក្រង់រាបស្មើរ ប៉ុន្តែមានគែមទាំង 4 កោង។ នៅលើអេក្រង់នេះ ក៏មានកាមេរ៉ាមុខទំហំ 32MP selfie cam ហើយនិងមានការប្រព័ន្ធស្កែនម្រាមដៃ ultrasonic នៅលើអេក្រង់ផងដែរ។

អ្វីដែលគួរអោយចាប់អារម្មណ៌នោះ គឺនៅលើផ្នែកខាងក្រោយនៃស្មាតហ្វូន iQOO 13 គឺមានការតម្លើងមកជាមួយនូវភ្លើង RGB lit camera ring ដែលអាចធ្វើការផ្លាស់ប្តូរពណ៌បានដល់ទៅ 72 light effects ហើយនៅក្នុងនោះ ក៏មានការរួមបញ្ចូលគ្នានូវជម្រើសពណ៌ចំនួន 12 ហើយនិង carious effects ដែលមានទម្រង់ដូចគ្នាទៅនិង Pulsing និង Spiraling ផងដែរ។ ជាមួយនិងសមត្ថភាពនៃការប្រើប្រាស់នូវ RGB ring light នេះ គឺវានឹងធ្វើការបង្ហាញចេញនៅពេលដែលការលោតនូវសារនៅអេក្រង់ ហើយនិងការចាក់តន្រ្តី ក៏ដូចជានៅពេលដែលសាកបញ្ចូលថាមពលថ្មជាដើម។ 

iQOO 13 មានកាមេរ៉ាទំហំ 50MP ចំនួន 3 គ្រាប់ ដោយកាមេរ៉ាគោលប្រើប្រាស់នូវសិនស័រទំហំ 1/1.56-អ៊ីង (IMX921) មានមុខងារ OIS និងឡែនទី 2 ជាឡែន 2x telephoto lens គាំទ្រដោយសិនស័រ 1/2.93-អ៊ីង ហើយនិងមួយគ្រាប់ទៀតប្រើប្រាស់នូវសិនស័រ 1/2.76-អ៊ីង ជាឡែន ultrawide shooter គាំទ្រនូវកម្រិង f/2.0 aperture។ ស្មាតហ្វូន iQOO 13 ដំណើរការនៅលើស្បែកមុខកម្មវិធី OriginOS 5 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 15 សម្រាប់ទីផ្សារចិន ខណៈដែលទីផ្សារសកល នឹងមានការប្រើប្រាស់នូវ FuntouchOS 15 ដែលត្រៀមនឹងវត្តមាននៅខែធ្នូខាងមុខ។ 

ស្មាតហ្វូននេះ មានថ្មទំហំធំដល់ទៅ 6150mAh ជាប្រភេទ Silicon Carbon Battery គាំទ្រនូវការសាកកម្លាំង 120W wired charging។ នៅលើស្មាតហ្វូននេះក៏មានប្រព័ន្ធការពារទឹក និងធូលី IP69 ផងដែរ។  iQOO 13 នឹងមានជម្រើសពណ៌ Legend White, Track Black, Nardo Grey និង Isle of Man Green colors។ ស្មាតហ្វូនមានតម្លៃ CNY 3,999 យ៉ន់ ($560) សម្រាប់ទំហំ 12GB/256GB និងតម្លៃ CNY 5,199 យ៉ន់ ($730) ទៅលើទំហំ 16GB និង 1TB។។ ការដឹកជញ្ជូននឹងធ្វើឡើងចាប់ពីថ្ងៃទី 10 ខែវិច្ឆិកានេះ នៅលើទីផ្សារប្រទេសចិន ខណៈទីផ្សារសកល នឹងធ្វើឡើងនៅខែធ្នូ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ASUS ប្រកាសចេញនូវ Zenbook S16 និង Zenbook 14 ស៊េរីថ្មី ក្នុងទីផ្សារកម្ពុជា មានបច្ចេកវិទ្យា AI កាន់តែឆ្លាតជាងមុន!

ដោយ ប៉េងលីន
Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

Zeekr ត្រៀមបង្ហាញរថយន្ត 9X SUV ស៊េរីថ្មីម៉ូដែល Flagship នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

MG Cyber X រថយន្ត Full-size SUV ស៊េរីថ្មីត្រៀមបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ ប៉េងលីន
ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Geely Galaxy Starship 8 PHEV គាំទ្រប្រព័ន្ធ G-Pilot តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ឡានប្រណិត Denza បង្ហាញវត្តមានលើកដំបូងនៅអឺរ៉ុបជាមួយឡានស្ព័រ Z9 GT របស់ខ្លួននៅប្រទេសអ៊ីតាលី

ដោយ ប៉េងលីន
Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

Find X8 Ultra បំពាក់កាមេរ៉ាក្រោយ 5 គ្រាប់ គាំទ្រដោយសិនស័រ 1 អ៊ីង បន្ទះឈីប Snapdragon 8 Elite និងមានថ្ម 6100mAh

ដោយ ប៉េងលីន